បដិវត្តន៍ឧស្សាហកម្មប្រវត្តិនៃបដិវត្តន៍ឧស្សាហកម្ម និងការវិត្តរហូតមកដល់បច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បដិវត្តន៍ឧស្សាហកម្មប្រវត្តិនៃបដិវត្តន៍ឧស្សាហកម្ម និងការវិត្តរហូតមកដល់បច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្ម

បដិវត្តន៍ឧស្សាហកម្មប្រវត្តិនៃបដិវត្តន៍ឧស្សាហកម្ម និងការវិត្តរហូតមកដល់បច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្ម

គិតមកដល់ពេលនេះពិភពលោកបានឆ្លងកាត់ដំណើរវិវត្តន៍ នៃបដិវត្តន៍ឧស្សាហកម្ម បួនដំណាក់កាលហើយ។

នៅក្នុងដំណាក់កាលនីមួយៗ មនុស្សបានរកឃើញបច្ចេកវិទ្យាថ្មីៗ ដែលបានធ្វើឱ្យពិភពលោកកាន់តែទំនើប និងមានភាពជឿនលឿន។ ការឈានចូលក្នុងផលិតកម្មបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរនៃលក្ខខណ្ឌការងារ និងបែបផែនជីវិតរបស់មនុស្សក្នុងសម័យទំនើប។ ម៉ាស៊ីនដើរដោយចំហាយទឹក ឧស្សាហកម្ម ១.០ ការរកឃើញថាមពលអគ្គិសនី ឧស្សាហកម្ម ២.០ ការរកឃើញកុំព្យូទ័រ ឧស្សាហកម្ម ៣.០ ប្រព័ន្ធផលិតកម្មរូបសាស្ត្រ ឧស្សាហកម្ម ៤.០

ឧស្សាហកម្ម ១.០ ឧស្សាហកម្ម១.០ជាប់ទាក់ទងនឹងវិវត្តន៍ពីការផលិតដោយប្រើកម្លាំងមនុស្សឬហត្ថកម្មមកជាការប្រើម៉ាស៊ីនការបង្កើតនាវានិងរថភ្លើងដើរដោយចំហាយទឹក។ វិស័យដែលទទួលឥទ្ធិពលខ្លាំងជាងគេ ពីឧស្សាហកម្ម ១.០ មានដូចជា ឧស្សាហកម្មកញ្ចក់ ការរុករករ៉ែ វិស័យកសិកម្ម វិស័យគមនាគន៍ និងឧស្សាហកម្មវាយនភ័ណ្ឌ។ ជាក់ស្ដែងមុនការកើតមានបដិវត្តន៍ឧស្សាហកម្មការផលិត
អំបោះត្រូវបានធ្វើឡើងដោយកង់រង្វិលដែលមានលក្ខណៈសាមញ្ញ។

Steam power ដំណើរការផលិតមានលក្ខណៈស្មុគស្មាញត្រូវការឧបករណ៍ច្រើនខណៈទទួលបានផលិតផលតិចប៉ុន្តែនៅពេលមានវត្តមានម៉ាស៊ីនគេអាចផលិតអំបោះបានលើសមុនចំនួន ៨ដងឯណោះ។ ឧស្សាហកម្ម ១.០ ម៉ាស៊ីនដើរដោយចំហាយទឹក(Steampower)គឺជារបកគំហើញដ៏អស្ចារ្យបំផុតរបស់មនុស្សនាពេលនោះ។ វាជួយបង្កើនផលិតភាពការងាររបស់មនុស្សនិងកាត់បន្ថយការចំណាយបានច្រើន។ ជាលទ្ធផល សហគ្រាសតូចៗជាច្រើន បានកើតឡើងបន្ទាប់មកបានវិវត្តន៍ទៅជារោងចក្រដែលផ្ដល់ការងារសន្ធឹកសន្ធាប់ដល់មនុស្ស។ ជាងនេះទៅទៀតវិស័យគមនាគមន៍មានភាពជឿនលឿនជាងមុនខ្លាំង ដោយមនុស្សអាចធ្វើដំណើរបានឆ្ងាយ និងរហ័ស ទាំងតាមផ្លូវទឹក និងផ្លូវដែក។

ឧស្សាហកម្ម ២.០ បានចាប់ផ្ដើមនៅចុងសតវត្សរ៍ទី១៩ (អំឡុងឆ្នាំ១៨៧០)ដោយបានកើតឡើងក្នុងប្រទេសអាល្លឺម៉ង់ប្រវត្តិ វិទូមួយចំនួនបានហៅដំណាក់កាលនេះថា «បដិវត្តន៍បច្ចេកវិទ្យា»វាជាដំណាក់កាលដែលមនុស្សរកឃើញអគ្គិសនីដើម្បីប្រើជាប្រភពថាមពលនិងបង្កើតឱ្យមានខ្សែសង្វាក់ផលិតកម្មតាមដំណាក់កាល(Assembly line) ។ ឧស្សាហកម្ម ២.០ បើប្រៀបធៀបនឹងរបកគំហើញដំណាក់កាលទី១ឧស្សាហកម្ម២.០មានចំណុចវិជ្ជមានច្រើនដូចជារោងចក្រអាចដំណើការបានដោយត្រូវកម្លាំងមនុស្សតិចកាត់បន្ថយថ្លៃចំណាយងាយស្រួលប្រតិបត្តិការនិងថែទាំព្រមទាំងផលិតបានផលិតផលគុណភាពខ្ពស់ ។ ចំណុចវិជ្ជមាន

ទន្ទឹមនេះការប្រើប្រាស់ថាមពលអគ្គិសនីនិងដែកថែបនៅក្នុងរោងចក្រមានភាពសំខាន់ខ្លាំងសម្រាប់ផលិតកម្មក្នុងដំណាក់កាលទី២ថាមពលអគ្គិសនី និងខ្សែសង្វាក់ផលិតកម្មទំនើប(Assembly line)បានធ្វើឱ្យកម្មករក៏ទទួលបានលក្ខខណ្ឌការងារមួយដែល
មានលក្ខណៈស្ដង់ដានិងមានម៉ោងពេលត្រឹមត្រូវ។
Assembly line លើសពីនេះថាមពលអគ្គិសនីបានធ្វើឱ្យវិស័យទូរគមនាគមន៍មានភាពទូលំទូលាយជាងមុន។ គេបានរកឃើញម៉ាស៊ីនទូរលេខ (Telegraph)ទូរស័ព្ទនិងពង្រីកបណ្ដាញផ្លូវដែកកាន់តែច្រើនឡើងដែលសម្រួលដល់ការដឹកជញ្ជូនការទំនាក់ទំនងនិងបញ្ជូន
ព័ត៌មានកាន់តែរហ័ស។
Telegraph

ឧស្សាហកម្ម ៣.០​ បានកើតឡើងនៅអំឡុងទសវត្សរ៍ទី៦០ ហើយវាជាដំណាក់កាលដែលភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាជាន់ខ្ពស់បានចាប់ផ្ដើម។ជាក់ស្ដែង គេបានរកឃើញ បន្ទះឈីប (Integrated circuit) ត្រង់ស៊ីស្ទ័រ (Transistor) និងកម្មវិធីកុំព្យូទ័របញ្ជាបែបតក្កវិជ្ជា Programmable Logic Controller (PLC) ដែលបច្ចេកវិទ្យាទាំងនេះ គឺជាប្រភពនៃប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​នៃម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិចដែលត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យផលិតកម្ម។ ទសវត្សរ៍ទី៦០ វាបានធ្វើឱ្យស្ដង់ដាផលិតកម្មកាន់តែលឿនរហ័សមានប្រសិទ្ធភាពចំណាយលុយតិចព្រមទាំងអាចធ្វើការជំនួសមនុស្សបានច្រើន។

ទសវត្សរ៍ទី៦០ របកគំហើញសំខាន់ៗនៅក្នុងដំណាក់កាលនេះមានដូចជា បន្ទះឈីប ប្រព័ន្ធតក្កវិជ្ជាឌីជីថល និងត្រង់ស៊ីស្ទ័រ MOS ដែលបច្ចេកវិទ្យាទាំងនេះ បាននាំឱ្យមានការអភិវឌ្ឍ ប្រព័ន្ធអ៊ីនធឺណិត កុំព្យូទ័រ ទូរស័ព្ទចល័ត និងរ៉ូប៉ូត (Robot)ដំណើរការដោយមានការបញ្ជាពីមនុស្សតិចតួចការបង្កើតថ្មីទាំងនេះនាំឱ្យមានឌីជីថលូបនីយកម្មដែលបាននាំពិភពលោកឱ្យបោះជំហានចូលយុគ្គសម័យឌីជីថល។

Network connection Cyber-physical production system ដូច្នេះបដិវត្តឧស្សាហកម្មទី៤ បាននាំឱ្យប្រព័ន្ធបណ្ដាញទំនាក់ទំ​នងកុំព្យូទ័រកាន់តែមានភាពជឿនលឿន ដោយសារការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធផលិតកម្មរូបសាស្ត្រ (Cyber-physical productionsystem)ការបង្កើតថ្មីនេះបាននាំឱ្យមានការអភិវឌ្ឍផលិតកម្មឆ្លាតវៃ (Smart manufacturing) ក្នុងរោងចក្រដោយដំណើរការផលិតបានដំណើរការដោយ
ស្វ័យប្រវត្តិតែម្ដង។
ឧស្សាហកម្ម៤.០គឺជាបដិវត្តឧស្សាហកម្មនៃពិភពលោកទំនើប ដែលយើងកំពុងរស់នៅឧស្សាហកម្ម៤.០គឺជាការអភិវឌ្ឍ
បច្ចេកវិទ្យានៃឧស្សាហកម្ម៣.០ឱ្យកាន់តែទំនើបការតភ្ជាប់បណ្ដាញ(Networkconnection)ត្រូវបានដាក់ ឱ្យដំណើរការដើម្បីពង្រីកប្រព័ន្ធផលិតកម្មដែលមានការរួមបញ្ចូលនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាកុំព្យូទ័រ រួចទៅហើយ។
ឌីជីថលលូបនីយកម្មនៃបរិយាកាលផលិតកម្មបានផ្លាស់ប្ដូររបៀបផលិត ការចែកចាយទំនិញ និងសេវាកម្ម។
ជាពិសេសបានធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែមានភាពងាយស្រួល តាមរយៈការភ្ជាប់ខ្លួនទៅនឹងបច្ចេវិទ្យាឌីជីថល។

យោងតាមការស្រាវជាវរបស់ CDC (Cambodia Development Center)បានបង្ហាញថារបកគំហើញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបីប្រភេទដែលមានភាពសំខាន់បំផុតនៅក្នុងឧស្សាហកម្ម ៤.០ រួមមាន ប្រភេទរូបសាស្ត្រ (ការបោះពុម្ព 3D, បច្ចេកវិទ្យារ៉ូបូតទំនើប [Advance Robotic] និងរថយន្តគ្មានមនុស្សបើក) ប្រភេទឌីជីថល (អ៊ីនធឺណិតនៃវត្ថុ [Internet of thing ឬ I.O.T] និងឧបករណ៍ចាប់សញ្ញា[Sensor]) និងប្រភេទជីវសាស្ត្រ (បច្ចេកវិទ្យា Gene Sequencing និង Gene Editing) ដោយបច្ចេកវិទ្យានីមួយៗ មានទំនាក់ទំនង និងបំពេញឱ្យគ្នាទៅវិទៅមក៕ CDC (Cambodia Development Center)

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...



លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា