ឯកឧត្តម សេរី ជំនះ ៖ យុវជន២១ មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ តែជាអ្នកដែលអាចបង្កើតបច្ចេកវិទ្យា​ដើម្បីដោះស្រាយបញ្ហាសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សេរី ជំនះ ៖ យុវជន២១ មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ តែជាអ្នកដែលអាចបង្កើតបច្ចេកវិទ្យា​ដើម្បីដោះស្រាយបញ្ហាសង្គម

ឯកឧត្តម សេរី ជំនះ ៖ យុវជន២១ មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ តែជាអ្នកដែលអាចបង្កើតបច្ចេកវិទ្យា​ដើម្បីដោះស្រាយបញ្ហាសង្គម

យុវជន២១ មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យានោះទេ តែជាអ្នកដែលអាចបង្កើត ឬបញ្ជាបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាសង្គម។ នេះជា​ការ​លើក​ឡើងរបស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ពិធីបើកវគ្គប្រកួតជម្រុះ ១០ក្រុម នៃកម្មវិធីយុវជន២១ (Yout21) ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន ៖គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត” កាលពីថ្ងៃអង្គារ (១៩ ឧសភា)។

Advertisement

បើតាម ឯកឧត្តម សេរី ជំនះ កម្មវិធីយុវជន២១ មិនត្រឹមតែជាវេទិកាប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសិក្សា និងបណ្តុះបណ្តាលសំខាន់មួយ សម្រាប់អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ និងជំរុញឱ្យយុវជនបម្លែងគំនិតច្នៃប្រឌិតទៅជាសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម​ជំរុញ​ឱ្យ​យុវជនកម្ពុជា ត្រូវ​បន្ត​អភិវឌ្ឍ​គំនិតច្នៃប្រឌិត និង​សមត្ថភាពផ្ទាល់ខ្លួន​ឱ្យ​កាន់តែរីកចម្រើន​ថែមទៀត ដើម្បី​ការ​រីកចម្រើន​របស់សង្គមជាតិ​ទៅថ្ងៃអនាគត។

«យុវជនត្រូវចាប់ផ្តើមពីតូចនៅថ្ងៃនេះ ដែលអាចនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំនៅក្នុងសង្គមនាពេលអនាគត»

គួរជំរាបជូនថា កម្មវិធី “យុវជន២១” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយុវជនឱ្យមានចំណេះដឹងអំពីអាជីវកម្មឌីជីថល និងការច្នៃប្រឌិតក្នុងការបង្កើតគំនិតអាជីវកម្មសមស្របនឹងបរិបទសម័យថ្មី។ ក្នុងនោះ មានគ្រូដឹកនាំ និងបេក្ខនិស្សិតចំនួន ២៦ក្រុម សរុប ១៨២នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចូលរួម។

តាមរយៈកម្មវិធីនេះ បេក្ខនិស្សិតនឹងទទួលបានជំនាញក្នុងការរៀបចំផែនការអាជីវកម្មបែបឌីជីថល ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាសង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា