វិទ្យាល័យមួយនៅឥណ្ឌា តែងតាំង AI ជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យមួយនៅឥណ្ឌា តែងតាំង AI ជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្ស

វិទ្យាល័យមួយនៅឥណ្ឌា តែងតាំង AI ជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្ស

យោងតាម GENEVA INTERNET PLATFORM បានឱ្យដឹងថា វិទ្យាល័យមួយក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌាបានតែងតាំងគ្រូបង្រៀនបញ្ញាសិប្បនិម្មិត (AI) ម្នាក់ឈ្មោះ Iris ដើម្បីផ្តល់ការអប់រំផ្ទាល់ខ្លួនដល់សិស្ស។ តាមរយៈការបំពាក់គ្រឿងបង្គុំ Intel processor និង coprocessor បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Iris ត្រូវបានបង្កើតឡើង ដើម្បីធ្វើជាគ្រូបង្រៀន តាមអ៊ីនធឺណិត Makerlabs ដែលជាផ្នែកមួយនៃគម្រោង Atalaturing Lab (ATL) បង្កើតឡើងដោយ NITI Ayog ដែលជាទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា។

Advertisement

គ្រូបង្រៀនបញ្ញាសិប្បនិម្មិត (AI) នេះ មានសមត្ថភាពនិយាយបានបីភាសា និងឆ្លើយតបទៅនឹងសំណួរស្មុគស្មាញ។ ខណៈបច្ចេកវិទ្យា ត្រូវបានរចនា និងបង្កើតឡើងដើម្បីសម្របតាមតម្រូវការ និងចំណូលចិត្តរបស់សិស្សម្នាក់ៗ ហើយផ្ដល់នូវបទពិសោធន៍សិក្សា ស្របទៅតាមកម្រិតសមត្ថភាពរបស់សិស្ស និងមានលក្ខណៈជាក់ស្ដែង។

ទោះបីជាមានការព្រួយបារម្ភថា បញ្ញាសិប្បនិម្មិត (AI) អាចជំនួសតួនាទីរបស់មនុស្សក្នុងឧស្សាហកម្មផ្សេងៗក៏ដោយ ក៏វិទ្យាល័យ KTCT នៅតែទទួលយក និងសម្របខ្លួនទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ហើយបានក្លាយជាប្រទេសដំបូងគេ ដែលបានប្រើបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការបង្រៀន។ បញ្ញសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Iris តំណាងឱ្យការបោះជំហានទៅមុខដ៏សំខាន់ក្នុងវិស័យអប់រំ ហើយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីសិក្សា សិស្សអាចពង្រឹងសមត្ថភាព និងសក្តានុពលរបស់ខ្លួនបានឆាប់រហ័ស ព្រោះពួកគេអាចស្វ័យសិក្សា និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនង។ ស្ថាប័ន Makerlabs បានសង្កត់ធ្ងន់ថា Iris នឹងផ្ដល់សិទ្ធិអំណាចដល់អ្នកអប់រំ ក្នុងការផ្ដល់មេរៀន ដែលស្របតាមតម្រូវការជាក់ស្ដែងរបស់សិស្សម្នាក់ៗ និងជាចំណែកនៃការធ្វើបដិវត្ដដំណើរការសិក្សា និងបង្រៀន។

យ៉ាងណាក៏ដោយ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសឥណ្ឌា ក៏បានចេញសេចក្តីណែនាំ ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និងការចេញផ្សាយឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ផងដែរ។ យោងតាមការណែនាំនោះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា ដែលបង្កើតឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ថ្មី និងស្ថិតនៅកម្រិតពិសោធន៍ ត្រូវតែគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល មុនពេលចេញផ្សាយជាសាធារណៈលើអ៊ីនធឺណិត។

សេចក្ដីណែនាំនេះកំណត់គោលដៅយ៉ាងច្បាស់ថា ឧបករណ៍បញ្ញសិប្បនិម្មិត (AI) ដែលមិនគួរឱ្យទុកចិត្ត ឬអ្នកដែលស្ថិតក្នុងដំណាក់កាលសាកល្បង ក្រុមហ៊ុនត្រូវមានស្លាកសញ្ញាបញ្ជាក់ថា ការផ្ដល់ចម្លើយគឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ចំពោះចំណាត់ការបញ្ញត្តិនេះកើតឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងដោយរដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសឥណ្ឌា អំពីភាពលំអៀង ដែលត្រូវបានគេសង្កេតឃើញនៅក្នុងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលបានបង្កើតឡើងដោយក្រុមហ៊ុនមួយចំនួន៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា