វិធីសាស្ត្រគាំទ្រកូន អំឡុងពួកគេជួបវិបត្តិផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រគាំទ្រកូន អំឡុងពួកគេជួបវិបត្តិផ្លូវចិត្ត

វិធីសាស្ត្រគាំទ្រកូន អំឡុងពួកគេជួបវិបត្តិផ្លូវចិត្ត

ក្នុងដំណាក់កាលនៃការផ្លាស់ប្តូររាងកាយ និងអារម្មណ៍នៅក្នុងវ័យជំទង់ អាចធ្វើឱ្យកូនៗជួបប្រទះនូវសម្ពាធយ៉ាងខ្លាំង។ មិនថាទំនាក់ទំនងរវាងលោកអ្នក និងកូនកំពុងល្អប្រសើរ ឬមានភាពរកាំរកូសនោះទេ ការបង្ហាញក្ដីស្រឡាញ់ និងការគាំទ្រគឺជា “ឱសថ” ដ៏ស័ក្តិសិទ្ធិបំផុត។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ដើម្បីជួយកូនរបស់លោកអ្នកឱ្យឆ្លងកាត់គ្រាលំបាក ព្រមទាំងវិធីថែទាំសុខភាពផ្លូវចិត្តសម្រាប់ខ្លួនអ្នកជាអាណាព្យាបាលផងដែរ ៖

Advertisement

១. លើកទឹកចិត្តកូនឱ្យចែករំលែកអារម្មណ៍របស់ពួកគេ

ការបង្កើតបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កូនក្នុងការបញ្ចេញមតិ

  • ឆ្លៀតឱកាសសន្ទនា ៖ ប្រើប្រាស់ពេលវេលាកំពុងធ្វើការងាររួមគ្នា (ដូចជាការធ្វើម្ហូប) ដើម្បីសួរនាំពីសុខទុក្ខ និងរឿងរ៉ាវប្រចាំថ្ងៃរបស់ពួកគេ។
  • ផ្ដល់ទំនុកចិត្ត ៖ រំលឹកកូនជានិច្ចថា អ្នកនៅទីនេះដើម្បីពួកគេទោះក្នុងកាលៈទេសៈណាក៏ដោយ។
  • ទទួលស្គាល់អារម្មណ៍ ៖ ទទួលស្គាល់អារម្មណ៍ ទោះបីជាពេលខ្លះអ្នកមិនសូវយល់ស្រប ក៏ត្រូវប្រើពាក្យដូចជា “ពុក/ម៉ែ យល់ថា វាពិតជាពិបាកសម្រាប់កូន” ឬ “វាជារឿងសមហេតុផលដែលកូនមានអារម្មណ៍បែបនេះ”។
  • ផ្ដល់ការសរសើរ៖ ក្រៅពីការស្ដីបន្ទោសចំណុចខ្វះខាត ចូរព្យាយាមសង្កេត និងសរសើរនូវរឿងល្អៗដែលគេបានធ្វើ ទោះជារឿងតូចតាចក៏ដោយ។

២. ចំណាយពេលដើម្បីគាំទ្រកូន

  • កំណត់គោលដៅរួមគ្នា ៖ រៀបចំកាលវិភាគប្រចាំថ្ងៃដែលសាមញ្ញ និងអាចធ្វើទៅបាន ដើម្បីឱ្យពួកគេមានអារម្មណ៍ថា ជីវិតមានសណ្ដាប់ធ្នាប់។
  • គោរពឯកជនភាព ៖ វ័យជំទង់គឺជាវ័យដែលចង់បានឯករាជ្យ។ ការផ្ដល់កន្លែង និងពេលវេលាផ្ទាល់ខ្លួនឱ្យពួកគេ គឺជាផ្នែកមួយនៃការរីកចម្រើនខាងផ្លូវចិត្ត។
  • លើកទឹកចិត្តឱ្យសម្រាក៖ ជួយកូនឱ្យរកតុល្យភាពរវាងការសិក្សា និងការកម្សាន្ត។ ប្រសិនបើកូនជួបបញ្ហា ចូរជួយពួកគេរកដំណោះស្រាយ ប៉ុន្តែ “កុំព្យាយាមសម្រេចចិត្តជំនួសពួកគេ” គ្រប់រឿង។

៣. ដោះស្រាយជម្លោះដោយសន្តិវិធី

  • រក្សាភាពត្រជាក់ត្រជុំ៖ កុំពិភាក្សាបញ្ហាពេលអ្នកកំពុងខឹង។ បើមានអារម្មណ៍ថា ឆេវឆាវ ចូរដើរចេញ ដកដង្ហើមវែងៗ ហើយចាំត្រឡប់មកនិយាយគ្នានៅពេលក្រោយ។
  • ចៀសវាងការដណ្ដើមអំណាច៖ ក្នុងពិភពលោកដែលមិនប្រាកដប្រជា ក្មេងជំទង់តែងចង់គ្រប់គ្រងអ្វីមួយជារបស់ខ្លួន។ ចូរយល់ចិត្តពីចំណង់នេះ ជាជាងការព្យាយាមបង្ក្រាប ឬប្រើអំណាចលើពួកគេ។
  • ធ្វើជាគំរូ (Modeling):បង្ហាញភាពស្មោះត្រង់ដោយប្រាប់កូនថា អ្នកក៏មានភាពតានតឹងដែរ។ ការបង្ហាញពីរបៀបដែលអ្នកដោះស្រាយការភ័យខ្លាច នឹងជួយឱ្យកូនរៀនតាមដោយមិនដឹងខ្លួន។

៤. កុំភ្លេចថែទាំ “ខ្លួនឯង”

ក្នុងនាមជាអ្នកផ្ដល់ការគាំទ្រ អ្នកក៏ត្រូវការការគាំទ្រវិញដែរ។ អ្នកមិនអាចផ្ដល់កម្លាំងចិត្តឱ្យកូនបានទេ បើ “ធុងថាមពល” របស់អ្នកទទេស្អាត។ ប្រសិនបើអ្នកមានអារម្មណ៍ថាលើសពីសមត្ថភាព ចូរប្រឹក្សាជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ។ ឆ្លៀតពេលជជែកជាមួយមនុស្សដែលយល់ពីអ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។ ជាមួយគ្នា​ ក៏​អាចអនុវត្តយុទ្ធសាស្ត្រវិជ្ជមាន ដូចជាការហាត់ប្រាណ ការសរសេរកំណត់ហេតុ ការស្ដាប់តន្ត្រី ឬការសញ្ជឹងគិតពីអ្វីដែលអ្នកមានមោទនភាពក្នុងជីវិត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា