រដ្ឋមន្ត្រីអប់រំ ៖ ហ្វ្រង់កូហ្វូនីជាកម្លាំងចលករសម្រាប់ធ្វើទំនើបកម្មវិស័យអប់រំ និងវិទ្យាសាស្ត្រកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអប់រំ ៖ ហ្វ្រង់កូហ្វូនីជាកម្លាំងចលករសម្រាប់ធ្វើទំនើបកម្មវិស័យអប់រំ និងវិទ្យាសាស្ត្រកម្ពុជា

រដ្ឋមន្ត្រីអប់រំ ៖ ហ្វ្រង់កូហ្វូនីជាកម្លាំងចលករសម្រាប់ធ្វើទំនើបកម្មវិស័យអប់រំ និងវិទ្យាសាស្ត្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ចាត់ទុកហ្វ្រង់កូហ្វូនី ថា ជាកម្លាំងចលករសំខាន់សម្រាប់ធ្វើទំនើបកម្មវិស័យអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ថ្លែងក្នុងសារវីដេអូអបអរសាទរ ក្នុងឱកាសកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា ភាសាបារាំង និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី បានរួមចំណែកលើកកម្ពស់អភិបាលកិច្ចរួម ធានាគុណភាព និងជំរុញការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវបន្តវិនិយោគលើភាពល្អឥតខ្ចោះនៃប្រព័ន្ធអប់រំ និងវិទ្យាសាស្ត្រ ដើម្បីកសាងអនាគតកាន់តែប្រសើរ ព្រមទាំងពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងក្របខណ្ឌអន្តរជាតិ។

ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំកម្មវិធីសំខាន់ៗចំនួន២ គឺ វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីតំបន់អាស៊ី-ប៉ាស៊ីហ្វិក (CSFAP) និង ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី។

វដ្ដវិទ្យាសាស្ត្រនេះ នឹងផ្តោតលើការផ្សព្វផ្សាយអត្ថបទ និងបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនវិទ្យាសាស្ត្ររបស់កម្ពុជា ខណៈស្តង់ពិព័រណ៍ នឹងបង្ហាញពីសមិទ្ធផល និងសក្ដានុពលរបស់វិស័យអប់រំកម្ពុជាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងជំរុញឱ្យបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជារំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងដៃគូក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ព្រមទាំងបង្ហាញពីសក្ដានុពល និងការប្តេជ្ញាចិត្តរបស់កម្ពុជាលើវិស័យអប់រំ និងវិទ្យាសាស្ត្រទៅកាន់សហគមន៍អន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា