កម្ពុជា​ប្រាប់​ពិភពលោក​ពី​ការ​រង​ផល​ប៉ះពាល់​របស់​កុមារ​ក្នុង​ជម្លោះ​ព្រំដែន​ថៃ​-​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ការពារ​តាម​ច្បាប់​អន្តរជាតិ​ជាបន្ទាន់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ប្រាប់​ពិភពលោក​ពី​ការ​រង​ផល​ប៉ះពាល់​របស់​កុមារ​ក្នុង​ជម្លោះ​ព្រំដែន​ថៃ​-​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ការពារ​តាម​ច្បាប់​អន្តរជាតិ​ជាបន្ទាន់​

កម្ពុជា​ប្រាប់​ពិភពលោក​ពី​ការ​រង​ផល​ប៉ះពាល់​របស់​កុមារ​ក្នុង​ជម្លោះ​ព្រំដែន​ថៃ​-​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ការពារ​តាម​ច្បាប់​អន្តរជាតិ​ជាបន្ទាន់​

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ​ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​ខណៈ​បាន​ជម្រាប​ទៅកាន់​វេទិកា​អង្គការ​សហ​ប្រជាជាតិ​ថា​ ​កុមារ​ជាង​ ​៦,៤០០​នាក់​ ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ភៀស​សឹក ​និង​ត្រូវការ​ការ​ការពារ​ ជាពិសេស​ការ​ធានា​សិទ្ធិ​ទទួលបាន​ការ​អប់រំ ​និង​ជំនួយ​មនុស្សធម៌។​

Advertisement

​ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឯកឧត្ដម​ កែវ ​ឈា ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ ​(​អ.ស.ប.​) ​ក្នុង​កិច្ចពិភាក្សា​បើក​ចំហ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ​អ.ស.ប.​ ស្តីពី​ ​«​កុមារ​ និង​ជម្លោះ​ប្រដាប់អាវុធ​» ​នៅ​ទីក្រុង​ញូវយ៉ក​ កាលពី​ថ្ងៃទី​២៥​ ​ខែមិថុនា ​ឆ្នាំ​២០២៦។​

​ក្នុង​កិច្ច​ថ្លែងការណ៍​ ​ឯកឧត្តម​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​កុមារ​ក្នុង​តំបន់​ជម្លោះ​ ​និង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​គោរព​ និង​អនុវត្ត​កាតព្វកិច្ច​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​សិទ្ធិ​របស់​កុមារ។​

​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ​កុមារ​ជាង​ ​៦,៤០០​នាក់​ ​នៅ​កម្ពុជា​នៅតែ​បន្ត​ភៀស​សឹក ​ហើយ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធានា​សិទ្ធិ​ទទួល​បាន​ការ​អប់រំ ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ «​សាលារៀន​បណ្ដោះអាសន្ន​នៅ​ជំរំ» ​ដើម្បីឱ្យ​កុមារ​ភៀស​សឹក​អាច​បន្ត​ការ​សិក្សា​បាន​ ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ក៏ដោយ។​

​ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​ផ្តោត​លើ​តម្រូវការ​របស់​កុមារ ​ដើម្បី​ជួយ​កុមារ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​។​

​ឯកឧត្តម​ កែវ ​ឈា ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ និង​ដៃគូ​អន្តរជាតិ​ទាំងអស់​ ​ដើម្បី​ធានា​ថា​ ​កុមារ​គ្រប់​រូប​អាច​រស់​នៅ​ ​សិក្សា​ ​និង​រីកចម្រើន​ ​ដោយ​គ្មាន​អំពើ​ហិង្សា​ ​និង​ការ​ភ័យខ្លាច​។

​សូម​ជម្រាប​ថា​ «​សាលារៀន​បណ្ដោះអាសន្ន​នៅ​ជំរំ» ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​សម្រាប់​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ភៀស​សឹក​។ ​ឯកឧត្តម​បណ្ឌិត​ ​ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​អាជ្ញាធរ​មូលដ្ឋាន​ ​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ​បាន​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​នេះ​ជាបន្តបន្ទាប់ ​ដើម្បី​ធានា​ថា​ ​កុមារ​ដែល​ត្រូវ​ភៀសខ្លួន​នៅតែ​អាច​បន្ត​ការ​សិក្សា​បាន​ ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ និង​ត្រូវ​ចាកចេញ​ពី​លំនៅឋាន​ក៏ដោយ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា