អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

​អង្គការ​ពន្លក​យុវជន​ដើម្បី​អភិវឌ្ឍន៍​ ​(​YAD​) ​បាន​ប្រកាស​ជូនដំណឹង​ជា​ផ្លូវការ​អំពី​ការ​ផ្តល់​អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​បន្ថែម​ទៀត​ដោយ​ឥត​គិត​ថ្លៃ​ ​ជូន​ដល់​សិស្ស​ និង​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​នានា ​ដែល​មាន​បំណង​ ​និង​កំពុង​ត្រៀមខ្លួន​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​។​

Advertisement

​ការ​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​នេះ​ ​ចាប់ផ្តើម​បើក​ទទួល​ចាប់ពី​ពេលនេះ​តទៅ​ រហូតដល់​ ​ថ្ងៃទី​២៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ខាងមុខ​នេះ​ ​ដោយសារ​ចំនួន​កន្លែង​មាន​កំណត់​ ​គណៈកម្មការ​នឹង​បិទ​ការ​ទទួល​ពាក្យ​ភ្លាម​ៗ​នៅពេល​គ្រប់​ចំនួន​។​

​អត្ថប្រយោជន៍​ទទួលបាន​ពី​កម្មវិធី​អាហារូបករណ៍​

​បេក្ខជន​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ជ្រើសរើស​ នឹង​ទទួលបាន​អត្ថប្រយោជន៍​ និង​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ជាច្រើន​ដូចជា​៖​
​-​ ទទួលបាន​ការ​ស្នាក់​នៅក្នុង​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព​ ​និង​ផាសុកភាព​។
​-​ វគ្គ​សិក្សា​ស្តីពី​ «​ភាព​ជា​អ្នកដឹកនាំ​» ​និង​ «​បំណិន​ជីវិត​» ​ព្រមទាំង​វគ្គ​បំប៉ន​ជំនាញ​បន្ថែម​ពី​អង្គការ​ពន្លក​យុវជន​ដើម្បី​អភិវឌ្ឍន៍​។
​- ​ឱកាស​ទទួលបាន​បទពិសោធន៍​អនុវត្ត​ការងារ​ជាក់ស្តែង​ និង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកជំនាញ​។
​-​ ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ តាមរយៈ​ការ​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ផ្សេង​ៗ​។​

​លក្ខខណ្ឌ​នៃ​ការ​ដាក់ពាក្យ​

​ដើម្បី​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​ ​អាហារូបករណ៍​នេះ​តម្រូវឱ្យ​បេក្ខជន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​
​១. ​ជា​សិស្ស​ទើប​បញ្ចប់​ថ្នាក់​ទី​១២​ ​(​ឬ​សិស្ស​ថ្នាក់​ទី​១២​ ​ដែល​រំពឹង​ថា​នឹង​ប្រឡង​ជាប់​ ​ហើយ​ត្រៀម​មក​សិក្សា​នៅ​ភ្នំពេញ​) ​និស្សិត​ឆ្នាំ​ទី​១​ ​ឬ​និស្សិត​ត្រៀម​ចូលរៀន​ឆ្នាំ​ទី​២​។
​២. ​ជា​បេក្ខជន​មកពី​បណ្តា​ខេត្ត​-​ក្រុង​ ​ទូទាំង​ប្រទេស​កម្ពុជា​។
​៣.​ ​មាន​ជីវភាព​ខ្វះខាត​ ​និង​ត្រូវការ​ជំនួយ​គាំទ្រ​ផ្នែក​កន្លែង​ស្នាក់​នៅ​ជា​ចាំបាច់​។
​៤.​ ​មាន​ចក្ខុវិស័យ​ ​បំណងប្រាថ្នា​ក្លាយជា​អ្នកដឹកនាំ​ប្រកបដោយ​សក្តានុពល ​និង​មាន​ឆន្ទៈ​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ ​និង​សកម្មភាព​សង្គម​។​

​ឯកសារ​ភ្ជាប់​ជា​ចាំបាច់​ ​និង​កាលបរិច្ឆេទ​

​បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​សំខាន់​ៗ​ចំនួន​ ​៣​ ​រួមមាន​៖ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, ​សៀវភៅ​គ្រួសារ​, ​រូបថត​បេក្ខជន​ថត​ជាមួយ​អាណាព្យាបាល​នៅ​ខាងមុខ​ផ្ទះ​របស់​ខ្លួន​ផ្ទាល់​។​

​អាណាព្យាបាល​ លោកគ្រូ​-​អ្នកគ្រូ​ ​និង​ប្អូន​ៗ​សិស្ស​-​និស្សិត​ ​ដែល​មាន​ចំណាប់អារម្មណ៍​ ​អាច​ចុះឈ្មោះ​អនឡាញ​បាន​តាមរយៈ​តំណភ្ជាប់​ ​៖​ ​https​:​/​/​forms​.​gle​/​229​tyuG​562​hRLZyr​6​ ​ចាប់ពី​ពេលនេះ​តទៅ​ រហូតដល់​ ​ថ្ងៃទី​២៥​ ​ខែសីហា ​ឆ្នាំ​២០២៦​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា