ចិន-អាស៊ាន ជំរុញការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជំនាញ TVET ឆ្លើយតបទីផ្សារការងារឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន-អាស៊ាន ជំរុញការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជំនាញ TVET ឆ្លើយតបទីផ្សារការងារឌីជីថល

ចិន-អាស៊ាន ជំរុញការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជំនាញ TVET ឆ្លើយតបទីផ្សារការងារឌីជីថល

ក្នុង​វេទិកាស្តីពីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រវាងប្រទេសចិន និងបណ្តាប្រទេសក្នុង​តំបន់​អាស៊ាន កាលពីពេលថ្មីៗនេះ បានបញ្ចប់ដោយការអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍជំនាញបៃតង និងពង្រឹងការភ្ជាប់ការអប់រំទៅនឹងតម្រូវការទីផ្សារការងារ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។

Advertisement

ក្នុងវគ្គពិភាក្សាស្តីពីនវានុវត្តន៍ និងករណីសិក្សា តំណាងមកពីកម្ពុជា ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី បានចែករំលែកបទពិសោធន៍ និងគំរូជោគជ័យក្នុងការអភិវឌ្ឍវិស័យ TVET។

តំណាងកម្ពុជា លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញពី «គំនិតផ្តួចផ្តើមផ្តល់ការបណ្តុះបណ្តាល TVET ដោយឥតគិតថ្លៃដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១លាន៥សែននាក់» ព្រមទាំងផែនការអនុវត្តប្រព័ន្ធបញ្ជាក់ជំនាញរួមគ្នារបស់អាស៊ាន (MRA-TP)។ បន្ថែមពីនេះ លោក អេង វណ្ណា សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្ហាញគម្រោងបណ្តុះបណ្តាលផ្នែកមនុស្សយន្ត (Robotics) អគារបៃតង (Green Building) និងកម្មវិធីបំប៉នសម្រាប់សិស្សដែលមានមូលដ្ឋានសិក្សាខ្សោយ ជាពិសេសសិស្សមកពីតំបន់ជនបទ។

ដោយឡែក វាគ្មិនមកពីប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍លើការនាំចេញស្តង់ដារ TVET ផ្នែកកសិកម្ម ការបង្កើតមហាវិទ្យាល័យឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ ការអភិវឌ្ឍសាលាបៃតងក្នុងសហគមន៍ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យគុណភាពទឹក និងការចិញ្ចឹមវារីវប្បកម្ម ការធានាគុណភាពស្ថាប័នអប់រំ ការអនុវត្តប្រព័ន្ធ Micro-credential សម្រាប់ការរៀនពេញមួយជីវិត និងគំរូសាលាវិជ្ជាជីវៈមិនរកប្រាក់ចំណេញសម្រាប់យុវជនក្រីក្រ និងងាយរងគ្រោះ។

លោកស្រី Liu Yufeng ទីប្រឹក្សាកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈរបស់ UNICEF បានលើកឡើងថា ប្រទេសក្នុងតំបន់នៅតែប្រឈមបញ្ហារួម ដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងភាពមិនស៊ីគ្នារវាងជំនាញរបស់អ្នកបញ្ចប់ការសិក្សា និងតម្រូវការទីផ្សារការងារ។ លោកស្រីបានអំពាវនាវឱ្យបង្កើត «ប្រព័ន្ធអេកូឡូស៊ីជំនាញក្នុងតំបន់» តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន ដើម្បីពន្លឿនការផ្លាស់ប្តូរវិស័យ TVET។

អ្នករៀបចំបានឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងបង្កើតវេទិកាអចិន្ត្រៃយ៍សម្រាប់ការសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកគ្រប់គ្រងវិស័យ TVET របស់ប្រទេសចិន និងអាស៊ាន។

តាមរយៈការចែករំលែកគោលនយោបាយ ករណីសិក្សា និងការអនុវត្តគម្រោងសហប្រតិបត្តិការ វេទិកានេះត្រូវបានរំពឹងថា នឹងបន្តជំរុញការអភិវឌ្ឍជំនាញឌីជីថល ការភ្ជាប់ការអប់រំជាមួយឧស្សាហកម្ម ការរៀនពេញមួយជីវិត និងការអភិវឌ្ឍជនបទ ដើម្បីគាំទ្រដល់ការកសាងសហគមន៍អប់រំវិជ្ជាជីវៈចិន-អាស៊ាន និងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា