អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ តាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ (GKS)។

អាហារូបករណ៍នេះបើកឱកាសដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ស្រាវជ្រាវលើជំនាញកត្តាមនុស្ស (Human Factors) និងអន្តរកម្មរវាងមនុស្សនិងកុំព្យូទ័រ (Human-Computer Interaction: HCI) នៅមន្ទីរពិសោធន៍ Human-Centered Technology (HCT Lab) នៃសាកលវិទ្យាល័យ Hanyang University ERICA។

កម្មវិធីនេះស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត Seul Chan Lee ដោយផ្តោតលើការស្រាវជ្រាវអំពីកត្តាមនុស្ស និង User Interface ក្នុងបរិបទយានយន្តស្វ័យប្រវត្តិ (Automated Vehicles)។

អត្ថប្រយោជន៍អាហារូបករណ៍

អ្នកទទួលបានអាហារូបករណ៍នឹងទទួលបាន៖

  • ឱកាសចូលរៀនថ្នាក់បណ្ឌិត
  • ការឧបត្ថម្ភថ្លៃសិក្សាតាមរយៈកម្មវិធី GKS
  • ប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈកម្មវិធី GKS
  • ឱកាសស្រាវជ្រាវនៅមន្ទីរពិសោធន៍ Human-Centered Technology
  • ការចូលរួមស្រាវជ្រាវលើបញ្ហាប្រឈមថ្មីៗទាក់ទងនឹងកត្តាមនុស្ស និង HCI ក្នុងវិស័យយានយន្តស្វ័យប្រវត្តិ

លក្ខខណ្ឌជ្រើសរើស

បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-មានចំណេះដឹង ប្រវត្តិ និងចំណាប់អារម្មណ៍ស្រាវជ្រាវលើជំនាញកត្តាមនុស្ស (Human Factors) ការសិក្សាអំពីទំនាក់ទំនងរវាងមនុស្សនិងបរិស្ថានការងារ (Ergonomics) អន្តរកម្មរវាងមនុស្សនិងកុំព្យូទ័រ (HCI) និងការរចនាបទពិសោធន៍អ្នកប្រើប្រាស់ (UI/UX)
-មានបទពិសោធន៍ស្រាវជ្រាវក្នុងវិស័យយានយន្តស្វ័យប្រវត្តិ ដោយផ្តោតលើទស្សនៈកត្តាមនុស្ស និង HCI
-មានសញ្ញាបត្រផ្នែកវិស្វកម្មឧស្សាហកម្ម ចិត្តវិទ្យា វិស្វកម្មសុវត្ថិភាព ឬជំនាញពាក់ព័ន្ធ
-មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ ទាំងការនិយាយ និងការសរសេរ
-បំពេញតាមលក្ខខណ្ឌអប្បបរមានៃកម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា
-បំពេញតាមលក្ខខណ្ឌសិទ្ធិទទួលអាហារូបករណ៍ GKS

របៀបដាក់ពាក្យ

បេក្ខជនដែលចាប់អារម្មណ៍ សូមត្រៀមឯកសារដូចខាងក្រោម៖
-លិខិតបង្ហាញចំណាប់អារម្មណ៍ (Cover Letter)
-ប្រវត្តិរូបសង្ខេប (CV)
-ព្រឹត្តិបត្រពិន្ទុ (Transcripts)
-វិញ្ញាបនបត្របញ្ជាក់ការសិក្សា (Degree Certificates)
-និក្ខេបបទ (Thesis)
-សេចក្តីថ្លែងការណ៍អំពីប្រធានបទស្រាវជ្រាវពាក់ព័ន្ធនឹងយានយន្តស្វ័យប្រវត្តិ (Research Statement on AV)

កាលវិភាគសំខាន់ៗ

-៣១ ធ្នូ ២០២៦ ៖ ថ្ងៃផុតកំណត់ដាក់ពាក្យចូលរួមដំណើរការសម្ភាសន៍ជាមួយមន្ទីរពិសោធន៍
-៣១ មករា ២០២៧ ៖ ការសម្ភាសន៍ និងការប្រកាសលទ្ធផលពីមន្ទីរពិសោធន៍
-ដើមខែមីនា ២០២៧ ៖ ដំណើរការដាក់ពាក្យជាផ្លូវការសម្រាប់អាហារូបករណ៍ GKS

សម្រាប់ព័ត៌មានលម្អិតអំពីមន្ទីរពិសោធន៍ និងកម្មវិធីសិក្សា បេក្ខជនអាចចូលទៅកាន់គេហទំព័ររបស់សាកលវិទ្យាល័យ Hanyang University ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា