បារាំង​ក្លាយជា​ប្រទេស​ដំបូង​នៅ​សហភាព​អឺរ៉ុប​ ហាម​កុមារ​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​ប្រើប្រាស់​បណ្តាញ​សង្គម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង​ក្លាយជា​ប្រទេស​ដំបូង​នៅ​សហភាព​អឺរ៉ុប​ ហាម​កុមារ​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​ប្រើប្រាស់​បណ្តាញ​សង្គម​

បារាំង​ក្លាយជា​ប្រទេស​ដំបូង​នៅ​សហភាព​អឺរ៉ុប​ ហាម​កុមារ​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​ប្រើប្រាស់​បណ្តាញ​សង្គម​

​ប៉ារីស​ ៖​ សភា​បារាំង​បាន​សម្តេច​អនុម័ត​ច្បាប់​ហាមឃាត់​កុមារ​ និង​យុវជន​ដែល​មាន​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ មិន​ឱ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​។ ​ការ​អនុម័ត​នេះ​ធ្វើឱ្យ​បារាំង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​សហភាព​អឺរ៉ុប​ (​EU​) ​ដែល​អនុវត្ត​វិធានការ​បែប​នេះ​ ​ដើម្បី​ការពារ​កុមារ​ពី​ហានិភ័យ​លើ​ប្រព័ន្ធ​អនឡាញ​។​

Advertisement

​យោង​តាម​សារព័ត៌មាន​ ​BBC​ ​ច្បាប់​ថ្មី​តម្រូវឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​នៅ​ប្រទេស​បារាំង​ ត្រូវ​ផ្ទៀងផ្ទាត់​អាយុ​ ​មុនពេល​បង្កើត​ ​ឬ​បន្ត​ប្រើប្រាស់​គណនី​។ ​អ្នក​ដែល​មាន​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​នឹង​មិន​អាច​បង្កើត​គណនី​ថ្មី​បាន​ឡើយ​ ​ខណៈ​គណនី​ដែល​មាន​ស្រាប់​ក៏​នឹង​ត្រូវ​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​អាយុ​ផងដែរ​។​

​ប្រធានាធិបតី​បារាំង​ លោក​ ​Emmanuel​ ​Macron​ ​បាន​ស្វាគមន៍​ការ​អនុម័ត​ច្បាប់​នេះ​ ​ដោយ​ចាត់ទុក​ថា​ ​វា​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​ផ្លូវចិត្ត​ ​និង​សុវត្ថិភាព​របស់​កុមារ​នៅលើ​បណ្តាញ​សង្គម​។

​ការ​អនុវត្ត​ច្បាប់​នឹង​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល​។ ​ចាប់ពី​ថ្ងៃទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ត​ទៅ​ ​កុមារ​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​នឹង​មិន​អាច​បង្កើត​គណនី​ថ្មី​បាន​ទៀត​ទេ​ ​ហើយ​វេទិកា​បណ្តាញ​សង្គម​ទាំងអស់​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាយុ​លើ​អ្នកប្រើប្រាស់​ថ្មី​។​

​បន្ទាប់មក​ ​ចាប់ពី​ថ្ងៃទី​១​ ​ខែមករា ​ឆ្នាំ​២០២៧​ វិធានការ​នេះ​នឹង​ពង្រីក​ទៅលើ​គណនី​ដែល​មាន​ស្រាប់​ទាំងអស់​ ​ដោយ​តម្រូវឱ្យ​អ្នកប្រើប្រាស់​គ្រប់​រូប​បញ្ជាក់​ថា​ ​មាន​អាយុ​លើស​ពី​ ​១៥​ឆ្នាំ​ ​ទើប​អាច​បន្ត​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​។​

​វេទិកា​បណ្តាញ​សង្គម​ទាំងអស់​នឹង​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាយុ​ ​ដែល​ទទួលបាន​ការ​អនុម័ត​ពី​អាជ្ញាធរ​គ្រប់គ្រង​ការ​ការពារ​ទិន្នន័យ​ និង​ឯកជនភាព​របស់​បារាំង​។​

​ទោះជា​យ៉ាងណា​ ​ច្បាប់​នេះ​បាន​បង្កឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​អ្នកជំនាញ​ ​និង​ក្រុម​ការពារ​សិទ្ធិ​ឌីជីថល​មួយចំនួន​ ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ទិន្នន័យ​ឯកជន ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាយុ​ ​និង​លទ្ធភាព​ដែល​យុវវ័យ​អាច​រក​វិធី​គេច​ផុត​ពី​ការ​ត្រួតពិនិត្យ​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ឌីជីថល​របស់​បារាំង​ លោកស្រី​ ​Anne​ ​Le​ ​H​é​nanff​ ​បាន​ការពារ​ការ​អនុវត្ត​ច្បាប់​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​សម្រាប់​ផ្ទៀងផ្ទាត់​អាយុ​មាន​រួច​ជាស្រេច​ ​និង​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​ ​ក្រៅពី​បារាំង​ ​ប្រទេស​អូស្ត្រាលី​ក៏​បាន​អនុម័ត​ច្បាប់​រឹតបន្តឹង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​កុមារ​ផងដែរ​ ​ខណៈ​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ ​រួមទាំង​ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ ​កំពុង​ពិចារណា​ដាក់​ចេញ​វិធានការ​ស្រដៀង​គ្នា​ ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បណ្តាញ​សង្គម​លើ​កុមារ​ និង​យុវជន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា