ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ គឺសាកលវិទ្យាល័យខេមតិច កំពុងប្រកាសផ្តល់អាហារូបករណ៍ រហូត​ដល់១០០% ។

Advertisement

អាហារូបករណ៍នេះ នឹងផ្ដល់លើជំនាញសិក្សាដូចជា បញ្ញាធុរកិច្ច (Business Intelligence), វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម (Robotics and Automation Engineering), បញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Artificial Intelligence), វិស្វកម្មសូហ្វវែរ (Software Engineering), សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Security), ស្ថាបត្យកម្ម (Architecture) និងការរចនាផ្នែកខាងក្នុង(Interior Design)។

អាហារូបករណ៍ផ្តល់ជូនតាមរយៈការប្រឡង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ដូច្នេះសិស្សានុសិស្សអាចដាក់ពាក្យបាន ដោយភ្ជាប់ជាមួយឯកសារដូចជា ៖ សំបុត្រកំណើត, អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន (PDF/JPG), សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសមមូលណាមួយ ឬកាតសិស្សថ្នាក់ទី១២។

កញ្ញា ក្រង កន្នីកា ប្រធានផ្នែកជ្រើសរើសនិសិ្សត និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យខេមតិច

កញ្ញា ក្រង កន្នីកា ប្រធានផ្នែកជ្រើសរើសនិសិ្សត និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យខេមតិច ប្រាប់ AMS ថា អាហារូបករណ៍នេះ មានលក្ខណៈពិសេស គឺផ្ដល់ឱកាសដល់សិស្សកំពុងរៀនថ្នាក់ទី១២ អាចប្រឡងបាន។ ក្នុងករណីបេក្ខជនទទួលបានអាហារូបករណ៍ ៧៥ភាគរយ ហើយលទ្ធផលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A នោះនឹងតម្លើងអាហារូបករណ៍នេះរហូតដល់ ១០០ភាគរយ ជូនសិស្សតែម្ដង។

បើតាមកញ្ញា កន្នីកា សម្រាប់បេក្ខជនដែល​មិនទាន់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក៏អាចមកប្រឡងបានដែរ គឺប្រៀបដូចជាការត្រៀមខ្លួនរៀននៅមហាវិទ្យាល័យរួចជាស្រេចដែរ។

សម្រាប់បេក្ខជនមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណលីង https://forms.gle/og2qoeEwfdXzHqVf7 ។ ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់តេឡេក្រាម https://t.me/camtechuniversity

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា