មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​ការ​សង្គ្រោះ​បឋម​ ​CPR​ ​នៅ​ខេត្ត​កណ្តាល​ ក្រោយ​រង​ការ​រិះគន់​ថា​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ជនរងគ្រោះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​ការ​សង្គ្រោះ​បឋម​ ​CPR​ ​នៅ​ខេត្ត​កណ្តាល​ ក្រោយ​រង​ការ​រិះគន់​ថា​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ជនរងគ្រោះ​

មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​ការ​សង្គ្រោះ​បឋម​ ​CPR​ ​នៅ​ខេត្ត​កណ្តាល​ ក្រោយ​រង​ការ​រិះគន់​ថា​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ជនរងគ្រោះ​

​មន្ទីរ​សុខាភិបាល​ ​នៃ​រដ្ឋបាល​ខេត្ត​កណ្តាល​ ​នៅ​ថ្ងៃទី​៤​ ​ខែសីហា ​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ ​ដោយ​បញ្ជាក់​ថា​ ​មន្ត្រី​ជំនាញ​កំពុង​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​បុគ្គលិក​សុខាភិបាល​ម្នាក់​ បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព​សិត្បូ ​ដែល​រង​ការ​រិះគន់​នៅលើ​បណ្តាញ​សង្គម ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ការ​សង្គ្រោះ​បឋម​ដោយ​វិធី​ ​Cardiopulmonary​ ​Resuscitation​ ​(​CPR​) ​ដល់​អ្នកជំងឺ​ស្រី​អាយុ​ ​១៧​ ​ឆ្នាំ​។

Advertisement

​ករណី​នេះ​បាន​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក​ បន្ទាប់ពី​វីដេអូ​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ​ដោយ​មាន​អ្នកប្រើប្រាស់​មួយចំនួន​អះអាង​ថា​ ​វិធីសាស្ត្រ​សង្គ្រោះ​បឋម​ដែល​គ្រូពេទ្យ​អនុវត្ត​ ​មិន​ស្រប​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​ ​និង​អាច​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​។​

​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​ ក្រុមការងារ​ជំនាញ​បាន​សហការ​ជាមួយ​គណៈ​គិលានុបដ្ឋាក ​ចុះ​ស្រាវជ្រាវ​ និង​ពិនិត្យ​ករណី​នេះ​យ៉ាង​យកចិត្តទុកដាក់​។​

​បើ​តាម​សេចក្តី​បំភ្លឺ​ដដែល​ ​ប្រសិនបើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ការ​ផ្តល់​ការ​សង្គ្រោះ​បឋម​ពិតជា​បាន​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​មែន​ មន្ទីរ​សុខាភិបាល​នឹង​ចាត់​វិធានការ​តាម​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​។​

​វីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​ ​១​ ​នាទី​កន្លះ​ ​និង​ត្រូវបាន​បង្ហោះ​ដោយ​សាច់ញាតិ​អ្នកជំងឺ​ ​បង្ហាញ​ពី​សកម្មភាព​របស់​គ្រូពេទ្យ​កំពុង​ធ្វើ​ ​CPR​ ​ដល់​អ្នកជំងឺ​ស្រី​។​ ក្រោយ​ការ​ផ្សព្វផ្សាយ​ ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ចោទសួរ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ទីតាំង​ដាក់​ដៃ​ ​និង​បច្ចេកទេស​ ​CPR​ ​ព្រមទាំង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​។​

​ជុំវិញ​ករណី​នេះ​ លោក​បណ្ឌិត​ ​កែវ​ មាលា ​អ្នកតាមដាន​សង្គម​មួយ​រូប ​បាន​លើកឡើង​ថា​ ​សាធារណជន​គួរ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ពី​មន្ត្រី​ជំនាញ​ ​មុននឹង​ធ្វើ​ការ​សន្និដ្ឋាន​លើ​ករណី​នេះ​។ ​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ការ​ស៊ើបអង្កេត​រកឃើញ​ថា​ ​ពិតជា​មាន​ការ​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​មែន ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់​វិធានការ​តាម​ច្បាប់​ និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​ដោយឡែក​ លោក​វេជ្ជបណ្ឌិត​ លី ​រតនា ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​លើ​ករណី​នេះ​ទេ ​ដោយ​ស្នើ​ឱ្យ​ទុក​ឱ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​តាម​នីតិវិធី​ ​និង​វិជ្ជាជីវៈ​។ ​ទោះជា​យ៉ាងណា​ ​លោក​បាន​ពន្យល់​ជាទូទៅ​ថា​ ​ការ​ធ្វើ​ ​CPR​ ​គឺជា​វិធី​សង្គ្រោះ​បន្ទាន់​ដែល​អាច​អនុវត្ត​ក្នុង​ករណី​អ្នកជំងឺ​គាំង​បេះដូង​ ​ដង្ហើម​មិន​ប្រក្រតី​ ​លង់ទឹក​ ​ឆក់​ខ្សែភ្លើង​ ​ឬ​ស្ថានភាព​បន្ទាន់​ផ្សេង​ៗ​ ​ដែល​បណ្តាលឱ្យ​បាត់បង់​មុខងារ​បេះដូង​ ​និង​សួត​។​

​លោក​បាន​បញ្ជាក់​ថា​ ​ជាទូទៅ​ ​ការ​សង្គ្រោះ​មុខងារ​បេះដូង​ ​និង​សួត​មាន​ពីរ​វិធី​ ​គឺ​ ​CPR​ ​ដោយ​សង្កត់​ទ្រូង​រួម​ជាមួយ​ការ​ផ្លុំ​ខ្យល់​ ​(​Rescue​ ​Breathing​) ​ដែល​ត្រូវបាន​ណែនាំ​សម្រាប់​ទារក​អាយុ​ក្រោម​ ​១​ ​ឆ្នាំ​ កុមារ​ ​អ្នក​លង់ទឹក​ ​អ្នកប្រើ​ថ្នាំ​លើស​កម្រិត​ ​អ្នក​ដែល​គាំង​ដង្ហើម​មុន​គាំង​បេះដូង​ ​និង​ករណី​ដែល​អ្នក​ជួយសង្គ្រោះ​មាន​ជំនាញ​អាច​ផ្លុំ​ខ្យល់​បាន​។​

​CPR​ ​ដោយ​សង្កត់​ទ្រូង​តែ​ប៉ុណ្ណោះ​ ​(​Hands​-​only​ ​CPR​) ​ដែល​អាច​អនុវត្ត​បាន​នៅពេល​មាន​អ្នក​ជួយសង្គ្រោះ​តែ​ម្នាក់​ ​ឬ​អ្នក​ជួយ​មិន​មាន​ជំនាញ​ ​ឬ​មិន​អាច​ផ្លុំ​ខ្យល់​បាន​ ​ជាពិសេស​ក្នុង​ករណី​អ្នកជំងឺ​គាំង​បេះដូង​ភ្លាម​ៗ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា