ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្រិតមូលដ្ឋានរបស់កម្ពុជា ក្នុងវេទិកា Education World Forum 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្រិតមូលដ្ឋានរបស់កម្ពុជា ក្នុងវេទិកា Education World Forum 2026

ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្រិតមូលដ្ឋានរបស់កម្ពុជា ក្នុងវេទិកា Education World Forum 2026

ក្នុងឱកាសចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធអប់រំកម្រិតមូលដ្ឋានរបស់កម្ពុជា ទៅកាន់បណ្តារដ្ឋមន្ត្រីអប់រំមកពីជុំវិញពិភពលោក នៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់មួយ ដែលរៀបចំឡើងដោយអង្គការ UNICEF។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការបណ្តុះបណ្តាលគ្រូ ការផ្តល់សៀវភៅសិក្សាគោល ការណែនាំអំពីគរុកោសល្យទំនើប ជាដើម ដែលបាន​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពរីកចម្រើនក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហង់ជួន រ៉ុន បានបង្ហាញពីការដាក់ចេញកំណែទម្រង់សំខាន់ៗក្នុងប្រព័ន្ធអប់រំកម្ពុជា ដែលរួមមាន៖

១. កំណែទម្រង់សាលារៀន ដោយផ្ដោតលើគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការទទួលខុសត្រូវ ស្វ័យភាព ការចូលរួមការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ការយកចិត្តទុកដាក់ចំពោះកុមារតូច និងការយកចិត្តទុកដាក់ចំពោះវប្បធម៏សាលារៀន តាមរយៈការអនុវត្តតេស្តស្តង់ដារ ការផ្សព្វផ្សាយជាសាធារណៈអំពីលទ្ធផលសាលារៀន និងការចូលរួមកាន់តែខ្លាំងឡើងក្នុងចំណោមគ្រូបង្រៀន ឪពុកម្តាយ និងគណគ្រប់គ្រងសាលារៀនចំពោះលទ្ធផលសិក្សា។

២. ការត្រៀមខ្លួនសម្រាប់កុមារ ដោយផ្ដោតលើការផ្តល់អាហារូបត្ថម្ភ អាហារូបករណ៍ បរិស្ថានល្អសម្រាប់កុមារ អនាម័យ និងកន្លែងលាងដៃ។ ការវិនិយោគទាំងនេះ ទទួលបានលទ្ធផលជាវិជ្ជមាននិងជាទីមោទន យោងតាមលទ្ធផល SEA-PLM 2024 ដោយការទទួលបានការអប់រំកុមារតូចសម្រាប់កុមារត្រូវបានកើនឡើងគួរអោយកត់សម្គាល់។

៣. កំណែទម្រង់គ្រូបង្រៀន នៅតែជាចំណុចស្នូល នៃដំណើរឆ្ពោះទៅរកគុណភាពនៃការអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលគ្រូបង្រៀន ពង្រឹងគុណភាពស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន និងធានាថាគ្រូបង្រៀនថ្មីត្រូវបានជ្រើសរើសស្ថិតក្នុងចំណោមបេក្ខជនឆ្នើមជាងគេទាំងដប់នាក់ដំបូង។

៤. កំណែទម្រង់គរុកោសល្យ ជាពិសេសការកែលម្អវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង។

៥. ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសិក្សាឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់អក្ខរកម្មក្រៅពីថ្នាក់រៀនផងដែរ។ ការអានសៀវភៅរឿង ការអនុវត្តការនិយាយឡើងវិញ ការផ្តល់បណ្ណាល័យដល់សាលារៀន និងការណែនាំអំពីការអនុវត្តន៍ការអានដែលមានការណែនាំ គឺជាចំណុចស្នូលក្នុងការលើកកម្ពស់ជំនាញមូលដ្ឋានរឹងមាំ។ ក្រសួងអប់រំ យុវជន និងកីឡាបានវិនិយោគជាច្រើនលើការណែនាំសម្រាប់គ្រូបង្រៀន ការណែនាំនៅនឹងកន្លែង និងការគាំទ្រថ្នាក់រៀនជាប្រចាំនៅតំបន់ដាច់ស្រយាល។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត ក៏បានសង្កត់ធ្ងន់ផងដែរថា ការចូលរួមរបស់ឪពុកម្តាយគឺជាកត្តាដ៏មានឥទ្ធិពលមួយក្នុងការកំណត់ភាពជោគជ័យរបស់សិស្ស។ សិស្សានុសិស្សរៀនបានល្អបំផុត នៅពេលដែលពួកគេចូលរួម មានការលើកទឹកចិត្ត និងគាំទ្រដោយគ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលដែរផ្អែកលើគុណវុឌ្ឍខ្ពស់ និងការយកចិត្តទុកដាក់របស់អ្នកអាណាព្យាបាល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា