ករណី​សញ្ញាបត្រ​ក្លែងក្លាយ ​អ្នកឃ្លាំមើល​សង្គម​ជំរុញឱ្យ​មាន​ប្រព័ន្ធ​ចុះបញ្ជី​សញ្ញាបត្រ​ច្បាស់លាស់​ ​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ករណី​សញ្ញាបត្រ​ក្លែងក្លាយ ​អ្នកឃ្លាំមើល​សង្គម​ជំរុញឱ្យ​មាន​ប្រព័ន្ធ​ចុះបញ្ជី​សញ្ញាបត្រ​ច្បាស់លាស់​ ​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​

ករណី​សញ្ញាបត្រ​ក្លែងក្លាយ ​អ្នកឃ្លាំមើល​សង្គម​ជំរុញឱ្យ​មាន​ប្រព័ន្ធ​ចុះបញ្ជី​សញ្ញាបត្រ​ច្បាស់លាស់​ ​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​

​បន្ទាប់ពី​មាន​ការ​ជជែក​វែកញែក​យ៉ាង​ផុសផុល​នៅលើ​បណ្តាញ​សង្គម ​ពាក់ព័ន្ធ​នឹង​ករណី​មេ​ជាង​ម៉ៅការ​សំណង់​ម្នាក់​ប្រើប្រាស់​សញ្ញាបត្រ​វិស្វករ​ក្លែងក្លាយ ​អ្នកឃ្លាំមើល​បញ្ហា​សង្គម ​បាន​អំពាវនាវ​ឱ្យ​ក្រសួង​អប់រំ ​ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​គ្រប់គ្រង​ ​និង​ចុះបញ្ជី​សញ្ញាបត្រ​ឱ្យ​បាន​ច្បាស់លាស់​ ​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​សញ្ញាបត្រ ​និង​ការពារ​កិត្តិយស​អ្នក​ដែល​បាន​សិក្សា​រៀនសូត្រ​ពិតប្រាកដ។​

Advertisement

​លោក​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​ រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​ការ​ក្លែង​សញ្ញាបត្រ​មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ​ ​កន្លងមក​គេ​បាន​ជួប​ជា​ហូរហែ​ដោយ​មាន​បុគ្គល​មួយចំនួន​បាន​អះអាង​ថា​ ​ខ្លួន​ទទួលបាន​សញ្ញាបត្រ​ពី​គ្រឹះស្ថាន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ហើយ​យក​សញ្ញាបត្រ​នោះ​ទៅ​បោក​បញ្ឆោត​សាធារណជន​ និង​ក្នុង​ករណី​ខ្លះ​ឈានដល់​ការ​បោកប្រាស់​ថ្នាក់ដឹកនាំ​ផងដែរ​។​

​លោក​បន្ថែម​ថា​ ​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ដោយ​សុចរិត​ ​និង​សម្រេចបាន​សមិទ្ធផល​សិក្សា​ពិតប្រាកដ​។ ​ជាពិសេស​ ​បាន​ធ្វើឱ្យ​តម្លៃ​ ​និង​កិត្តិយស​នៃ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា​ រង​ផលប៉ះពាល់​ពី​សកម្មភាព​របស់​អ្នកប្រើប្រាស់​សញ្ញាបត្រ​ក្លែងក្លាយ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ លោក​បណ្ឌិត​ ​យ៉ង់ ​ពៅ​ ​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ជំនាញ​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​សញ្ញាបត្រ​ឱ្យ​មាន​តម្លាភាព​ ​និង​អាច​ផ្ទៀងផ្ទាត់​បាន​ ​ដោយ​គ្របដណ្តប់​ទាំង​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នៅក្នុង​ ​និង​ក្រៅ​ប្រទេស​។ ​លោក​បាន​លើកឡើង​ថា​ ​និស្សិត​គ្រប់​រូប​សុទ្ធតែ​មាន​អត្តសញ្ញាណ​ ​និង​លេខ​កូដ​សិក្សា​ច្បាស់លាស់​ ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​តម្កល់​ ​និង​គ្រប់គ្រង​និក្ខេប​បទ​ជា​ឯកសារ​យោង​ផ្លូវការ ​ជាពិសេស​សម្រាប់​ថ្នាក់​បណ្ឌិត​ ​ដើម្បី​ធានា​ថា​ ​ម្ចាស់​សញ្ញាបត្រ​បាន​បំពេញ​លក្ខខណ្ឌ​សិក្សា​ត្រឹមត្រូវ​។ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បង្កើត​បណ្ណ​សារជាតិ​សម្រាប់​គ្រប់គ្រង​សញ្ញាបត្រ ​និង​និក្ខេប​បទ​បណ្ឌិត​ ​នឹង​ផ្តល់​ទាំង​អត្ថប្រយោជន៍​ផ្នែក​វិជ្ជា​សាស្ត្រ​ ​និង​ការ​គ្រប់គ្រង​ ​ស្រប​តាម​ស្តង់ដារ​អប់រំ​ដែល​មាន​គុណភាព​ ​និង​តម្លាភាព​។​

បើ​យោង​តាម​ មាត្រា​ ​៦៦១​ ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ចែង​ថា​ ​ជន​ណា​ដែល​ក្លែងបន្លំ​ត្រា​ផ្លូវការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជន​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ​២​ឆ្នាំ​ ​ទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ​៤​លាន​រៀល​ ​ដល់​១០​លាន​រៀល​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា