អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ជាឱកាសដ៏ល្អសម្រាប់ សិស្ស​ និស្សិតកម្ពុជា, នៅក្នុង​ឆ្នាំ​សិក្សា​២០២៧-២០២៨ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត Type B សិក្សានៅសាកលវិទ្យាល័យ Beijing Foreign Studies (BFSU)។

អាហារូបករណ៍នេះ ផ្តោតទៅលើមុខជំនាញសិក្សាមួយចំនួនដូចជា៖

កម្មវិធីសិក្សាជាភាសាអង់គ្លេស ៖ International Business, Communication, Foreign Linguistics and Applied Linguistics, English Language and Literature, Translation Studies, Country and Area Studies ជាដើម។

កម្មវិធីសិក្សាជាភាសាចិន ៖ Law, Finance, World History, Journalism, International Relations, Business Administration, Teaching Chinese to Speakers of Other Languages (MTCSOL) និងជំនាញភាសា/តំបន់សិក្សាផ្សេងៗទៀត។

អត្ថប្រយោជន៍អាហារូបករណ៍ (Full Scholarship)
-លើកលែងថ្លៃសិក្សា ១០០%
-ផ្តល់កន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យដោយឥតគិតថ្លៃ (ករណីស្នាក់នៅខាងក្រៅ នឹងទទួលបានប្រាក់ឧបត្ថម្ភថ្លៃផ្ទះ RMB 700/ខែ សម្រាប់ថ្នាក់អនុបណ្ឌិត និងសម្រាប់ថ្នាក់បណ្ឌិត)
-ប្រាក់ឧបត្ថម្ភប្រចាំខែ (Living Allowance): RMB 3,000/ខែ សម្រាប់ថ្នាក់អនុបណ្ឌិត និង RMB 3,500/ខែ សម្រាប់ថ្នាក់បណ្ឌិត
-ធានារ៉ាប់រងសុខភាពនៅក្នុងប្រទេសចិន

(បញ្ជាក់៖ ថ្លៃសំបុត្រយន្តហោះធ្វើដំណើរជាបន្ទុកផ្ទាល់ខ្លួនរបស់បេក្ខជន)

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាជនជាតិខ្មែរ និងគ្មានសញ្ជាតិចិន, អាយុក្រោម ៣៥ ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងក្រោម ៤០ ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត, បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ, បេក្ខជនថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់, មានសុខភាពល្អទាំងកាយសម្បទា និងផ្លូវចិត្ត, មានប្រវត្តិរូបល្អ គោរពច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន និងបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ, មានវិញ្ញាបនបត្រ HSK (សម្រាប់កម្មវិធីសិក្សាជាភាសាចិន) ឬ IELTS/TOEFL (សម្រាប់កម្មវិធី សិក្សាជាភាសាអង់គ្លេស) ទៅតាមតម្រូវការជំនាញនីមួយៗ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ​

  1. លិខិតឆ្លងដែន (Passport) ដែលមានសុពលភាពយ៉ាងតិចត្រឹមខែកញ្ញា ឆ្នាំ២០២៦
  2. សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ (Transcripts) (ត្រូវបកប្រែជាភាសាចិន ឬអង់គ្លេស និងមានត្រាយ៉ាងត្រឹមត្រូវ)
  3. វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាចិន (HSK) ឬភាសាអង់គ្លេស
  4. ប្រវត្តិរូបសង្ខេប (CV) យ៉ាងតិច ៨០០ ពាក្យ និង គម្រោងស្រាវជ្រាវ (Study Plan/Research Proposal) យ៉ាង តិច ១,៥០០ ពាក្យ (ថ្នាក់អនុបណ្ឌិត) ឬ ៣,០០០ ពាក្យ (ថ្នាក់បណ្ឌិត)
  5. លិខិតអនុសាសន៍ (Recommendation Letters) ចំនួន ២ ច្បាប់ ពីសាស្ត្រាចារ្យរង (Associate Professor) ឡើងទៅ
  6. លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស (Foreigner Physical Examination Form)
  7. លិខិតបញ្ជាក់កោសលវិច័យ គ្មានទោស (លិខិតថ្កោលទោស) (Non-Criminal Record Certificate
  8. (សម្រាប់សិស្សកំពុងសិក្សានៅចិន)៖ ត្រូវផ្តល់បន្ថែមនូវ Visa/Residence Permit/Enrollment

កាលបរិច្ឆេទ និងរបៀបដាក់ពាក្យ

ការដាក់ពាក្យត្រូវធ្វើឡើងតាមប្រព័ន្ធសាកលវិទ្យាល័យ BFSU (BFSU International Student Service System) ដោយសិស្សនិស្សិត​ត្រូវ​ចូលទៅកាន់គេហទំព័រ៖ https://study.bfsu.edu.cn/member/login.do

ចាប់ទទួលពាក្យ​ពីថ្ងៃនេះ តទៅដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧ (ម៉ោងនៅប៉េកាំង)៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា