កម្ពុជាពង្រឹងការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ៣ប្រភេទ ឆ្លើយតបនឹងឧស្សាហកម្មនាពេលអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាពង្រឹងការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ៣ប្រភេទ ឆ្លើយតបនឹងឧស្សាហកម្មនាពេលអនាគត

កម្ពុជាពង្រឹងការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ៣ប្រភេទ ឆ្លើយតបនឹងឧស្សាហកម្មនាពេលអនាគត

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសអាទិភាពចំនួន ៣ ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្មនាពេលអនាគត។ ជំនាញទាំងនោះរួមមាន វិស្វកម្មឧស្សាហកម្ម, បច្ចេកវិទ្យាបន្សីលោហៈ និងការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ។

Advertisement

ក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ជំនាញទាំង៣ខាងលើនេះគឺជា “ឆ្អឹងខ្នង” នៃខ្សែច្រវាក់ផលិតកម្មទំនើប និងជាគ្រឹះនៃប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ។

ហេតុអ្វីបានជាជំនាញទាំង ៣ សំខាន់សម្រាប់ឧស្សាហកម្ម?

ជំនាញ​វិស្វកម្មឧស្សាហកម្ម (Industrial Engineering) មិនមែនត្រឹមតែជាការជួសជុលម៉ាស៊ីននោះទេ ប៉ុន្តែគឺជាការរៀបចំប្រព័ន្ធផលិតកម្មទាំងមូលឱ្យមានប្រសិទ្ធភាព ចំណាយតិច និងចំណេញពេលវេលា។ វាជាខួរក្បាលនៃរោងចក្រឆ្លាតវៃ (Smart Factory)។ ដោយ​ឡែក បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) គឺជាជំនាញកម្រិតខ្ពស់ក្នុងការផលិតគ្រឿងបំណែកម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ពីលោហៈធាតុដោយប្រើម៉ាស៊ីនទំនើបៗ (ដូចជា CNC)។ ជំនាញនេះសំខាន់សម្រាប់ឧស្សាហកម្មធុនធ្ងន់ និងការដំឡើងយានយន្ត។ ការសរសេរកូដ និងបណ្តាញកុំព្យូទ័រ (IT Networks/Programming) ជាជំនាញបញ្ជាម៉ាស៊ីន និងការភ្ជាប់ទំនាក់ទំនងរវាងឧបករណ៍ និងឧបករណ៍ (IoT)។ នៅក្នុងយុគសម័យឧស្សាហកម្ម ៤.០ ប្រព័ន្ធផលិតកម្មទាំងអស់ត្រូវការអ្នកសរសេរកូដដើម្បីគ្រប់គ្រងប្រតិបត្តិការ។

យោង​តាមរបាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ន​នេះ​មានសិស្ស​និស្សិតប្រមាណជាង ១៤ម៉ឺននាក់ កំពុងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) ក្រសួងការងារ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយរំពឹងថា នឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។

ឯកឧត្តម ហេង សួរ ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាល TVET ទាំងអស់ ព្យាយាមឱ្យ​អស់លទ្ធភាពស្វះស្វែងរកកិច្ចសហការជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ ឯកឧត្តមថា កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា