វិទ្យាស្ថានសិក្សាចិន បើកការ​ប្រកួតវោហាស័ព្ទជាក្រុម ក្រោម​ប្រធានបទ "ឥទ្ធិពល​នៃគ្រឿងស្រវឹង" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថានសិក្សាចិន បើកការ​ប្រកួតវោហាស័ព្ទជាក្រុម ក្រោម​ប្រធានបទ "ឥទ្ធិពល​នៃគ្រឿងស្រវឹង"

វិទ្យាស្ថានសិក្សាចិន បើកការ​ប្រកួតវោហាស័ព្ទជាក្រុម ក្រោម​ប្រធានបទ "ឥទ្ធិពល​នៃគ្រឿងស្រវឹង"

ដើម្បីលើក​កម្ពស់​ការស្រាវជ្រាវ និង​វប្បធម៌ នៃការ​ជជែក និង​ផ្តល់យោបល់​ជាសាធារណៈ និងដើម្បីលើក​កម្ពស់​មូលធន​មនុស្ស, វិទ្យាស្ថានសិក្សាចិន សហការជាមួយ​អង្គការ​ចលនាដើម្បីសុខភាពកម្ពុជា នឹងផ្តល់​ឱកាស​ដល់យុវជនដើម្បីបញ្ចេញសមត្ថភាព​វោហាស័ព្ទ តាមរយៈការ​ប្រកួត​ក្រោម​ប្រធានបទ “ឥទ្ធិពល​នៃគ្រឿងស្រវឹង”។

Advertisement

លក្ខខណ្ឌនៃការ​ប្រកួត ៖ យុវជន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់ចូលរួម​ប្រកួត ត្រូវ​បង្កើត​ក្រុម​ដែល​មាន​ចំនួន ៣នាក់ ហើយ​សរសេរ​អត្ថបទ​មួយ​អំពី “ឥទ្ធិពល​នៃគ្រឿងស្រវឹង”។ អត្ថបទត្រូវ​ប្រើ​ទំហំ A4 ពុម្ពអក្សរ Khmer OS Siem reap 12pt និងមិន​លើសពី ២ទំព័រ។ បេក្ខជន​ត្រូវ​មានអាយុ ១៥ឆ្នាំ ដល់ ៣០ឆ្នាំ (មិន​មែន​ជាភ្នាក់ងារ​ក្រុមហ៊ុន​គ្រឿងស្រវឹង និង​ថ្នាំជក់)។

ខ្លឹមសារ

  • ស្ថានភាពនៃការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​កម្ពុជា
  • ផលប៉ះពាល់​នៃការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ទៅលើ​កុមារ យុវជន ​និងសង្គម
  • ដំណោះស្រាយ​ដើម្បីកាត់បន្ថយ​ឥទ្ធិពល នៃការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែលនាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​កុមារ យុវជន និង​សង្គមទាំងមូល។

ការទទួលអត្ថបទនឹងធ្វើ​ឡើងចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដល់​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈ​លេខតេឡេក្រាម 096 852 3389, 098 217 316។

អត្ថបទល្អបំផុតចំនួន៨ នឹង​ត្រូវ​ជ្រើសរើស​ចូលរួម វគ្គ​និយាយជាសាធារណៈពាក់កណ្តាលផ្តាច់ព្រ័ត ហើយ​ជ័យលាភីលេខ១ នឹង​ទទួល​បាន មេដាយ​ជ័យលាភី ថវិកា៣លាន ២០ម៉ឺនរៀល និង​វិញ្ញាបនបត្រ​បញ្ជាក់ជ័យលាភី, ជ័យលាភីលេខ២ នឹងទទួលបាន មេដាយ​ជ័យលាភី ថវិកា២លាន៤០ម៉ឺនរៀល និងវិញ្ញាបនបត្រ​បញ្ជាក់ជ័យលាភី ហើយ​ជ័យលាភីលេខ៣ ទទួលបានមេដាយ​ជ័យលាភី ថវិកា ១លាន៦០ម៉ឺនរៀល និងវិញ្ញាបនបត្រ​បញ្ជាក់ជ័យលាភី។

ជាមួយគ្នានេះ ក៏​មាន រង្វាន់លើកទឹកចិត្ត ដោយ​ទទួលបានថវិកា ៤០ម៉ឺនរៀល និងវិញ្ញាបនបត្រ​បញ្ជាក់​ការ​ចូលរួម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា