អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ពេញលេញ​ចំនួន​ ​២១ ​កន្លែង​ ​សម្រាប់​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​(​Master​’s Degree​)​ ​និង​ថ្នាក់​បណ្ឌិត​ ​(​PhD​) ​ដល់​និស្សិត​កម្ពុជា ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​នានា​ក្នុង​ប្រទេស​ឆែក ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៧​-​២០២៨​។

​គម្រោង​អាហារូបករណ៍​នេះ​ ​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​បរទេស ​ក្នុង​គោលបំណង​លើកកម្ពស់​ធនធាន​មនុស្ស​។ ​សម្រាប់​រយៈពេល​សិក្សា​៖​

​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​៖ មាន​រយៈពេល​ចាប់​ពី​ ​១ ​ឆ្នាំ​ ​ទៅ​ ៣ ​ឆ្នាំ​
​ថ្នាក់​បណ្ឌិត​៖​ ​មាន​រយៈពេល​ចាប់​ពី​ ​៣ ​ឆ្នាំ​ ​ទៅ​ ៤ ​ឆ្នាំ

​ជំនាញ​អាទិភាព​ដែល​ត្រូវ​ជ្រើសរើស រួម​មាន​៖​ ​កសិកម្ម​,​ ​ព្រៃឈើ​,​ វិទ្យាសាស្ត្រ​បរិស្ថាន​,​ វិស្វកម្ម​,​ ​គណិតវិទ្យា ​និង​ស្ថិតិ​,​ វិទ្យាសាស្ត្រ​កុំព្យូទ័រ ​និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​,​ ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​វិស្វកម្ម​ជីវ​វេជ្ជសាស្ត្រ​។

​នីតិវិធី ​និង​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ចូល​ទៅ​អាន​សេចក្ដី​ណែនាំ​លម្អិត ​(​Guidelines​)​ ​និង​សំណួរ​-​ចម្លើយ​ដែល​សួរ​ញឹកញាប់ ​(​FAQ​) ​ព្រមទាំង​ពិនិត្យ​បញ្ជី​កម្មវិធី​សិក្សា​ដែល​ត្រូវ​បាន​កំណត់​។ ​បន្ទាប់មក​ ​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ ​និង​បំពេញ​តេស្ត​សមត្ថភាព​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​បាន​មុន​ ​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​តាមរយៈ​តំណភ្ជាប់​៖

​[​ចុច​ទីនេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត ​និង​ដាក់​ពាក្យ​]

​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​នីតិវិធី​ដាក់​ពាក្យ​ ​អាច​ទាក់ទង​ ស្ថានទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា​ ​តាម​អ៊ីមែល​៖​ phnompenh​.​development@mz​v.go​v.​cz ​។ ​ក្នុង​ករណី​មាន​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ពាក្យ​ស្នើសុំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​តាម​អ៊ីមែល​៖​ registr@dzs​.​cz ​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា