អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ សម្រាប់​ទៅ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ រយៈពេល​ ​៦​ឆ្នាំ​ ​ដែល​គ្រោង​ចាប់ផ្តើម​ពី​ខែមេសា ​ឆ្នាំ​២០២៧​។​

Advertisement

​និស្សិត​ដែល​ត្រូវបាន​ជ្រើសរើស​ នឹង​ទទួលបាន​ការ​សិក្សា​ថ្នាក់​ត្រៀម​ភាសា​ជប៉ុន​ ​និង​មុខវិជ្ជា​ផ្សេង​ទៀត​ ​រួមមាន​ ​គណិតវិទ្យា​ ​វិទ្យាសាស្រ្ត​ ​និង​ភាសា​អង់គ្លេស​ រហូតដល់​ខែមីនា ​ឆ្នាំ​២០២៧​ ​មុននឹង​ចូលរៀន​នៅ​សាលា​វេជ្ជសាស្រ្ត ​នៃ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​។​

​លក្ខខណ្ឌ​ ​នៃ​ការ​ដាក់ពាក្យ​ ​៖ ​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​១​ ​ផ្នែក​វេជ្ជសាស្រ្ត ​ដែល​មាន​ពិន្ទុ​ប្រឡង​ចូល​ថ្នាក់​ជាតិ​ជ្រើសរើស​ ចូលរៀន​ឆ្នាំ​សិក្សា​ ​២០២៥​-​២០២៦​ ​ក្នុង​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ​ ​២០​នាក់​ ​ឬ​ជា​និស្សិត​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្រ្ត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៥​-​២០២៦​ ​ដែល​មាន​ពិន្ទុ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ​ក្នុង​លំដាប់​លេខរៀង​ខ្ពស់​ជាង​គេ​ ​២០​នាក់​។ ​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ ​(​IELTS​ ​យ៉ាងតិច​ ​6.0​ ​ឬ​តេស្ត​ផ្សេង​ទៀត​សម​មូល​)​។​

​សំណុំ​ឯកសារ​ដែល​បេក្ខជន​ត្រូវ​ភ្ជាប់​ ​៖​ និស្សិត​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូចជា​ ​IUHW​ ​Application​ ​form​ ​ចំនួន​ ​១​ច្បាប់​, ​ឯកសារ​ស្កេន​វិញ្ញាបនបត្រ ​ឬ​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ចំនួន​១​ច្បាប់​, ​ឯកសារ​ស្កេន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ​(​បកប្រែ​ជា​ភាសា​អង់គ្លេស​ដែល​មាន​បោះត្រា​ក្រុមហ៊ុន​បកប្រែ​) ​ចំនួន​១​ច្បាប់​, ​លិខិត​ឆ្លង​ដែន​ថតចម្លង​ ​(​ប្រសិនបើ​មាន​)​, ​ឯកសារ​ស្កេន​លិខិត​បញ្ជាក់​ការ​សិក្សា​ជា​ភាសា​អង់គ្លេស​, ​ឯកសារ​ស្កេន​ព្រឹត្តិបត្រ​ពិន្ទុ​ឆ្នាំ​សិក្សា​មូលដ្ឋាន​, ​ឯកសារ​ស្កេន​លិខិត​បញ្ជាក់​កម្រិត​ភាសា​អង់គ្លេស​ ​IELTS​។​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ​អាច​ បំពេញ​ពាក្យ​ស្នើសុំ​ ​រួច​ស្កែន​សំណុំ​ឯកសារ​ដែល​ពាក់ព័ន្ធ​ជា​ ​PDF​ ​File​ ​(​បញ្ចូល​តែ​មួយ​ ​file​) ​រួច​ផ្ញើ​ទៅកាន់​អ៊ីមែល​ ​med​.​exchange​@​uhs​.​edu​.​kh​។​

​ការ​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​១៦​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​១៧:០០​ ​នាទី​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​បេក្ខជន​អាច​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​លេខ​ ​016​ ​951​ ​315​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា