កម្ពុជាបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍយុវជន ក្នុងវេទិកា UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍយុវជន ក្នុងវេទិកា UN

កម្ពុជាបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍយុវជន ក្នុងវេទិកា UN

កាលពីស​ប្តាហ៍កន្លងទៅនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួម​វេទិកា​យុវជន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម របស់អង្គការ​សហប្រជាជាតិ (ECOSOS Youth Forum) ឆ្នាំ២០២៦។ ក្នុងវេទិកានោះ ឯកឧត្តម សេរី ជំនះ ​បានបង្ហាញពីការអនុវត្តកម្មវិធីអភិវឌ្ឍយុវជនជាច្រើន​របស់ប្រទេស​កម្ពុជា ដើម្បីជួយ​ពួកគេមានភាពជាអ្នកដឹកនាំ​ក្នុងការដោះស្រាយ​បញ្ហា​ប្រឈម​ដ៏ស្មុគស្មាញ នៃសាកលលោកបច្ចុប្បន្ន។

Advertisement

ក្នុងបទអន្តរាគមន៍ទៅកាន់វេទិកា ECOSSOS Youthe Forum ឯកឧត្តម សេរី ជំនះ បានគូស​បញ្ជាក់ថា នៅកម្ពុជា យុវជនគឺជាកម្លាំងជំរុញនៃការផ្លាស់ប្តូរ។ ជាង ៦០ ភាគរយនៃប្រជាជនកម្ពុជាមានអាយុក្រោម ៣៥ ឆ្នាំ។ ដូច្នេះ ការពង្រឹងសមត្ថភាពយុវជនគឺស្ថិតនៅចំណុចកណ្ដាលនៃរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា។ ឯកឧត្តមបន្តថា ផ្អែក​លើយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា កម្ពុជាសម្រេច​បានវឌ្ឍន​ភាពគួរ​ឱ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញ ចំណេះដឹង និងឱកាស ដើម្បីប្រែក្លាយខ្លួន​ជាអ្នកដឹកនាំ​ប្រកប​ដោយ​ទំនុកចិត្ត និងទំនួលខុសត្រូវ។

ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តកម្មវិធីអភិវឌ្ឍយុវជនជាច្រើន រួមមាន កម្មវិធីមនសិការពលរដ្ឋល្អ, កម្មវិធីជជែកដេញដោលយុវជន, កម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ, យុវជន២១, ការប្រកួតប្រជែងស្ទែម, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត, ការអប់រំឌីជីថល និងការអប់រំហិរញ្ញវត្ថុ ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ បានជួយយុវជនរាប់ពាន់នាក់នៅទូទាំងប្រទេស ពង្រឹងសមត្ថភាព បំណិន ឱកាសការងារ និងការចូលរួមក្នុងការងារសង្គម។

លើសពីនេះ ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា និងកងល្បាតកាយរឹទ្ធិ នៅតាមសាលារៀន បានផ្តល់ឱកាសយ៉ាង​ពិតប្រាក​ដ​ដល់យុវជន និងកុមារ ក្នុងការរៀនសូត្រ ដឹកនាំ ស្ម័គ្រចិត្ត ធ្វើជាតំណាង និងចូលរួមធ្វើការ​សម្រេចចិត្តក្នុង​ក្របខណ្ឌ​សាលារៀន និងសហគមន៍របស់ពួកគេ។

ជាមួយគ្នានេះ ការលើកកម្ពស់ការអប់រំពហុភាសា ការអប់រំបរិយាបន្ន និងការអប់រំពិសេស ចំពោះកុមារជនជាតិដើមភាគតិច និងកុមារមានពិការភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សេរី ជំនះ ក៏​បានបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន, ពង្រឹងពង្រីកការអភិវឌ្ឍជំនាញ និងចំណេះដឹងឌីជីថល, និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីដោះសោរ​សក្តានុពល​របស់ខ្លួន។ ឯកឧត្តមលើកឡើងថា “ការវិនិយោគលើយុវជន គឺជាការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់សម្រាប់ទាំងអស់គ្នា”៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា