ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។ នេះជាឱកាសសម្រាប់អ្នកដែលចង់​បន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ ឬក្រោយបរិញ្ញាបត្រ ដែលមានការឧបត្ថម្ភទុនពេញលេញ (Fully Funded) ដល់និស្សិតអន្តរជាតិពីគ្រប់ទិសទី។

Advertisement

អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន (MEXT) ដើម្បីគាំទ្រដល់បេក្ខជនអន្តរជាតិដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ (Bachelor’s), ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s) និងថ្នាក់បណ្ឌិត (PhD) នៅសាកលវិទ្យាល័យ Osaka University។

ជំនាញសិក្សាដែលត្រូវជ្រើសរើស
-វិទ្យាសាស្ត្រធម្មជាតិ (Natural Sciences)
-វិស្វកម្ម និងបច្ចេកវិទ្យ (Engineering and Technology)
-វិទ្យាសាស្ត្រជីវិត (Life Sciences)
-វិទ្យាសាស្ត្រព័ត៌មាន និងទិន្នន័យ (Information and Data Sciences)
-វិទ្យាសាស្ត្រសង្គម (Social Sciences)
-គោលនយោបាយសាធារណៈអន្តរជាតិ (International Public Policy)
-មនុស្សសាស្ត្រ និងភាសាសិក្សា (Humanities and Language Studies)

អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ

និស្សិតជ័យលាភីនឹងទទួលបានការរ៉ាប់រង និងការឧបត្ថម្ភយ៉ាងពេញលេញ រួមមាន៖
-ការលើកលែងថ្លៃសិក្សា ១០០%៖ គ្របដណ្តប់លើថ្លៃសិក្សាទាំងស្រុងពេញមួយកម្មវិធីសិក្សា។
-ប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ

  • ថ្នាក់បរិញ្ញាបត្រ៖ ១១៧,០០០ យ៉េន/ខែ
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ១៤៤,០០០ យ៉េន/ខែ
  • ថ្នាក់បណ្ឌិត៖ ១៤៥,០០០ យ៉េន/ខែ

-សំបុត្រយន្តហោះទៅ-មក៖ ផ្ដល់ជូនសំបុត្រយន្តហោះថ្នាក់សន្សំសំចៃ (Economy class) ពីប្រទេសសាមីមកកាន់ប្រទេសជប៉ុន និងត្រឡប់ទៅវិញក្រោយបញ្ចប់ការសិក្សា។
-ការធានារ៉ាប់រងសុខភាព៖ ទទួលបានការការពារជាមូលដ្ឋានក្រោមប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិរបស់ប្រទេសជប៉ុន។
-ឱកាសស្រាវជ្រាវ៖ ទទួលបានសិទ្ធិប្រើប្រាស់បន្ទប់ពិសោធន៍ទំនើបៗ បណ្ណាល័យ និងឧបករណ៍សិក្សាស្រាវជ្រាវកម្រិតខ្ពស់។

ឯកសារតម្រូវសម្រាប់ការស្នើសុំ
-ទម្រង់បែបបទសុំចូលរៀន/បំពេញការងារ ដែលបានបំពេញរួចរាល់
-សេចក្តីចម្លងព្រឹត្តិបត្រពិន្ទុ (Transcripts) និងសញ្ញាបត្រសិក្សា
-គម្រោងស្រាវជ្រាវ ឬផែនការសិក្សាលម្អិត
-លិខិតអនុសាសន៍ (Recommendation letters) ចំនួនពីរច្បាប់
-ភស្តុតាងបញ្ជាក់សមត្ថភាពភាសា
-សេចក្តីចម្លងលិខិតឆ្លងដែន (Passport)
-វិញ្ញាបនបត្រសុខភាព (ទៅតាមទម្រង់ដែលបានកំណត់)

ចាប់ផ្តើមទទួលពាក្យពីថ្ងៃ ដោយផុតកំណត់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម​ [សូមចុចត្រង់នេះ] ឬទំនាក់ទំនងទៅកាន់ e-mail : [email protected]

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា