ក្រុមអ្នកជំនាញថា ការហាមឃាត់ «គាស់ឈ្នះ!គាស់ឈ្នះ!» ជាជំហានកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមអ្នកជំនាញថា ការហាមឃាត់ «គាស់ឈ្នះ!គាស់ឈ្នះ!» ជាជំហានកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត

ក្រុមអ្នកជំនាញថា ការហាមឃាត់ «គាស់ឈ្នះ!គាស់ឈ្នះ!» ជាជំហានកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត

ក្រុមអ្នកជំនាញផ្នែកសង្គមបានសាទរចំពោះវិធានការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់ការផ្តល់រង្វាន់តាមរយៈ «គាស់ឈ្នះ!គាស់ឈ្នះ!» ដោយចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត ក្នុងចំណោមប្រជាពលរដ្ឋ និងយុវជន។

Advertisement

តាមសេចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានប្រាប់ AMS Education ថា វិធានការនេះអាចជួយកាត់បន្ថយការទទួលទានគ្រឿងស្រវឹងលើសកម្រិត ដោយបញ្ឈប់ការលើកទឹកចិត្តតាមរយៈរង្វាន់។ លោកបញ្ជាក់ថា មនុស្សមួយចំនួនអាចផឹកស្រាអស់មួយកេះ ប៉ុន្តែបើឈ្នះរង្វាន់ នឹងបន្តផឹកបន្ថែមទៀត។

ការនិយមផឹកនេះ បើថា ផឹកតិចតួច នៅប្រទេសណាក៏មានការផឹកស្រា គ្រឿងស្រវឹងដែរ ប៉ុន្តែគេមានរបៀបគេផឹក ផឹកមានកម្រិត។ តែបើប្រជាជនកម្ពុជានិយមផឹកស្រាលើសកម្រិត ជោគជាំខ្លាំងពេក វាធ្វើឱ្យប៉ះពាល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការចំណាយរបស់គាត់ និងបង្កបញ្ហាចរាចរណ៍ ជម្លោះហិង្សាក្នុងគ្រួសារ ធ្ងន់ធ្ងរបំផុតគាត់បាត់សតិតែម្តង ផឹកដល់ញៀន ដល់ប្រមឹក លែងមានទទួលខុសត្រូវ

ខណៈលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការគាំទ្រដូចគ្នា ហើយថា វិធានការនេះគួរតែអនុវត្ត ព្រោះប្រជាពលរដ្ឋមួយចំនួនមាននិន្នាការផឹកស្រាដើម្បីស្វែងរករង្វាន់។ លោកក៏អំពាវនាវឱ្យអាជ្ញាធរអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព។

សព្វថ្ងៃនិន្នាការទទួលទានគ្រឿងស្រវឹងហើយបានរង្វាន់ គឺពួកគាត់សប្បាយចិត្តណាស់ សប្បាយចិត្តក្នុងការតាមរកកំប៉ុងផ្សេងទៀត ។ ខ្ញុំសូមឱ្យរដ្ឋាភិបាលពន្លឿនសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងគួរតែឆាប់ចូលជាធរមាន ព្រោះសព្វថ្ងៃ មនុស្សគ្រប់គ្នា អាចទិញគ្រឿងស្រវឹងបានដោយសេរី

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនជប៉ុន Kirin ក្នុងឆ្នាំ២០២៤ បានបង្ហាញថា ប្រជាជនកម្ពុជាមធ្យមទទួលទានស្រាបៀរប្រហែល ៧២ លីត្រ ក្នុងមួយឆ្នាំ ស្មើនឹងប្រមាណ ២១៨ ខណៈការចំណាយលើស្រាបៀរនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណប្រហែល ២.៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា