អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញនីតិសាស្ត្រ(ច្បាប់) ចំនួន ១៥កន្លែង។

Advertisement

លក្ខខណ្ឌសម្រាប់បេក្ខជនដាក់ពាក្យស្នើសុំ ៖ ជាមន្ត្រីនគរបាលជាតិកម្ពុជា, មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល, ត្រូវមានសមត្ថភាពភាសាអង់គ្លេសយ៉ាងតិច កម្រិត IELTS 5.5 ឬ TOEFL 80 ពិន្ទុ ឬ Duolingo English Test 100 ពិន្ទុ, បេក្ខជនត្រូវបំពេញបែបបទនានាសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមជំហាននីមួយៗ ក្នុង APP អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, បេក្ខជនត្រូវគោរពតាមខ្លឹមសារ នៃកិច្ចសន្យាខិតខំរៀនសូត្រ ដូចបានបញ្ជាក់ជូនក្នុង APP ដាក់ពាក្យស្នើសុំអាហារូបករណ៍, បេក្ខជនត្រូវបំពេញបែបបទមួយចំនួនតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ (បន្ទាប់ពីទទួល បានអាហារូបករណ៍)។

ថ្លៃសិក្សា និងការចំណាយ (អត្ថប្រយោជន៍និស្សិតទទួលបាន) ៖ អាហារូបករណ៍នឹងរ៉ាប់រងលើថ្លៃសំបុត្រយន្តហោះទៅសិក្សានៅប្រទេសចិន, ផ្តល់ការស្នាក់នៅ, ផ្តល់នូវការធានារ៉ាប់រងលើផ្នែកសុខភាព, ផ្តល់នូវសេវាបំពេញទម្រង់ពាក្យចូលសិក្សា, ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៣,០០០ (បីពាន់) យ័ន (Yuan)។

បេក្ខជនជាមន្ត្រីនគរបាលជាតិដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ បានតាមរយៈ App Sar Sokha Scholarship ។ បេក្ខជនដែលបានដាក់ពាក្យស្នើសុំទាំងអស់ ត្រូវចូលរួមកិច្ចសម្ភាសន៍ផ្ទាល់មាត់ជាមួយក្រុមការងារ ដើម្បីវាយតម្លៃពីសមត្ថភាព។

កាលបរិច្ឆេទទទួលពាក្យស្នើសុំអាហារូបករណ៍ គិតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា