អន្តរជាតិថា សៀវភៅ "The Father" ជាមេរៀនសម្រាប់មេដឹកនាំជំនាន់ក្រោយ ត្រូវរៀនសូត្រពីសម្ដេច ហ៊ុន សែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អន្តរជាតិថា សៀវភៅ "The Father" ជាមេរៀនសម្រាប់មេដឹកនាំជំនាន់ក្រោយ ត្រូវរៀនសូត្រពីសម្ដេច ហ៊ុន សែន

អន្តរជាតិថា សៀវភៅ "The Father" ជាមេរៀនសម្រាប់មេដឹកនាំជំនាន់ក្រោយ ត្រូវរៀនសូត្រពីសម្ដេច ហ៊ុន សែន

សៀវភៅ “The Father Who Shielded and Never Left” ឬ “ឱពុកដែលជាខែលការពារ និងមិនដែលបោះបង់” ដែលបានសរសេររៀបរាប់លម្អិតពីដំណើរដឹកនាំប្រទេសកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតទទួលបានសន្ដិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍ពីអន្តរជាតិ ពិសេសបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗ។

Advertisement

សៀវភៅកម្រាស់ ៧៤ ទំព័រ របស់អ្នកនិពន្ធ ហ្វារី សុនីតា នេះ កំពុងដាក់លក់នៅលើគេហទំព័រ Amazon និងនៅតាមបណ្ណាគារធំៗ ទូទាំងពិភពលោក។

បណ្ដាញសារព័ត៌មានអន្តរជាតិធំៗ ជាច្រើន ដូចជា AP, Reuter និង Business Insider បានចុះផ្សាយយ៉ាងព្រោងព្រាត និងធ្វើការវិភាគយ៉ាងស៊ីជម្រៅពីយុទ្ធសាស្ត្រដឹកនាំរបស់កម្ពុជា ក្រោយសៀវភៅត្រូវបានដាក់លក់ និង ចែកចាយនៅលើទីផ្សារអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

សារព័ត៌មានបរទេសនានា ចាត់ទុកថា ស្នាដៃនេះ នឹងក្លាយជាមេរៀន ឬជាយុទ្ធសាស្ត្រសម្រាប់មេដឹកនាំជំនាន់ក្រោយ។ ជាក់ស្ដែង ក្នុងអំឡុងពេលភាពតានតឹងព្រំដែនតាំងពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ជាមួយប្រទេសថៃ សកម្មភាពយោធា និងផលប៉ះពាល់ឆ្លងព្រំដែនបានប៉ះពាល់ដល់សហគមន៍នៅខាងកម្ពុជា។

អត្ថបទបរទេសជាច្រើនបានសង្កត់ធ្ងន់លើអត្ថន័យ នៃពាក្យថា “The Shield” ឬខែលការពារ។ ពួកគេបានបង្ហាញការកោតសរសើរចំពោះមេដឹកនាំកម្ពុជា ដែលហ៊ានលះបង់គ្រប់យ៉ាង និងឈរយ៉ាងរឹងមាំបំផុតដើម្បីការពារប្រជាជនឱ្យរួចផុតពីមហន្តរាយសង្គ្រាម។ ស្មារតី “មិនដែលបោះបង់ចោល” (Never Left) ទោះក្នុងស្ថានភាពស្លាប់រស់ ឬមានសម្ពាធពីខាងក្រៅយ៉ាងណាក៏ដោយ គឺជាចំណុចដែលធ្វើឱ្យអ្នកអានបរទេសមានការភ្ញាក់ផ្អើល និងផ្ដល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់ថ្នាក់ដឹកនាំកម្ពុជា ក្នុងនាមជាអ្នកសង្គ្រោះ និងជាអ្នកកសាងជាតិពិតប្រាកដ។

ទោះបីជា មានសម្ពាធទាំងនេះក៏ដោយ កម្ពុជានៅតែរក្សាបាននូវវិធីសាស្រ្តជាប់លាប់ដែលផ្អែកលើការអត់ធ្មត់ ច្បាប់អន្តរជាតិ និងការទូត ដែលបង្ហាញពីរបៀប គោលការណ៍ភាពជាអ្នកដឹកនាំដូចគ្នា ដែលបានស្វែងយល់នៅក្នុងសៀវភៅនេះ បន្តដឹកនាំប្រទេសជាតិឆ្លងកាត់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញពីការសម្រេចចិត្តដោយស្ងប់ស្ងាត់ ការ​អត់ធ្មត់​ជាយុទ្ធសាស្ត្រ និងការចូលរួមការទូតជាបន្តបន្ទាប់។ ការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បានឆ្លុះបញ្ចាំង​ពីវិន័យ និងការមើលឃើញទុកជាមុន ធ្វើឱ្យមានតុល្យភាពសន្តិសុខជាតិ ដោយ​ប្រុងប្រយ័ត្នជាមួយនឹងការការពារជីវិតមនុស្ស និងស្ថិរភាពក្នុងតំបន់យូរអង្វែង។ នេះបើយោងតាមស្នាដៃនិពន្ធដដែលខាងលើ។

បច្ចុប្បន្ន សៀវភៅ “The Father Who Shielded and Never Left” ឬ “ឱពុកដែលជាខែលការពារ និងមិនដែលបោះបង់” កំពុងក្លាយជាចំណាប់អារម្មណ៍ថ្មីមួយដែលបង្ហាញពី អំណាចទុន “Soft Power” ដ៏ខ្លាំងក្លារបស់កម្ពុជា លើឆាកអន្តរជាតិ៕

អត្ថបទ ៖ ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា