ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

អាហារូបករណ៍ France Excellence Eiffel Scholarship Program 2027 របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង តាមរយៈ Campus France បើកទទួលពាក្យ​ជាផ្លូវការពីនិស្សិតអន្តរជាតិ រួមទាំងនិស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងប្រទេសបារាំង សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨។

France Excellence Eiffel Scholarship Program 2027 នឹងផ្តល់ជូនយ៉ាងទូលំទូលាយដល់និស្សិតអន្តរជាតិសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) និង ថ្នាក់បណ្ឌិត (Doctoral/PhD Degree)។

មុខជំនាញអាហារូបករណ៍រួមមាន ៖

១. វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

  • ជីវវិទ្យា និងវិទ្យាសាស្ត្រសុខាភិបាល (Biology and Health)
  • ការផ្លាស់ប្តូរអេកូឡូស៊ី (Ecological Transition)
  • គណិតវិទ្យា និងវិទ្យាសាស្ត្រឌីជីថល (Mathematics and Digital Sciences)
  • វិទ្យាសាស្ត្រវិស្វកម្ម (Engineering Sciences)

២. មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

  • ប្រវត្តិសាស្ត្រ ភាសា និងអរិយធម៌បារាំង (History, French Language and Civilization)
  • ច្បាប់ និងវិទ្យាសាស្ត្រនយោបាយ (Law and Political Science)
  • សេដ្ឋកិច្ច និងការគ្រប់គ្រង (Economics and Management)

អត្ថប្រយោជន៍អាហារូបករណ៍

  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១.២០០ អឺរ៉ូ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២.១០០ អឺរ៉ូ សម្រាប់ថ្នាក់បណ្ឌិត
  • ការគាំទ្រថ្លៃធ្វើដំណើរអន្តរជាតិ និងក្នុងប្រទេសបារាំង
  • ការធានារ៉ាប់រង និងការគាំទ្រផ្នែកសុខភាព
  • ជំនួយស្វែងរកកន្លែងស្នាក់នៅ និងសកម្មភាពវប្បធម៌ផ្សេងៗ

សម្គាល់ ៖ កម្មវិធីអាហារូបករណ៍នេះមិនគ្របដណ្តប់ថ្លៃសិក្សាដោយផ្ទាល់ទេ។ បេក្ខជនត្រូវពិនិត្យលក្ខខណ្ឌលើកលែងថ្លៃសិក្សាជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនជ្រើសរើស។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៧ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាបារាំងដាក់ពាក្យទៅ Campus France។

ទាក់ទងនឹងរបៀបនៃដាក់ពាក្យ បេក្ខជនត្រូវទាក់ទងសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសបារាំងដែលខ្លួនមានបំណងសិក្សា ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ និងកាលបរិច្ឆេទទទួលពាក្យរបស់គ្រឹះស្ថាននីមួយៗ។ ការដាក់ពាក្យអាហារូបករណ៍ទៅ Campus France ត្រូវធ្វើឡើងដោយគ្រឹះស្ថានឧត្តមសិក្សាបារាំងតែប៉ុណ្ណោះ មិនទទួលពាក្យដោយផ្ទាល់ពីនិស្សិតឡើយ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៍មួយនេះ សិស្ស និស្សិតអាចទៅកាន់ [www.campusfrance.org] ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា