អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា ​ក្នុងការ​ហាត់ការនៅក្រសួងអប់រំ ពេលនេះ អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសនិស្សិតហាត់ការទាំងពីរភេទ ចំនួន ៦រូប ឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានអប់រំ ដើម្បីផ្តល់ឱកាសទទួលបានចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ។

លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ជាសិស្ស-និស្សិតកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាលើជំនាញរដ្ឋបាលសាធារណៈ, អប់រំ និងការបង្រៀន, ទំនាក់ទំនងអន្តរជាតិ ឬបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា។ ក្រៅពីនេះ បេក្ខជនត្រូវមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ (Word, Excel, PowerPoint), មានទំនាក់ទំនងល្អ សហការការងារជាក្រុម, មានអាកប្បកិរិយាស្មោះត្រង់ រហ័សរហួន និងមានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារ។

រយៈពេលបំពេញការងារ និងអត្ថប្រយោជន៍

ការបំពេញការងារហាត់ការនេះមានរយៈពេលចាប់ពី ៦ខែ ទៅ ១ឆ្នាំ (ឬអាចបន្តបាន)។ បេក្ខជនដែលបានបំពេញការងារបានល្អត្រឹមត្រូវតាមលក្ខខណ្ឌ នឹងទទួលបាន លិខិតបញ្ជាក់កម្មសិក្សាពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំ ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍រដ្ឋបាលជាក់ស្តែងក្នុងអង្គភាព និងឱកាសបន្តអភិវឌ្ឍសមត្ថភាពការងារបន្ថែមទៀត។

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ

ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦។

របៀបដាក់ពាក្យ៖ បេក្ខជនអាចផ្ញើប្រវត្តិរូបសង្ខេប (CV) ទៅកាន់អ៊ីមែល [email protected] ឬទំនាក់ទំនងតាមទូរសព្ទ/តេឡេក្រាមលេខ ០១២ ៣៣៩ ២០១ (លោក អ៊ុក ច័ន្ទរដ្ឋា មន្ត្រីលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានអប់រំ)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា