ក្រុមហ៊ុន Toyota និងសាលា JVC រួមគ្នាបង្កើត ​"មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota" ឆ្លើយតបនឹងស្តង់ដាឧស្សាហកម្មទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Toyota និងសាលា JVC រួមគ្នាបង្កើត ​"មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota" ឆ្លើយតបនឹងស្តង់ដាឧស្សាហកម្មទំនើប

ក្រុមហ៊ុន Toyota និងសាលា JVC រួមគ្នាបង្កើត ​"មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota" ឆ្លើយតបនឹងស្តង់ដាឧស្សាហកម្មទំនើប

បន្ទាប់ពីមានការផ្តួចផ្តើមគំនិតកាលពីចុងឆ្នាំ២០២៤ ទីបំផុតទៅ “មជ្ឈមណ្ឌល​បណ្តុះបណ្តាល Toyota” នឹងលេចចេញជារូបរាងឆាប់ៗនេះហើយ បន្ទាប់ពីក្រុមហ៊ុន Toyota (Cambodia) រួមជាមួយនឹងក្រុមហ៊ុន Toyota Tsusho Manufacturing និងវិទ្យាស្ថានបច្ចេកទេស JVC បាន​ចុះហត្ថលេខារួមគ្នា លើអនុស្សរណៈ ក្នុងការ​បង្កើតមជ្ឈមណ្ឌល​បណ្តុះបណ្តាលនេះ ដោយផ្តោតទៅលើជំនាញមេកានិចរថយន្ត ដើម្បីឆ្លើយតបទៅនឹង​ស្តង់ដាឧស្សាហកម្មទំនើបនាពេលបច្ចុប្បន្ន។

Advertisement

ក្នុងឱកាស​ធ្វើជាសក្ខីភាពភាព នៃការចុះហត្ថលេខាលើអនុស្សរណៈនេះ កាលពីល្ងាចថ្ងៃទី២៥ មីនា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ខណៈវិស័យឧស្សាហកម្មរថយន្ត​កំពុង​មានសន្ទុះរីកចម្រើនខ្លាំង​នៅកម្ពុជា​ អនុស្សរណៈ នៃការបង្កើត “មជ្ឈមណ្ឌល​បណ្តុះបណ្តាល Toyota” នេះ នឹងក្លាយ​ជាកម្លាំង​ចលករយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ឱ្យ​យុវជន​កម្ពុជាទទួល​បាន​ជំនាញបច្ចេកទេស​ពិតប្រាកដ បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ទទួលបាន​ប្រាក់ចំណូល​កាន់តែខ្ពស់​ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការសម្រេចរបស់ក្រុមហ៊ុន Toyota ជ្រើសរើសយក​សាលា JVC ជាមជ្ឈមណ្ឌល​ដៃគូ ក្នុងការ​បណ្តុះបណ្តាល​ធនធាន​មនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុត​ក្នុងការ​បណ្តុះបណ្តាល​កម្លាំងពលកម្ម​ជំនាញ​ដែលនឹង​ធ្វើ​ការ​ជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាការភ្ជាប់ទៅ​នឹង​ឬសគល់់ នៃទំនាក់ទំនងរវាងរដ្ឋាភិបាល និង​ប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជាផងដែរ។

បើយោង​តាម​ការចុះផ្សាយ​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ អនុស្សរណៈ​រវាងក្រុមហ៊ុន Toyota និងវិទ្យាស្ថានបច្ចេកទេស JVC នឹង​បង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា