ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

DARMASISWA គឺជាកម្មវិធីអាហារូបករណ៍មិនមែនកម្រិតបរិញ្ញាបត្រ (សិក្សាវគ្គខ្លី) របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលផ្តល់ជូនដល់និស្សិតអន្តរជាតិមកពីបណ្តាប្រទេសដែលមានទំនាក់ទំនងការទូតជាមួយឥណ្ឌូនេស៊ី។ អ្នកចូលរួមនឹងចំណាយពេលមួយឆ្នាំដើម្បីសិក្សាភាសាឥណ្ឌូនេស៊ី (Bahasa Indonesia) សិល្បៈប្រពៃណី តន្ត្រី សិប្បកម្ម និងវប្បធម៌ នៅតាមសាកលវិទ្យាល័យល្បីៗដែលបានជ្រើសរើសនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

Advertisement

ហេតុអ្វីគួរដាក់ពាក្យ?

  • ទទួលបានបទពិសោធន៍នៅឥណ្ឌូនេស៊ីលើសពីការដើរកម្សាន្ត, ស្វែងយល់ពីជីវិតរស់នៅ និងវប្បធម៌ស៊ីជម្រៅ។
  • មានឱកាសផ្លាស់ប្តូរបទពិសោធន៍នៅតាមបណ្តាកោះនានានៃប្រទេសឥណ្ឌូនេស៊ី។
  • សិក្សាភាសាឥណ្ឌូនេស៊ី និងសិល្បៈប្រពៃណីផ្ទាល់ពីប្រជាជនក្នុងតំបន់។
  • សាងទំនាក់ទំនង និងបណ្តាញវប្បធម៌ជាមួយមិត្តភក្តិមកពីជុំវិញពិភពលោក។

កាលបរិច្ឆេទ និងនីតិវិធីនៃការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវចុះឈ្មោះ និងភ្ជាប់ឯកសារតម្រូវទាំងអស់តាមរយៈគេហទំព័រផ្លូវការ ( Darmasiswa Official Website ) ទៅតាមកាលវិភាគកំណត់ដូចខាងក្រោម៖

កាលបរិច្ឆេទបើកទទួលពាក្យអនឡាញ ៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ការពិនិត្យឯកសារ និងសម្ភាសន៍ ៖ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសសាម៉ី។
ការជ្រើសរើសចុងក្រោយដោយសាកលវិទ្យាល័យ ៖ ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន

បេក្ខជនបំពេញទម្រង់បែបបទ លុះត្រាតែមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  1. ជាជនបរទេស (ដែលមានទំនាក់ទំនងការទូតជាមួយឥណ្ឌូណេស៊ី)។
  2. បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសមមូល។
  3. មានអាយុចាប់ពី ១៨ ឆ្នាំ ដល់មិនលើស ៣២ ឆ្នាំ។
  4. មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ (មានវិញ្ញាបនបត្រ TOEFL, TOEIC, IELTS ឬសមមូល)។
  5. មានសុខភាពល្អ និងមានចំណេះដឹងមូលដ្ឋាន ព្រមទាំងឆន្ទៈខ្ពស់លើជំនាញដែលបានដាក់ពាក្យ។
  6. មិនធ្លាប់ជាអតីតអ្នកទទួលអាហារូបករណ៍ Darmasiswa ឬអាហារូបករណ៍ KNB ឡើយ។
  7. មិនមែនជាសិស្ស-និស្សិត ឬជាអ្នកកំពុងបម្រើការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

អត្ថប្រយោជន៍ និងការឧបត្ថម្ភ

ជ័យលាភីអាហារូបករណ៍នេះ នឹងទទួលបានការឧបត្ថម្ភ និងការគាំទ្រដូចជា៖

ប្រាក់ឧបត្ថម្ភប្រចាំខែ ៖ ៤,៧០០,០០០ រូពីយ៉ាឥណ្ឌូណេស៊ី (IDR)
ប្រាក់ថ្លៃសៀវភៅសិក្សា ៖ ២,០០០,០០០ រូពីយ៉ាឥណ្ឌូណេស៊ី (ផ្តល់ជូនតែម្តង)
ប្រាក់រៀបចំកន្លែងស្នាក់នៅ ៖ ៤,៧០០,០០០ រូពីយ៉ាឥណ្ឌូណេស៊ី (ផ្តល់ជូនតែម្តង)
ការស្នាក់នៅ និងការធ្វើដំណើរ ៖ ផ្តល់ជូនអំឡុងពេលកម្មវិធីតម្រង់ទិស (Orientation) ប្រសិនបើមកដល់តាមកាលវិភាគ។

សម្គាល់ ៖ អាហារូបករណ៍នេះ មិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះទៅ-មក ប្រទេសឥណ្ឌូណេស៊ីនោះទេ (បេក្ខជនត្រូវរ៉ាប់រងដោយខ្លួនឯង)។

ឯកសារចាំបាច់ត្រូវរៀបចំ

  • ប្រវត្តិរូបសង្ខេប (CV / Resume) និង រូបថតខ្នាតលិខិតឆ្លងដែន (Passport Photo)
  • លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ១៨ ខែ)
  • លិខិតបញ្ជាក់សុខភាព (ជាភាសាអង់គ្លេស)
  • សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុចុងក្រោយ ព្រមទាំងលិខិតណែនាំពីសាលា ឬកន្លែងការងារ
  • វិញ្ញាបនបត្រភាសាអង់គ្លេស ឬវិញ្ញាបនបត្រពាក់ព័ន្ធ (បើមាន)
  • អត្ថបទសរសេរពីគោលបំណងសិក្សា (Statement of Purpose) មិនលើសពី ៥០០ ពាក្យ
  • វីដេអូណែនាំខ្លួនពេញរូបរាង រយៈពេលមិនលើសពី ២ នាទី (រៀបរាប់ពីមូលហេតុចង់ចូលរួមកម្មវិធី និងផែនការផ្សព្វផ្សាយវប្បធម៌ឥណ្ឌូណេស៊ីក្រោយបញ្ចប់ការសិក្សា)។

គួររំលឹកផងដែរថា គិតមកទល់ពេលនេះ មានយុវជនមកពីបណ្តាប្រទេសជាង ១១១ ហើយ ដែលបានចូលរួមក្នុងកម្មវិធីអាហារូបករណ៍វប្បធម៌ DARMASISWA នេះ៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា