អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ក្នុងគោលបំណង​ដើម្បី​លើកកម្ពស់ស្តង់ដារវេជ្ជសាស្ត្រ កាត់បន្ថយគម្លាត​សេវា​សុខា​ភិបាល ពង្រីកឱកាសសិក្សា និងបង្កើតធនធាន​មនុស្សផ្នែកសុខាភិបាល​ដែលមាន​​គុណភាព​សម្រាប់តំបន់​អាស៊ាន, ប្រទេសជប៉ុន តាមរយៈវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និងអាស៊ីបូព៌ា (ERIA) សម្រេចផ្តល់អាហារូបករណ៍ ដោយ​ជ្រើសរើស​និស្សិត​ពី​កម្ពុជា ព្រម​ទាំង​និស្សិត​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បីសិក្សា​ថ្នាក់វេជ្ជបណ្ឌិត​រយៈពេល ៦ឆ្នាំ នៅប្រទេសជប៉ុន និងបន្តការបណ្ដុះបណ្ដាលជំនាញគ្លីនិក (Clinical Training) រយៈពេល ២ឆ្នាំ។

Advertisement

អត្ថប្រយោជន៍អាហារូបករណ៍
-ឥតគិតថ្លៃសិក្សា និងថ្លៃចុះឈ្មោះទាំងស្រុង
-ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ
-សំបុត្រយន្តហោះទៅ-មករវាងប្រទេសកំណើត និងជប៉ុន
-សៀវភៅសិក្សា

លក្ខខណ្ឌនៃការដាក់ពាក្យ

ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា ៖ ត្រូវជានិស្សិតឆ្នាំទី១ ឬឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ, ពាក្យសុំអាហារូបករណ៍, ព្រឹត្តិបត្រពិន្ទុថ្នាក់វិទ្យាល័យ, ព្រឹត្តិបត្រពិន្ទុថ្នាក់ឆ្នាំទី១ នៅសាកលវិទ្យាល័យ, បកប្រែជាភាសាអង់គ្លេស (ប្រសិនបើឯកសារមិនមែនជាភាសាអង់គ្លេស), សរសេរលិខិត Essay, លិខិតណែនាំ ១ច្បាប់ពីមហាវិទ្យាល័យ, វិញ្ញាបនបត្រភាសាអង់គ្លេស (ប្រសិនបើមាន)។

របៀបដាក់ពាក្យ

បេក្ខជនត្រូវបម្លែងឯកសារពាក្យសុំជាឯកសារ PDF រួចផ្ញើទៅកាន់អ៊ីមែល [email protected] ដោយដាក់ចំណងជើងអ៊ីមែល ៖ Application for ASEAN-Japan Medical Scholarship Programme ។ កុំភ្លេចចម្លង (CC) ទៅកាន់ ៖ [email protected] , [email protected]

ចំពោះ​បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ​យក​អាហារូបករណ៍​នេះ សូម​រួសរាន់​ធ្វើ​ការ​ដាក់​ពាក្យ​ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៦ ខាង​មុខ​នេះ វេលា​ម៉ោង ៥:០០ ល្ងាច (GMT+7 ម៉ោងទីក្រុងហ្សាកាតា)។ សម្រាប់ព័ត៌មានបន្ថែម [សូមចូលទៅកាន់គេហទំព័រ Eria] ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា