វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

នៅឆ្នាំសិក្សា​២០២៦-២០២៧នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ – ITC) នឹងប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ នៅ «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលវិមានឈ្នះ-ឈ្នះ» ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ជំនាញ និងចំនួនជ្រើសរើស

➤ មហាវិទ្យាល័យសំណង់ (វិស្វកម្មសំណង់ស៊ីវិល)៖ អាហារូបករណ៍ ៥ នាក់

➤ មហាវិទ្យាល័យគីមីឧស្សាហកម្ម (វិស្វកម្មនិងបច្ចេកវិទ្យាអាហារ)៖ អាហារូបករណ៍ ៥ នាក់

➤ មហាវិទ្យាល័យវិស្វកម្មឌីជីថល៖
ព័ត៌មានវិទ្យា៖ អាហារូបករណ៍ ៥ នាក់
វិទ្យាសាស្ត្រទិន្នន័យ៖ អាហារូបករណ៍ ៥ នាក់
វិស្វកម្មហិរញ្ញវត្ថុ៖ អាហារូបករណ៍ ៥ នាក់
វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ៖ អាហារូបករណ៍ ៥ នាក់

➤ មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្ត្រ (វិស្វកម្មនិងវិទ្យាសាស្ត្ររ៉ែធាតុ)៖ អាហារូបករណ៍ ៥ នាក់

➤ មហាវិទ្យាល័យវារីសាស្ត្រ (វិស្វកម្មនិរន្តរភាព និងធនធានទឹក/ជលគតិ)៖ អាហារូបករណ៍ ៥ នាក់

លក្ខខណ្ឌ និងកាលបរិច្ឆេទសំខាន់ៗ

លក្ខខណ្ឌបេក្ខជន៖ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រសមមូល។ (បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន)។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយត្រូវដាក់ពាក្យផ្ទាល់នៅ «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលវិមានឈ្នះ-ឈ្នះ» ភ្ជាប់ជាមួយថ្លៃបង់សិទ្ធិប្រឡងចំនួន ២ ម៉ឺនរៀល។

បិទផ្សាយបញ្ជីឈ្មោះបេក្ខជន៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០ នៅមណ្ឌលផ្ទាល់ និងលើផេកហ្វេសប៊ុកផ្លូវការ។

សម័យប្រឡង៖ ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹកតទៅ នៅមណ្ឌលវិមានឈ្នះ-ឈ្នះ ទៅលើ វិញ្ញាសាគណិតវិទ្យា រយៈពេល ២ ម៉ោង, វិញ្ញាសាតក្កវិទ្យា៖ រយៈពេល ១ ម៉ោង, វិញ្ញាសារូបវិទ្យា និងគីមីវិទ្យា រយៈពេល ២ ម៉ោង។

ការប្រកាសលទ្ធផល៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលវិមានឈ្នះ-ឈ្នះ (ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) ឬតាមទូរស័ព្ទលេខ 078 378 378៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា