ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៨លានដុល្លារ បង្កើតវិទ្យាស្ថានគរុកោសល្យនៅកំពង់ចាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៨លានដុល្លារ បង្កើតវិទ្យាស្ថានគរុកោសល្យនៅកំពង់ចាម

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៨លានដុល្លារ បង្កើតវិទ្យាស្ថានគរុកោសល្យនៅកំពង់ចាម

រដ្ឋាភិបាល​ជប៉ុន បានសម្រេច​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ ៨ លានដុល្លារអាម៉េរិក ដល់​កម្ពុជា ​លើ​ការ​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ នៅ​ខេត្ត​កំពង់ចាម។

Advertisement

ពិធី​ចុះហត្ថលេខា នៃការផ្តល់ហិរញ្ញប្បទាននេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៦ រវាង​ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បញ្ចូល​គ្នា​របស់​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ និងសាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​កំពង់ចាម ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​ឱ្យមាន​លក្ខណៈ​សម្បត្តិ​ឆ្លើយតប​នឹង​ស្តង់ដារ​តំបន់យ៉ាង​ហោច​ណាស់ ថ្នាក់​បរិញ្ញាបត្រ។

គម្រោងនេះ គឺជាវិទ្យាស្ថាន​គរុកោសល្យ​ទី៣ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពី គម្រោងទី១ គឺវិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​គម្រោងទី២ វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា