អ៊ីស្រាអែល ជ្រើសរើសនិស្សិតកសិកម្មចូលរួមកម្មសិក្សារយៈពេល ១១ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ជ្រើសរើសនិស្សិតកសិកម្មចូលរួមកម្មសិក្សារយៈពេល ១១ខែ

អ៊ីស្រាអែល ជ្រើសរើសនិស្សិតកសិកម្មចូលរួមកម្មសិក្សារយៈពេល ១១ខែ

អ៊ីស្រាអែល តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅ​ក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាង​មុខ​នេះ នឹងជ្រើសរើសនិស្សិតផ្នែក​កសិកម្ម​ដើម្បី​ចូល​រួម​កម្មសិក្សា​កសិកម្ម​រយៈ​ពេល ១១​ខែ​នៅ​អ៊ីស្រាអែល។

Advertisement

ការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែល។

ចំពោះលក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​​៖
-ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ (សម្រាប់ថ្នាក់បរិញ្ញាបត្រ) ឬឆ្នាំទី១ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង) នៃសាកល វិទ្យាល័យភូមិន្ទកសិកម្ម
-មានអាយុចន្លោះពី ១៩-៣០ឆ្នាំ (គិតត្រឹមខែតុលា ឆ្នាំ២០២៦)
-មានកាយសម្បទាមាំមួន និងមានសុខភាពល្អ
-មានចំណេះដឹងភាសាអង់គ្លេស អាចនិយាយ ស្តាប់ និងសរសេរបានល្អ
-មានអាកប្បកិរិយាល្អ មានភាពអំណត់ ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់
-មានការស្ម័គ្រចិត្តចូលរួមកម្មវិធីហាត់ការនេះដោយមិនមានការបង្ខិតបង្ខំ និងមានការយល់ស្របពីអាណាព្យាបាល
-មានការយល់ច្បាស់ពីស្ថានភាពក្នុងពេលបច្ចុប្បន្ននៅប្រទេសអ៊ីស្រាអែល
-មានលទ្ធភាពចំណាយលើលិខិតឆ្លងដែន ការពិនិត្យសុខភាព ការរៀបចំឯកសារផ្សេងៗ និងសំបុត្រយន្តហោះ

និស្សិតដែលមានចំណាប់អារម្មណ៍ អាចផ្ញើពាក្យស្នើសុំចូលរួម (ដែលអាចរកបាននៅមជ្ឈមណ្ឌលការងារ) មកកាន់មជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀងរាល់ម៉ោងធ្វើការ ឱ្យបានត្រឹម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។

បន្ទាប់ពីត្រូវបានជ្រើសរើសត្រៀមបម្រុងក្នុងការចូលរួមកម្មវិធីហាត់ការនេះ និស្សិតនឹងត្រូវធ្វើលិខិតឆ្លងដែន ពិនិត្យសុខភាព និងរៀបចំឯកសារផ្សេងៗក្នុងការស្នើសុំទិដ្ឋាការ។ ប៉ុន្តែក្នុងករណីដែលស្ថានភាពក្នុងប្រទេសអ៊ីស្រាអែល មានភាពមិនប្រក្រតីណាមួយកើតឡើង សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​សូមរក្សាសិទ្ធិលុបចោលកម្មវិធីហាត់ការខាងលើ និងមិនទទួលខុស​ត្រូវចំពោះការ​ចំណាយដែល​និស្សិតបាន​ចំណាយរួចរាល់នេះ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា