និស្សិតកម្ពុជា ចាប់យកឱកាសចុះកម្មសិក្សានៅហូឡង់ ដើម្បីពង្រឹងសមត្ថភាព និងភាពឯករាជ្យ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតកម្ពុជា ចាប់យកឱកាសចុះកម្មសិក្សានៅហូឡង់ ដើម្បីពង្រឹងសមត្ថភាព និងភាពឯករាជ្យ

និស្សិតកម្ពុជា ចាប់យកឱកាសចុះកម្មសិក្សានៅហូឡង់ ដើម្បីពង្រឹងសមត្ថភាព និងភាពឯករាជ្យ

ប្រទេសហូឡង់បានក្លាយទៅជា​គោលដៅរបស់និស្សិតផ្នែកបច្ចេកវិទ្យាដើម្បីចុះកម្មវិធី ​ពង្រឹងសមត្ថភាពបន្ថែម ក៏​ដូចជាស្វែងរកបទពិសោធបច្ចេកវិទ្យាថ្មីៗ ដើម្បីនាំយកមកអភិវឌ្ឍប្រទេសកម្ពុជាវិញ។

Advertisement

កញ្ញា អ៊ីវ ម៉ីថេង ជានិស្សិតឆ្នាំទី៣ ជំនាញបញ្ញាធុរកិច្ច និងគ្រប់គ្រងហានិភ័យ មាន​ឱកាស​ចុះទៅកម្មសិក្សា នៅសាកលវិទ្យាល័យ Windesheim University of Applied Sciences ក្នុងប្រទេសហូឡង់ កាលពីចុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ, ម៉ីថេង និយាយថា កត្តាជំរុញឱ្យនាងចុះកម្មសិក្សានៅប្រទេសហូឡង់ ក៏ព្រោះតែមើលឃើញ​ពី​ការរស់នៅក្នុងប្រទេសហូឡង់ មានភាពជឿនលឿន ទំនើប ខាងបច្ចេកវិទ្យា ដែលផ្តល់​ឱកាស​ឱ្យ​រូបនាងបានដកពិសោធន៍នូវចំណេះដឹងដែលរៀនពីប្រទេសកម្ពុជា និងទទួលយកបទពិសោធន៍ថ្មីប្រទេស​ជឿនលឿន​មួយនេះ។

កញ្ញា អ៊ីវ ម៉ីថេង ឱ្យ​ដឹងថា ការសិក្សានៅទីនោះ មាននិស្សិតមកពីប្រមាណ ៤១ប្រទេស ដែល​ជាឱកាសចែករំលែកចំណេះដឹង និងរៀនពីគ្នាទៅវិញទៅមក។​ ដោយ​ឡែក​របៀបរៀននៅទីនោះវិញ ម៉ីថេង និយាយថា គេមិនផ្ដោតលើការរៀនតែទ្រឹស្ដីនោះទេ តែផ្ដោតលើការធ្វើការងារជាក្រុម។ ជាក់ស្ដែង នៅក្នុងថ្នាក់រៀន គឺគ្មានការប្រឡង ដោយតម្រូវឱ្យនិស្សិតធ្វើគម្រោងស្រាវជ្រាវ និងជួបជាមួយអតិថជន ដោះស្រាយបញ្ហាពិតជាក់ស្ដែង ដើម្បីប្រកួតជាមួយក្រុមផ្សេងទៀត។

«ខ្ញុំជឿចាក់ថា នៅពេលបានធ្វើការក្នុងបរិស្ថានចម្រុះជាតិសាសន៍ ធ្វើឱ្យយើងអាចរៀនអ្វីថ្មីៗ ធ្វើឱ្យខ្លួនឯងមានភាពក្លាហានជាងមុន ចេះចែករំលែក ជាពិសេសការបង្ហាញពីប្រទេសយើង ក៏ដូចជាសមត្ថភាពយុវជនកម្ពុជាឱ្យបរទេសមើលឃើញ»

កញ្ញា អ៊ីវ ម៉ីថេង រំពឹងថា​ ការចុះកម្មសិក្សានៅរយៈពេល ៥ខែនៅប្រទេសហូឡង់ នឹងទទួលបានការអនុវត្តការងារជាក់ស្ដែងច្រើន ជាពិសេសស្វែងយល់ពីរបៀបនៃការធ្វើការ ការបង្រៀនរបស់ប្រជាជនហូឡង់ ទាំងនៅក្នុងថ្នាក់ និងការធ្វើគម្រោងស្រាវជ្រាវ ដើម្បីយកមកចែករំលែកដល់កម្ពុជាវិញ។

កញ្ញា អ៊ីវ ម៉ីថេង ជានិស្សិតកម្ពុជា ១រូប ក្នុងចំណោម ៤រូប ដែលទទួលបានឱកាសទៅចុះកម្មសិក្សា និងផ្លាស់ប្ដូរការសិក្សា រយៈពេល៥ខែ នៅប្រទេសហូឡង់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា