ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការនាំយកកម្មវិធី "ភៀសិន អេឌីក សែល" មកកម្ពុជា គឺជាការឆ្លើយតបនឹងចក្ខុវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស របស់រាជរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការនាំយកកម្មវិធី "ភៀសិន អេឌីក សែល" មកកម្ពុជា គឺជាការឆ្លើយតបនឹងចក្ខុវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស របស់រាជរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការនាំយកកម្មវិធី "ភៀសិន អេឌីក សែល" មកកម្ពុជា គឺជាការឆ្លើយតបនឹងចក្ខុវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស របស់រាជរដ្ឋាភិបាល

ក្នុងពិធីអបអរសាទរ «ខួប១៨ឆ្នាំ នៃផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ « ភៀសិន អេឌីក សែល» កាលពីរសៀលថ្ងៃទី៥ ឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ជាពិសេសការនាំយកកម្មវិធីសិក្សាអន្តរជាតិ ដ៏ទំនើប « ភៀសិន អេឌីក សែល» មកកាន់កម្ពុជា។

Advertisement

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការអនុម័តកម្មវិធីសិក្សាទំនើបដែលរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) មិនត្រឹមតែជួយឱ្យសិស្សទទួលបានបំណិនសតវត្សទី២១ ប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់យុវជនកម្ពុជាទៅកាន់ឱកាសការងារសកល តាមរយៈស្ដង់ដារអប់រំកម្រិត A របស់ចក្រភពអង់គ្លេសដែលនឹងជួយពង្រឹងសមត្ថភាពសិស្សឱ្យត្រូវនឹងជំនាញដែលអាជីវកម្ម និងសហគ្រាសនានាកំពុងត្រូវការ។

ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មវិធីសិក្សាដ៏ទំនើបនេះ នឹងជួយយុវជនកម្ពុជាឱ្យទទួលបានការបំពាក់នូវសមត្ថភាព ជំនាញ និងគុណវុឌ្ឍិជាលក្ខណៈសកល ដែលជាការកសាងមូលធនមនុស្ស និងជាស្ពានសម្រាប់តភ្ជាប់សក្តានុពលយុវជនកម្ពុជាឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធី «ភៀសិន អេឌីកសែល» ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺដើម្បីផ្តល់ជូនសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល និងអាចបើកទ្វារឱ្យពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗរបស់ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានា។

លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថា ការបើកដំណើរការផ្លូវការ នៃកម្មវិធីនេះ គឺជាចំណុចសំខាន់មួយក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលទទួលស្គាល់ជាសកលនៅកម្ពុជា ហើយកិច្ចសហការនេះ ក៏បង្ហាញពីទំនាក់ទំនងវិស័យអប់រំដែលកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ ក្នុងបំណងផ្តល់ជូនសិស្សនូវជំនាញគិតវិភាគ ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា