សកម្មភាពទប់ស្កាត់បម្រែ​បម្រួលអាកាសធាតុ រួមជាមួយវត្តមានបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតការងារថ្មីៗកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សកម្មភាពទប់ស្កាត់បម្រែ​បម្រួលអាកាសធាតុ រួមជាមួយវត្តមានបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតការងារថ្មីៗកាន់តែច្រើន

សកម្មភាពទប់ស្កាត់បម្រែ​បម្រួលអាកាសធាតុ រួមជាមួយវត្តមានបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតការងារថ្មីៗកាន់តែច្រើន

ការឆ្ពោះទៅរកសេដ្ឋកិច្ចអព្យាក្រឹតកាបូន និងវត្តមានបញ្ញាសិប្បនិម្មិត (AI) ទំនងជានឹងក្លាយជាការផ្លាស់ប្ដូរដ៏អស្ចារ្យនៅអំឡុងទសវត្សឆ្នាំ២០២០។ រឿងទាំងពីរនេះ ពិតជាមានឥទ្ធិពល និងនាំឱ្យមានការផ្លាស់ប្ដូររបៀបធ្វើការ។

Advertisement

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការងារក្នុងវិស័យថាមពលស្អាត ចំនួន ១៤លានកន្លែងនឹងត្រូវបានបង្កើតឡើងនៅឆ្នាំ២០៣០។ ប៉ុន្តែមនុស្សដែលរស់នៅក្នុងតំបន់ ពឹងផ្អែកលើការទាញយកធ្យូងថ្ម និងឥទ្ធនៈហ្វូស៊ីលនឹងត្រូវបាត់បង់ការងារ ហើយឧស្សាហកម្មរថយន្ត នឹងត្រូវការកម្លាំងពលកម្មតិចជាងមុនក្នុងការដំឡើងម៉ាស៊ីនចំហេះខាងក្នុង (Internal engine)។

មានការជជែកវែកញ៉ែកយ៉ាងច្រើនអំពីផលប៉ះពាល់របស់បញ្ញាសិប្បនិម្មិត (AI) មកលើបរិមាណ និងគុណភាពការងារ។ ខណៈភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ កំពុងធ្វើឱ្យជាជំនាញកាន់តែច្រើនឡើង អាចត្រូវបានជំនួសដោយស្វ័យប្រវត្តិកម្ម។ ចំណុចនេះបាននាំ​ឱ្យការងារ ដដែលៗមានហានិភ័យខ្ពស់ជាងគេ ដែលអាចជំនួសដោយបច្ចេកវិទ្យា ហើយការងារ និងអាជីពមួយចំនួនស្ថិតក្នុងភាពមិនច្បាស់លាស់។

តាមរយៈការធ្វើកិច្ចការដោយស្វ័យប្រវត្តិ ដែលទាមទារឱ្យមនុស្សមានចំណេះដឹងបញ្ជា និងគ្រប់គ្រង, បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យបុគ្គលិក ដែលសមត្ថភាពនៅមានកម្រិត និងមានប្រាក់ខែទាប ប្រឈមមុខនឹងការជំនួសដោយបច្ចេកវិទ្យា។ ហេតុនេះ ទាមទារឱ្យមានការចូលរួមពីរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្ទាន់ ដើម្បីធានាថា ការផ្លាស់ប្ដូរនេះ នឹងនាំមកនូវផលប្រយោជន៍ជាអតិបរមា ដល់សង្គម និងបុគ្គលិក។

ទន្ទឹមនឹងនេះ សកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត (AI) ត្រូវការការចូលរួមផ្នែកនយោបាយ និងការណែនាំដែលគាំទ្រដោយបទប្បញ្ញត្តិ។​ លើសពីនេះ ការគាំទ្រពីសំណាក់សាធារណជន កាន់តែមានសារសំខាន់,  ព្រោះយុទ្ធនាការនេះមិនអាចសម្រេចជាផ្លែផ្កានោះទេ ប្រសិនបើមនុស្សមិនជឿថាការងាររបស់ពួកគេកំពុងមានហានិភ័យ ហើយភាពច្របូកច្របល់ក្នុងសង្គម រវាងអ្នកមាន និងអ្នកក្រ នឹងកាន់តែទូលំទូលាយ។

តើអាចបង្កើតការងារឱ្យបានកាន់តែច្រើន និងប្រសើរជាងមុនដោយរបៀបណា?

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបង្ហាញពីគោលនយោបាយចម្បងមួយចំនួន ដើម្បីអនុវត្តនៅសម្រាប់ការផ្លាស់ប្ដូរនេះ៖

  • ការវិនិយោគលើការអប់រំ និងជំនាញ, ការការពារសង្គមឱ្យកាន់តែប្រសើរឡើង តាមរយៈ ការកាត់បន្ថយអត្រាគ្មានការងារធ្វើ និងដំឡើងប្រាក់ឈ្នួលអប្បបរមា ឬគោលនយោបាយប្រាក់ឈ្នួលរស់នៅ ដើម្បីកាត់បន្ថយភាពក្រីក្រ, និងគោលនយោបាយ ការងារសកម្ម (Active employment) និងការគាំទ្រ។
  • គោលនយោបាយឧស្សាហកម្ម/តំបន់ ដើម្បីបង្កើតការងារ (ជាពិសេសតំបន់ដែលងាយរងគ្រោះដោយសារការបាត់បង់ការងារ) រួមទាំងស្ដង់ដាការងារល្អ ដែលជាលក្ខខណ្ឌសម្រាប់ឥណទាន និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល។

ការផ្ដោតលើសមភាព ដើម្បីធានាឱ្យមានការផ្លាស់ប្ដូត្រឹមត្រូវនឹងនាំឱ្យការផ្លាស់ប្ដូរអាចគ្រប់គ្រងបាន ហើយការងារល្អៗជាច្រើននឹងត្រូវបានបង្កើតឡើង។ គោលនយោបាយទាំងនេះ នឹងបង្កើនទំនុកចិត្តជាសាធារណៈថា ឱកាសការងារជាច្រើនកំពុងតែត្រូវបានបង្កើតឡើងសម្រាប់មនុស្សជំនាន់ក្រោយ៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា