ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រកួតពានរង្វាន់ «ជើងឯកវិទ្យាល័យ» រួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រកួតពានរង្វាន់ «ជើងឯកវិទ្យាល័យ» រួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រកួតពានរង្វាន់ «ជើងឯកវិទ្យាល័យ» រួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន

ក្នុងឱកាសអបអរសាទរ វិទ្យាល័យឥន្ទ្រទេវី ដែល​បានក្លាយជាម្ចាស់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១២​ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការប្រកួតពានរង្វាន់ «ជើងឯកវិទ្យាល័យ» បានរួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន។

Advertisement

បើតាម​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡានេះ ក៏​បានចូលរួមជំរុញសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាកាន់តែរស់រវើក និងបន្តរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ ស្របតាមទិសស្លោក «កូនល្អ សិស្សល្អ មិត្តល្អ កីឡាករគំរូ សាលារៀនស្អាត»។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដែលមានអ្នកចូលរួមទស្សនាប្រមាណ ៨ពាន់នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាពចំពោះស្មារតីកីឡាដែលប្អូនៗបានបង្ហាញ ពិសេសការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្តាច់ព្រ័ត្ររវាង វិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី ព្រមទាំងភាពកក់ក្តៅ នៃការគាំទ្រលើកទឹកចិត្ត។ ឯកឧត្តម បន្តថា កីឡាករគ្រប់រូប បានបង្ហាញនូវឆន្ទៈ ការតាំងចិត្តខ្ពស់ និងការគោរពវិន័យខ្ជាប់ខ្ជួន និងប្រកាន់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងសាមគ្គីភាពជាមិត្តភាព។

“ប្អូនៗម្នាក់ៗ ពិតជាធ្វើបានយ៉ាងល្អ និងខិតខំអស់ពីសមត្ថភាព ក្នុងការប្រកួតនេះ”

ក្នុងឱកាសប្រគល់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» ដល់ក្រុមបេក្ខជនមកពីវិទ្យាល័យឥន្ទ្រទេវី ក៏បានធ្វើ​ឱ្យ ឯកឧត្តម ហ៊ុន ម៉ានី នឹកដល់អនុស្សាវរីយ៍កាលពីអតីតកាល ដែលគួររំលេចផងដែរថា «នៅពេលដែល ពុក បានចាកឆ្ងាយពីស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន គឺវិទ្យាល័យឥន្ទ្រទេវីនេះហើយ ជាកន្លែងដែលពុកបានបន្តការសិក្សា»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងអបអរសាទរដល់ ស.ស.យ.ក. រាជធានីភ្នំពេញ និងដៃគូទាំងអស់ ចំពោះការរៀបចំ និងភាពជោគជ័យ នៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ។

គួរជំរាបជូនថា ការប្រកួតពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥-២០២៦ នេះ មិនត្រឹមតែជាការប្រកួតដើម្បីជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកា នៃការបង្កើតភាពសប្បាយរីករាយ ការរឹតចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងសិស្សានុសិស្ស។ ក្រៅពីការប្រកួត កម្មវិធីក៏មានការសម្ដែងសិល្បៈ និងការសម្ដែងតេក្វាន់ដូរក្រុមកុមារយ៉ាងពិសេស ដែលបានញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា