អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរាជការ អ្នកជំនាញ និងសាធារណជនកម្ពុជាដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក ពេលនេះឱកាសបានមកដល់ហើយ ដោយអាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative បានប្រកាសបើកទទួលពាក្យសម្រាប់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ដើម្បីទៅបំពេញការស្រាវជ្រាវនៅតាមសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានាក្នុងសហរដ្ឋអាមេរិក។

អាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative នេះ ត្រូវបានផ្តល់ឱ្យនៅក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ការស្រាវជ្រាវ និងការផ្លាស់ប្តូរចំណេះដឹងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ាន ដោយផ្តោតលើប្រធានបទដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍតំបន់។

វិស័យស្រាវជ្រាវរួមមាន៖

  • ការអប់រំ (Education)
  • រដ្ឋបាលសាធារណៈ (Public Administration)
  • ច្បាប់ (Law)
  • សុខភាពសាធារណៈ និងសុខភាពសកល (Public and Global Health)
  • វិទ្យាសាស្ត្របរិស្ថាន (Environmental Science)
  • វិទ្យាសាស្ត្រព័ត៌មាន (Information Sciences)
  • សារព័ត៌មាន (Journalism)
  • ពាណិជ្ជកម្ម និងការវិនិយោគ (Trade and Investment)
  • សមាហរណកម្មទីផ្សារហិរញ្ញវត្ថុ (Financial Market Integration)
  • បច្ចេកវិទ្យាចំណីអាហារ (Food Technology)

អត្ថប្រយោជន៍នៃកម្មវិធី ៖ កម្មវិធីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមមានសំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ និងការស្រាវជ្រាវ ព្រមទាំងការគាំទ្រផ្នែកសុខភាពស្របតាមលក្ខខណ្ឌកម្មវិធី។

បេក្ខជនគោលដៅ ៖ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកជំនាញមកពីស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដែលមានបទពិសោធន៍ និងគម្រោងស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាក់តំបន់អាស៊ាន។

រយៈពេលកម្មវិធី ៖ ប្រមាណ ៣ ទៅ ៤ខែ នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរាជការ អ្នកជំនាញ និងសាធារណជនកម្ពុជាអាចទៅកាន់ https://kh.usembassy.gov/fulbright-u-s-asean-visiting-scholar-initiative/ ។

ផុតកំណត់ទទួលពាក្យ ៖ អាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative នឹងឈប់ទទួលពាក្យនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា