សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

សាកលវិទ្យាល័យ​ដ៏​ល្បី​លំដាប់​ពិភព​លោក​មួយ ផ្នែកវេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រសុខាភិបាល McGill University របស់​ប្រទេសកាណាដា តាម​រយៈ​កម្ម​វិធី​ McCall MacBain Scholarships 2027 បាន​ប្រកាសផ្តល់អាហារូបករណ៍​ដល់​និស្សិត​អន្តរជាតិ ដែល​រួមទាំងកម្ពុជាផង ដើម្បីសិក្សា​ថ្នាក់​វិជ្ជាជីវៈ​ជាន់​ខ្ពស់​ សម្រាប់​ឆ្នាំ​សិក្សា​២០២៧ ខាង​មុខ​នេះ។

Advertisement

​អាហារូបករណ៍​នេះនឹងផ្តល់ជូន៖
-ថ្លៃសិក្សាពេញលេញ (Full Tuition Coverage)
-ប្រាក់ឧបត្ថម្ភប្រចាំខែ CAD 2,300 ក្នុងអំឡុងពេលសិក្សា
-ប្រាក់ឧបត្ថម្ភសម្រាប់ការផ្លាស់ទីទៅប្រទេសកាណាដា
-វគ្គសិក្សាភាសាបារាំងដោយឥតគិតថ្លៃ
-ឱកាសទទួលបានថវិកាបន្ថែមរហូតដល់ CAD 5,000 សម្រាប់គម្រោងអភិវឌ្ឍសហគមន៍ ឬការងារស្រាវជ្រាវ
-កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការណែនាំពីអ្នកជំនាញ និងបណ្តាញអតីតនិស្សិតអន្តរជាតិ។

ដោយឡែក​កម្មវិធីជំនាញដែល​នឹង​ផ្តល់ជូន​ រួមមាន ៖ Medicine, Dentistry, Public Health, Biomedical Sciences, Health Sciences, Nursing, Rehabilitation Sciences និងជំនាញផ្សេងៗទៀតនៅ McGill University ។

លក្ខខណ្ឌទូទៅដែលអាច​ដាក់ពាក្យ ៖ មានសញ្ញាបត្របរិញ្ញាបត្រ ឬកំពុងសិក្សាឆ្នាំចុងក្រោយ, មានលទ្ធផលសិក្សាល្អ, មានសមត្ថភាពភាពជាអ្នកដឹកនាំ, មានការចូលរួមសកម្មភាពសង្គម ស្ម័គ្រចិត្ត ឬសហគមន៍, មានឆន្ទៈចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងវិស័យសុខាភិបាល។

សម្រាប់សិស្ស និស្សិត ដែលចាប់អារម្មណ៍ ​អាច​ចូល​ទៅ​ពិនិត្យព័ត៌មានលម្អិត និង​កាលបរិច្ឆេទ​ដាក់ពាក្យ​ចុង​ក្រោយ​នៅលើ​គេហទំព័រផ្លូវការរបស់កម្មវិធី ៖ https://mccallmacbainscholars.org/program/

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា