អាហារូបករណ៍ទៅសិក្សា​នៅ​សាកលវិទ្យាល័យដាលី ប្រទេស​ចិន សម្រាប់និស្សិតកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ទៅសិក្សា​នៅ​សាកលវិទ្យាល័យដាលី ប្រទេស​ចិន សម្រាប់និស្សិតកម្ពុជា

អាហារូបករណ៍ទៅសិក្សា​នៅ​សាកលវិទ្យាល័យដាលី ប្រទេស​ចិន សម្រាប់និស្សិតកម្ពុជា

នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ​ សាកលវិទ្យាល័យដាលី (Dali University) ខេត្តយូណាន Yunnan ប្រទេសចិន បានប្រកាសផ្តល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា​ ដោយផ្តោតលើជំនាញសិក្សាចំនួន ១០ជំនាញធំៗ រួមមាន វិទ្យាសាស្ត្រសេដ្ឋកិច្ច, នីតិសាស្ត្រ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រ, វិទ្យាសាស្ត្រ, វិស្វកម្ម, កសិកម្ម, វេជ្ជសាស្ត្រ, គ្រប់គ្រង និងសិល្បៈ។

ចំពោះសាធារណជន និស្សិត និងសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ និងចង់ទទួលបានអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រ http://dali.at0086.cn/StuApplication/Login.aspx ដើម្បីបំពេញបែបបទស្នើសុំអាហារូបករណ៍ និងត្រូវអនុវត្តបំពេញបែបបទ ក៏ដូចជារៀបចំឯកសារចាំបាច់នានាដោយខ្លួនឯង។

បេក្ខជនត្រូវមានឯកសារចាំបាច់ដូចជា៖
-ឯកសារចម្លងសំបុត្រឆ្លងដែន (Passport)
-ឯកសារថតចម្លងសញ្ញាបត្របញ្ជាក់កម្រិតគុណវុឌ្ឍខ្ពស់បំផុត និងព្រឹត្តិបត្រពិន្ទុដែលមានការបញ្ជាក់ត្រឹមត្រូវ
-លិខិតបញ្ជាក់គោលជំហរ និងផែនការសិក្សាស្រាវជ្រាវ (Personal Statement)
-លិខិតថ្កោលទោស
-ឯកសារកំណត់ត្រាពិនិត្យសុខភាព
-វិញ្ញាបនបត្រពិន្ទុប្រឡងកម្រិតភាសាចិន HSK4 ឡើង, សម្រាប់ការរៀនជាភាសាអង់គ្លេសត្រូវបានលើកលែង និងទាមទារវិញ្ញាបនបត្របញ្ជាក់កម្រិតភាសាអង់គ្លេស
-វិញ្ញាបនបត្រពិន្ទុ CSCA (ការដាក់ឯកសារនេះមិនមែនជាកាតព្វកិច្ច ដោយបេក្ខជនអាចផ្តល់ជូនដោយស្ម័គ្រចិត្តដើម្បីជាអាទិភាពសម្រាប់ការជ្រើសរើស)
-លិខិតណែនាំ Recommendation ២ច្បាប់ពីសាស្ត្រាចារ្យរងឡើងទៅ២នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
-ឯកសារបញ្ជាក់ពីគណនីធនាគារគ្រួសារ (Bank Statement)

សម្គាល់៖ ឯកសារទាំងអស់ត្រូវធ្វើឡើងជាភាសាចិន ឬអង់គ្លេស ឬមានភ្ជាប់មកជាមួយនូវការបកប្រែជាភាសា ណាមួយក្នុងចំណោមភាសាទាំង២។

សម្រាប់ព័ត៌មានលម្អិត សិស្ស និស្សិតអាចទៅកាន់វេបសាយរបស់សាលា ឬក៏ទាក់ទងទៅដោយផ្ទាល់ទៅកាន់ ការិយាល័យកិច្ចការនិស្សិតអន្តរជាតិ ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និង Exchange របស់សាកលវិទ្យាល័យ Address: No.2 Hongsheng Road, Dali Ancient City, Dali city, Yunan province, Telephone: 0872-2218978, Email: [email protected]។

ចំពោះការជ្រើសរើស សាកលវិទ្យាល័យនឹងធ្វើការពិនិត្យឯកសារ និងវាយតម្លៃសមត្ថភាពផ្អែកតាមឯកសារដែលបានដាក់ជូន ហើយចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នឹងមានការសម្ភាសន៍ផងដែរ។ ការជ្រើសរើសផ្អែកលើគោលការណ៍ជ្រើសរើសបេក្ខជនមានសមត្ថភាពខ្ពស់បំផុត។

កាលបរិច្ឆេទនៃការបើកទទួលការដាក់ពាក្យ ចាប់ពីថ្ងៃទី២១ កញ្ញា រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា