លើកកម្ពស់​សមត្ថភាព​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ក្រសួង​ទេសចរណ៍​រៀបចំ​ចលនា​ប្រឡង​ប្រណាំង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ ​ឆ្នាំ​២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើកកម្ពស់​សមត្ថភាព​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ក្រសួង​ទេសចរណ៍​រៀបចំ​ចលនា​ប្រឡង​ប្រណាំង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ ​ឆ្នាំ​២០២៦​

លើកកម្ពស់​សមត្ថភាព​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ក្រសួង​ទេសចរណ៍​រៀបចំ​ចលនា​ប្រឡង​ប្រណាំង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ ​ឆ្នាំ​២០២៦​

​ក្រសួង​ទេសចរណ៍​ ​កាលពី​ដើម​សប្តាហ៍​នេះ​ ​បាន​ប្រកាស​អំពី​ការ​រៀបចំ​ “​ចលនា​ប្រឡង​ប្រណាំង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំ​ឆ្នាំ​២០២៦​” ​ដោយ​អនុញ្ញាតឱ្យ​សិស្ស​និស្សិត​ទាំងអស់​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ​ចូលរួម​ តាមរយៈ​អត្ថបទ​ស្រាវជ្រាវ​រ​បស់ខ្លួន។​

Advertisement

​បើ​តាម​ក្រសួង​ទេសចរណ៍​ ចលនា​ប្រឡង​ប្រណាំង​ស្នាដៃ​នេះ​ ធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​សមត្ថភាព​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ ​និង​ការ​បង្កើត​គំនិត​ន​វានុវត្តន៍​របស់​សិស្ស​និស្សិត​ តាមរយៈ​ការ​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការ​អនុវត្ត​ជាក់ស្តែង​ ​សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​ភាព​វៃឆ្លាត ​ភាព​ធន់ ​ចីរភាព​ និង​បរិយា​បន្ន ​ស្រប​តាម​និន្នាការ​សកល ​និង​បរិការណ៍​ឌីជីថល​។

​សិស្ស​និស្សិត​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រកួត​នេះ​ ត្រូវ​ជា​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ឬ​បរិញ្ញាបត្រ​, ​មាន​សញ្ជាតិ​ខ្មែរ​, ​អាច​ចូលរួម​ជា​លក្ខណៈ​បុគ្គល​ ​ឬ​ជា​ក្រុម​, ​រៀបចំ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ ​១​ និង​វីដេអូ​ខ្លី​ចំនួន​ ​១​។

​ក្នុង​នោះ​អត្ថបទ​ស្រាវជ្រាវ​ ត្រូវ​មាន​ខ្លឹមសារ​ពី​១០​ ​ទៅ​១៥​ទំព័រ ​ដែល​ជា​អត្ថបទ​ស្រាវជ្រាវ​បែប​សកម្មភាព​ ​ឬ​អនុវត្ត​ ​ថ្មី​ ​មិន​មាន​ការ​ចម្លង​ស្នាដៃ​ដើម​។ ​ដោយឡែក​ការ​ផលិត​វីដេអូ​ខ្លី ​ត្រូវ​បង្ហាញ​ពី​ខ្លឹមសារ​អត្ថបទ​ស្រាវជ្រាវ​ដែល​ដាក់​ចូលរួម​ប្រកួត​ ​មាន​រយៈពេល​មិន​លើស​ពី​ ​៣​នាទី​ ​និង​ត្រូវ​បង្ហោះ​វីដេអូ​នោះ​ជាសាធារណៈ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ ​(​Facebook​, ​Youtube​ ​ឬ​ ​TikTok​)​។​

​សម្រាប់​ប្រធានបទ​វិញ​ ​បេក្ខជន​អាច​ជ្រើសរើស​ឱ្យ​ស្រប​ទៅនឹង​មូល​បទ ​”​ការ​គ្រប់គ្រង​វិបត្តិ ​និង​ការ​ពង្រឹង​ភាព​ធន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​”​។​

​ការ​ចុះឈ្មោះ​ចូលរួម​ចលនា​ប្រឡង​ប្រណាំង ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​១៥​ ​ខែសីហា ​ឆ្នាំ​២០២៦, ​ការ​ដាក់បញ្ជូន​ ​អត្ថបទ​ស្រាវជ្រាវ​ និង​តំណភ្ជាប់​វីដេអូ​ខ្លី​ ​ត្រឹម​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​ជ័យលាភី​លេខ​ ​១​ ​នឹង​ទទួលបាន​ថវិកា​ចំនួន​ ​៤​លាន​ ​រៀល ​ជ័យលាភី​លេខ​ ​២​ ​ថវិកា​ចំនួន​ ​៣​លាន​ ​រៀល ​និង​ ជ័យលាភី​លេខ​ ​៣​ ​ទទួលបាន​ថវិកា​ចំនួន​ ​២​លាន​ រៀល​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា