បេក្ខជន​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​តឹងរឹង​ ​និង​ម៉ត់ចត់ ​ខណៈ​រំពឹង​ថា​នឹង​ជាប់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជន​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​តឹងរឹង​ ​និង​ម៉ត់ចត់ ​ខណៈ​រំពឹង​ថា​នឹង​ជាប់​

បេក្ខជន​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​តឹងរឹង​ ​និង​ម៉ត់ចត់ ​ខណៈ​រំពឹង​ថា​នឹង​ជាប់​

​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​បាន​បង្ហាញ​ការ​យល់ឃើញ​ថា​ ​ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ ​និង​ម៉ត់ចត់​ ​ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រឡង ​ខណៈ​ពួកគេ​យល់​ថា​ ​វិញ្ញាសា​មាន​កម្រិត​សមរម្យ​ ​និង​បង្ហាញ​ក្តីសង្ឃឹម​ថា​នឹង​អាច​ជាប់​។​

Advertisement

​បេក្ខ​នារី​ ញ៉ែម​ ស៊ីវ​ជីញ ​ដែល​ប្រឡង​នៅ​មណ្ឌល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​បាន​និយាយ​ថា​ ​ដំណើរការ​ប្រឡង​មាន​ភាព​ល្អ​ប្រសើរ​ ​ដោយ​មណ្ឌល​ប្រឡង​មាន​សណ្ដាប់ធ្នាប់​ និង​បរិយាកាស​ល្អ​សម្រាប់​បេក្ខជន។​

​បេក្ខ​នារី​រូប​នេះ​និយាយ​ថា​ «​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​គិត​ថា​ ​វិញ្ញាសា​មិន​ពិបាក​ពេក​ ​ហើយក៏​មិន​ស្រួល​ពេក​ដែរ​។ ​វា​អាច​ឱ្យ​សិស្ស​ភាគ​ច្រើន​មាន​លទ្ធភាព​ធ្វើ​បាន​ ​និង​មាន​ឱកាស​ជាប់​»​។​

​ចំពោះ​ដំណើរការ​ប្រឡង​ នាង​បាន​បន្ថែម​ថា​ «​ខ្ញុំ​មានអារម្មណ៍​ថា​ ​ការ​ប្រឡង​ដំណើរការ​បាន​ល្អ​។ ​សាលា​មាន​សណ្ដាប់ធ្នាប់​ល្អ ​ហើយ​បន្ទប់​ប្រឡង​ក៏​មាន​បរិយាកាស​ល្អ​ ងាយស្រួល​សម្រាប់​សិស្ស​ក្នុង​ការ​ប្រឡង​»​។​

​បេក្ខ​នារី​រូប​នេះ​ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​របស់​ខ្លួន​ ​ដោយ​នាង​រំពឹង​ថា​ ​អាច​ជាប់​ប្រហែល​ ​៩០​ភាគរយ​។​

​ដោយឡែក​ ​បេក្ខជន ​ឈុំ​ ប៊ុន​ណា ​មក​វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​ ប៊ុន​រ៉ានី​ច្បារអំពៅ​ ​យល់ឃើញ​ថា​ ​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ ​និង​ម៉ត់ចត់ ​ដោយ​មាន​ការ​ត្រួតពិនិត្យ​បេក្ខជន​យ៉ាង​យកចិត្តទុកដាក់​។​

​បេក្ខជន​រូប​នេះ​ថា​ «​ខ្ញុំ​មានអារម្មណ៍​ថា​ ​ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​ពិតជា​ល្អ ​ដោយសារ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​យកចិត្តទុកដាក់​ ​និង​រៀបចំ​ការ​ប្រឡង​បាន​យ៉ាង​ម៉ត់ចត់​»​។​

​បេក្ខជន​បន្ត​ថា​ ​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​នេះ​ ​គឺ​ដើម្បី​ធានា​ថា​ ​បេក្ខជន​ប្រឡង​ដោយ​សមត្ថភាព​របស់​ខ្លួន​ និង​មិន​មាន​ការ​ប្រើប្រាស់​មធ្យោបាយ​មិន​ត្រឹមត្រូវ​។​

​ចាប់ពី​ពេល​ចូល​ដល់​មណ្ឌល​ប្រឡង​ ​មាន​ការ​ត្រួតពិនិត្យ​ ​និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ​ដើម្បី​ធានា​ថា​ ​បេក្ខជន​ប្រឡង​ដោយ​សមត្ថភាព​របស់​ខ្លួន​ មិន​មាន​ការ​លួច​មើល​ ​ឬ​នាំយក​ឧបករណ៍​ដែល​មិន​អនុញ្ញាត​ចូលក្នុង​បន្ទប់​ប្រឡង​

​ចំពោះ​វិញ្ញាសា ​បេក្ខជន ​ឈុំ​ ប៊ុន​ណា ​យល់​ថា​ ​មាន​កម្រិត​សមរម្យ​ ​មិន​ពិបាក​ពេក​ ​ហើយក៏​មិន​ស្រួល​ពេក​ដែរ​។ ​បេក្ខជន​រូប​នេះ​ក៏​បង្ហាញ​សង្ឃឹម​ថា​ ​នឹង​អាច​ជាប់​ ​បើ​ទោះបី​មិន​អាច​ប្រាកដ​ថា​ ​ចម្លើយ​ទាំងអស់​ត្រឹមត្រូវ​ ​១០០​ភាគរយ​ក៏ដោយ​។​

​បេក្ខជន​រូប​នេះ​ថា​ «​សម្រាប់​ខ្ញុំ​ វិញ្ញាសា​ឆ្នាំ​នេះ​មាន​កម្រិត​សមរម្យ​ ​មិន​ពិបាក​ពេក​ ​ហើយក៏​មិន​ស្រួល​ពេក​ដែរ​។ ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​វិញ្ញាសា​ឆ្នាំ​មុន​។​សម្រាប់​ខ្ញុំ​សង្ឃឹម​ជាប់​»​។​

​យោង​តាម​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​បញ្ជាក់​ឱ្យដឹង​ថា​ ​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​១​ ​ត្រូវនឹង​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​យ៉ាង​ស្ងប់ស្ងាត់​ ​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ និង​ប្រកបដោយ​ភាព​រលូន ​ខណៈ​មាន​បេក្ខជន​អវត្តមាន​ចំនួន​ ​១​ ​២៩៤​នាក់​ ​(​ស្រី​៤៧៤​នាក់​)៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា