ខេត្ត​កំពង់ធំ​ ត្រៀម​ទីតាំង​ចំនួន​ ​៥​ ​សម្រាប់​បេក្ខជន​បាក់ឌុប ស្នាក់នៅ ​ដោយ​មិន​គិត​ថ្លៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ត​កំពង់ធំ​ ត្រៀម​ទីតាំង​ចំនួន​ ​៥​ ​សម្រាប់​បេក្ខជន​បាក់ឌុប ស្នាក់នៅ ​ដោយ​មិន​គិត​ថ្លៃ​

ខេត្ត​កំពង់ធំ​ ត្រៀម​ទីតាំង​ចំនួន​ ​៥​ ​សម្រាប់​បេក្ខជន​បាក់ឌុប ស្នាក់នៅ ​ដោយ​មិន​គិត​ថ្លៃ​

​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ខាងមុខ​នេះ​ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ត្រៀម​រៀបចំ​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​៥​ទីតាំង​ សម្រាប់​បេក្ខជន​ជា​សិស្ស​ក្រីក្រ​ដែល​នឹង​ត្រូវ​មក​ចូលរួម​ប្រឡង ​ចាប់ពី​ថ្ងៃទី​៩​ ​ដល់​ថ្ងៃទី​១១​ ​ខែសីហា​។​

Advertisement

​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ទីតាំង​ទាំង​៥​ ​ដែល​នឹង​ត្រូវ​រៀបចំ​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ ​រួមមាន​ ​៖ ​ទី​១​ មណ្ឌល​បុរី​កុមារ​កំព្រា​ខេត្ត​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​វិទ្យាល័យ​កំពង់ធំ​ ភូមិ​អាចារ្យលាក់​ ​សង្កាត់​អាចារ្យលាក់​ ក្រុង​ស្ទឹង​សែន ​ទូរស័ព្ទ​ ​០១២​ ​៤៣៤​ ​៥៤៣, ​ទី​២​ ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ធំ​ ​ដែល​មាន​ទីតាំង​ទល់​មុខ​វិទ្យាល័យ​កំពង់ធំ​ ភូមិ​អាចារ្យលាក់​ ក្រុង​ស្ទឹង​សែន ​ទូរស័ព្ទ​ ​០១៥​ ​៦៦៦​ ​១៥៥, ​ទី​៣​ ​អគារ​ស្នាក់​នៅក្នុង​បរិវេណ ​នៃ​សារមន្ទីរ​ខេត្ត​កំពង់ធំ​ ភូមិ​អាចារ្យលាក់​ ​សង្កាត់​អាចារ្យលាក់​ ក្រុង​ស្ទឹង​សែន ​ទូរស័ព្ទ​ ​០៩៩​ ​៩៩៨​ ​៨០៩​។​

​ទីតាំង​ទី​៤​ ​មណ្ឌល​យុវជន ​នៃ​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​បល្ល័ង្កកើត​ ​(​ច្រក​ចូល​ផ្សារ​បល្ល័ង្ក​) ​សង្កាត់​ដំរី​ជាន់​ខ្លា ​ក្រុង​ស្ទឹង​សែន ​ទូរស័ព្ទ​ ​០៨៩​ ​៦២៨​ ​៣៣៤​ ​និង​ទី​៥​ ​ស្នាក់ការ​ ស​.ស​.យ​.ក​. ​ខេត្ត​ ​ស្ថិត​នៅ​ភូមិ​កំពង់​ក្របៅ​ ​សង្កាត់​កំពង់​ក្របៅ​ ​ទូរស័ព្ទ​ ​០១២​ ​៩៩០​ ​១២៨​។​

​ខេត្ត​កំពង់ធំ​ ​គឺជា​ខេត្ត​ទី​ពីរ​ហើយ​ បន្ទាប់ពី​ខេត្ត​ឧត្តរមានជ័យ ​ដែល​បាន​ប្រកាស​ពី​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​បេក្ខជន​ដែល​នឹង​មក​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ហើយ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​។​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ឆ្នាំ​នេះ​ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ថ្ងៃទី​១០​ និង​ថ្ងៃទី​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ​១៥១,២៣៨​ ​នាក់​ ​(​ស្រី​ ​៨៤,៧៣៥​ ​នាក់​) ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​មាន​បេក្ខជន​ចំនួន​ ​៣៧,៤៤៩​ ​នាក់​ ​(​ស្រី​ ​២២,១៩៣​ ​នាក់​) ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​មាន​បេក្ខជន​ចំនួន​ ​១១៣,៧៨៩​ ​នាក់​ ​(​ស្រី​ ​៦២,៥៤២​ ​នាក់​)​។ ​ដោយឡែក​មណ្ឌល​ប្រឡង​មាន​សរុប​ចំនួន​ ​២៤៤​មណ្ឌល​ ​ហើយ​ខេត្ត​កំពង់ធំ​ មាន​ចំនួន​ ​១៣​មណ្ឌល​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា