អ៊ីស្រាអែល ចង់ចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈ​ការ​បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និង​នវានុវត្តន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ចង់ចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈ​ការ​បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និង​នវានុវត្តន៍

អ៊ីស្រាអែល ចង់ចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈ​ការ​បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និង​នវានុវត្តន៍

ប្រទេស​អ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែក​ជំរុញការ​អភិវឌ្ឍវិស័យ​អប់រំនៅ​កម្ពុជា តាមរយៈការ​​នាំ​យក​ជំនាញ​ឈានមុខគេ​ផ្នែកបច្ចេកវិទ្យា និង​នវានុវត្តន៍​។

Advertisement

ក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីដើមសប្តាហ៍នេះ លោក Moran Hadad ប្រធាន​សភាពាណិជ្ជកម្ម​អ៊ីស្រាអែល (CICC) លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹង​ធ្វើ​ឡើងតាមរយៈកម្មវិធី​ភាពជាដៃគូ​ដែលមាន​រចនាសម្ព័ន្ធ​រវាងស្ថាប័ន​ឧត្តមសិក្សា​អ៊ីស្រាអែល និង​កម្ពុជា ដោយផ្តោត​សំខាន់​លើ​ការ​រៀបចំ​កម្មវិធីបណ្តុះបណ្តាល និង​កិច្ច​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែលមានកិត្យានុភាព ក្នុងគោលដៅ​ពង្រឹងសមត្ថភាព និង​ផ្លាស់ប្តូរ​ជំនាញ​ដល់​យុវជន​កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ, ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបណ្តុះបណ្តាលតាមបែបផ្លូវការឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗ ដែលនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់នាពេលអនាគត ក្នុងយុគសម័យឌីជីថលនេះ។

និស្សិតកម្ពុជាចុះទៅធ្វើកម្មសិក្សា​នៅប្រទេស​អ៊ីស្រាអែលកន្លងមក

កម្ពុជា និងអ៊ីស្រាអែល មានទំនាក់ទំនងលើវិស័យអប់រំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយផ្តោត​សំខាន់​លើ​កា​រផ្ទេរចំណេះដឹងបច្ចេកទេស​កសិកម្ម និង​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស។ ទំនាក់ទំនងនេះ មិនត្រឹមតែធ្វើ​ឡើង​តាមរយៈ​ក្រសួងអប់រំ និង​សាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈ​កម្មវិធីសិក្សា​នៅក្រៅ​ប្រទេស​ទៀតផង។ គិតចាប់តាំង​ពីឆ្នាំ២០០៨មក កម្ពុជា​បាន​បញ្ជូន​និស្សិតកសិកម្ម​រាប់ពាន់នាក់​ទៅកាន់ប្រទេស​អ៊ីស្រាអែល ដើម្បីសិក្សា និង​អនុវត្ត​ការងារ​ផ្ទាល់លើវិស័យកសិកម្ម ហើយ​ជាមួយគ្នានេះតាមរយៈ MASHAV ដែលជា​ទីភ្នាក់ងារអ៊ីស្រាអែល​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​​អភិវឌ្ឍន៍អន្តរជាតិ ក៏​បានដើរតួយ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​មន្រ្តី និង​គ្រូបង្គោល​កម្ពុជាផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា