សិស្ស​វ័យ​ក្មេង​កម្ពុជា​ ​៤​រូប ​ឈ្នះ​មេដាយ​មាស​លើ​ផ្នែក​ ​AI​ ​និង​ ​Robotics​ ​ពី​ការ​ប្រកួត​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្ស​វ័យ​ក្មេង​កម្ពុជា​ ​៤​រូប ​ឈ្នះ​មេដាយ​មាស​លើ​ផ្នែក​ ​AI​ ​និង​ ​Robotics​ ​ពី​ការ​ប្រកួត​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ចិន​

សិស្ស​វ័យ​ក្មេង​កម្ពុជា​ ​៤​រូប ​ឈ្នះ​មេដាយ​មាស​លើ​ផ្នែក​ ​AI​ ​និង​ ​Robotics​ ​ពី​ការ​ប្រកួត​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ចិន​

​ភ្នំពេញ​ ​៖​ ​កុមារ​កម្ពុជា​ ​៤​រូប ​បាន​ដណ្តើម​មេដាយ​មាស​ចំនួន​ ​៤​ ក្នុង​ការ​ប្រកួត​យុវជន​ផ្នែក​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​និង​មនុស្ស​យន្ត ​(​Robotics​) ​លើក​ទី​២៣​ ​ថ្នាក់​អាស៊ាន​ ​ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង ​ខេត្ត​ក្វាង​ស៊ី ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ពេល​ថ្មី​ៗ​នេះ​។​

Advertisement

​បេក្ខជន​វ័យ​ក្មេង​តំណាង​កម្ពុជា​ទាំង​ ​៤​រូប ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​៨​ ​ដល់​ ​១២​ឆ្នាំ​ ​រួមមាន​ ​កុមារី ​កេត ​មុន្នី​នាថ​, ​កុមារា ​កេត ​រិទ្ធិ​ស័ក​, ​កុមារា ​ស៊ូ ​ស៊ឺ​ប៉ ​និង​ ​កុមារា ​វុទ្ធី​ ​សម្បត្តិ​វិទូ​។ ​ពួកគេ​ ​បាន​ចូលរួម​ប្រកួត​ជាមួយ​យុវជន​ឆ្នើម​រាប់​រយ​នាក់​មកពី​ប្រទេស​ចិន​ ​និង​បណ្តា​ប្រទេស​អាស៊ាន​ ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​មនុស្ស​យន្ត ​វិស្វកម្ម​ ​ការ​សរសេរ​កូដ ​ការ​ច្នៃប្រឌិត​ ​និង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​យុវជន​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​លោក​ ​ពេជ ​សូវៀត ​ស្ថាបនិក​ ​Uot​ ​AI​ ​& ​STEM​ ​Center​ ​និង​ជា​អ្នកដឹកនាំ​ក្រុម​សិស្ស​ទៅ​ប្រកួត​ដោយ​ផ្ទាល់​ ​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​សមិទ្ធផល​នេះ​។ ​លោក​មានប្រសាសន៍​ថា​ ​”​កូន​ខ្មែរ​ពិតជា​មាន​សមត្ថភាព​, ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​នាមជា​អ្នកជំនាន់​មុន ​ឬ​ជា​អាណាព្យាបាល​ ​គឺ​ត្រូវ​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​បាន​បញ្ចេញ​សមត្ថភាព​ ​និង​ទេពកោសល្យ ​ដើម្បី​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​”​។​

​លោក​បាន​បន្ថែម​ថា​ ​នេះ​ជា​លើក​ទី​១​ ​ហើយ​ដែល​មជ្ឈមណ្ឌល​ ​Uot​ ​AI​ ​& ​STEM​ ​Center​ ​បាន​ដឹកនាំ​សិស្ស​ទៅ​ប្រកួត​ ​AI​ ​និង​ ​Robotics​ ​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ចិន​ ​ហើយ​តាមរយៈ​ជោគជ័យ​នេះ​ មជ្ឈមណ្ឌល​មាន​គម្រោង​បន្ត​ដឹកនាំ​សិស្ស​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​នានា​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នា​ឆ្នាំ​ខាងមុខ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា