ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទៅ​បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅប្រទេសអាល្លឺម៉ង់។

Advertisement

កម្មវិធីនេះផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឯកទេសដែលជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា (STEM) រួមមាន៖ គណិតវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម។

លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ

ដើម្បីទទួលអាហារូបករណ៍នេះ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
-បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degree) ពីគ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់មិនលើសពី ៦ ឆ្នាំ គិតមកទល់ពេលដាក់ពាក្យ។
-មិនទាន់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ណាមួយពីមុនមកឡើយ។
-មានលទ្ធផលសិក្សាល្អ (លើសមធ្យម) និងបំពេញតាមលក្ខខណ្ឌចូលរៀនរបស់កម្មវិធី Master’s នៃសាកលវិទ្យាល័យដែលបានជ្រើសរើសនៅអាល្លឺម៉ង់។
-មានសមត្ថភាពភាសាយ៉ាងតិចកម្រិត B1 ក្នុងភាសាដែលប្រើសម្រាប់ការសិក្សា (ភាសាអង់គ្លេស ឬភាសាអាល្លឺម៉ង់ ទៅតាមកម្មវិធីសិក្សា)។
-មិនបានរស់នៅក្នុងប្រទេសអាល្លឺម៉ង់លើសពី ១៥ខែ គិតត្រឹមពេលដាក់ពាក្យ។


អត្ថប្រយោជន៍ដែលទទួលបានពីអាហារូបករណ៍

បេក្ខជនជោគជ័យនឹងទទួលបានការរ៉ាប់រងលើការចំណាយស្ទើរតែទាំងស្រុង រួមមាន៖
-ប្រាក់ឧបត្ថម្ភប្រចាំខែ ៩៩២ អឺរ៉ូ សម្រាប់ថ្លៃស្នាក់នៅ និងចំណាយប្រចាំថ្ងៃ។
-ការធានារ៉ាប់រង សុខភាព គ្រោះថ្នាក់ និងទំនួលខុសត្រូវផ្ទាល់ខ្លួន។
-ប្រាក់ឧបត្ថម្ភថ្លៃសំបុត្រយន្តហោះទៅ-មក ប្រទេសអាល្លឺម៉ង់។
-ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ៤៦០ អឺរ៉ូ សម្រាប់ទិញសៀវភៅ និងសម្ភារៈសិក្សា។
-ឱកាសចូលរៀនវគ្គភាសាអាល្លឺម៉ង់ និងទទួលសំណងថ្លៃប្រឡងភាសា។
-អាចស្នើសុំជំនួយថ្លៃជួលផ្ទះបន្ថែម (បើចាំបាច់) និងជំនួយបន្ថែមសម្រាប់បេក្ខជនដែលមានពិការភាព ឬជំងឺរ៉ាំរ៉ៃ។
-អាចទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ប្តី/ប្រពន្ធ និងកូន ប្រសិនបើពួកគេទៅរស់នៅជាមួយគ្នានៅប្រទេសអាល្លឺម៉ង់។

ដូច្នេះ​សម្រាប់​សិស្ស និស្សិត​ដែល​ចាប់អារម្មណ៍ សូមរៀបចំឯកសារ និងដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ។

ព័ត៌មានលម្អិត និងការដាក់ពាក្យតាមប្រព័ន្ធអនឡាញ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ DAAD

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា