សិប្បកម្មតម្បាញតជំនាន់របស់អ្នកភូមិក្បាលកោះកំពុងបង្អួតសម្រស់ និងរក្សាមុខរបរប្រពៃណី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិប្បកម្មតម្បាញតជំនាន់របស់អ្នកភូមិក្បាលកោះកំពុងបង្អួតសម្រស់ និងរក្សាមុខរបរប្រពៃណី

សិប្បកម្មតម្បាញតជំនាន់របស់អ្នកភូមិក្បាលកោះកំពុងបង្អួតសម្រស់ និងរក្សាមុខរបរប្រពៃណី

ស្នូរកីតម្បាញបានបន្លឺឡើងហាក់មិនស្ងាត់នៅតាមខ្នងផ្ទះនីមួយៗ ពេលដែលបានធ្វើដំណើរដល់ភូមិក្បាលកោះ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ការងារតម្បាញនេះ ជាមុខរបរប្រពៃណីតជំនាន់របស់ប្រជាជនរស់នៅសង្កាត់កោះដាច់ផ្ទាល់តែម្តង ។

ទើបត្បាញហើយស្អាតៗ ក្រណាត់សំពត់ស៊ឹង ក្រណាត់ហូលចម្រុះពណ៌ ផាមួងព្រមទាំងក្រមាត្បាញដោយដៃច្រើនម៉ូតជាដើម មានកំណើតចេញពីទឹកដីកោះតូចមួយនេះ។ មុខរបរតម្បាញនៅសង្កាត់កោះដាច់មានស្ទើរគ្រប់ខ្នង

ស្ថិតនៅភូមិចុងកោះ ភូមិក្បាលកោះភូមិល្វា ភូមិកោះដាច់ និងភូមិរនះ សង្កាត់កោះដាច់មានរមណីដ្ឋានកម្សាន្តសម្រាប់ថ្ងៃចុងសប្តាហ៍ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ តាមរយៈទេសចរណ៍នៅក្នុងសហគមន៍ បានធ្វើឱ្យកេរ្តិ៍ឈ្មោះផលិតផលតម្បាញនៅតំបន់កោះដាច់ចាប់ផ្តើមមានប្រជាប្រិយភាពទន្ទឹមគ្នាដែរ ។

ក្រណាត់ស៊ឹង ក្រមា ហូល ផាមួង កេរ្តិ៍ឈ្មោះផលិតផលតម្បាញ នៅតំបន់កោះដាច់ គឺក្រណាត់ស៊ឹង ហូល ផាមួង និងក្រមាជាដើម មានគុណភាពខ្ពស់ តម្លៃសមរម្យ និងត្បាញដោយផ្ទាល់ដៃដោយអ្នកភូមិ ។

លោកស្រី ស សាន ម្ចាស់សិប្បកម្មតម្បាញកោះដាច់ និងជាអ្នកទទួលទិញក្រណាត់សំពត់ពីគ្រួសារអ្នកភូមិក្បាលកោះ និយាយថា លោកស្រីបានចាប់មុខរបរលក់ដូរផលិតផលតម្បាញដោយដៃអ្នកភូមិចាប់ពីឆ្នាំ២០១៥ ។ លោកស្រីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហើយបច្ចុប្បន្នកំពុងប្រើការងារជាមន្ត្រីផ្នែកអភិវឌ្ឍសេវាពិការភាពនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឆ្លៀតពេលខ្លះធ្វើអាជីវកម្មផ្ទាល់ខ្លួន ។ ០១ លោកស្រីបានពន្យល់ថា ដើម្បីបន្តវត្តមានការងារតម្បាញ របស់អ្នកភូមិមិនឱ្យបោះបង់ ចាំបាច់ត្រូវមានអ្នកជួយលក់ដូរផលិតផល ឬអ្នកសម្របសម្រួលលក់ផលិតផលឱ្យអ្នកភូមិ ។ បច្ចុប្បន្នអាជីវកម្មទិញលក់ផលិតផលតម្បាញរបស់លោកស្រី ស សាន បានដំណើរការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈលោកស្រីក៏មានលទ្ធភាពទិញក្រណាត់កាន់តែច្រើន ត្បាញដោយផ្ទាល់ដៃពីអ្នកភូមិមានរហូតដល់ជាង ២០គ្រួសារជាប្រចាំ និងជារៀងរាល់ថ្ងៃ ។ ០១ លោកស្រី ស សាន ស្ត្រីសហគ្រិនវ័យក្មេងអាយុ ២៩ឆ្នាំរូបនេះ បានបន្តឱ្យដឹងទៀតថា ៖ “ខ្ញុំមានពិការភាពជើងពិបាកដើរបន្តិច ប៉ុន្តែការងារលក់ដូរផលិតផលតម្បាញមិនមែនជាឧបសគ្គលំបាកសម្រាប់ខ្ញុំឡើយ ! ខ្ញុំចង់ឱ្យអ្នកភូមិមានការងារធ្វើរាល់ថ្ងៃ និងមានអតិថិជនទិញផលិតផលដែលមានគុណភាពចេញពីតំបន់កោះដាច់” ។ អាជីវកម្មលក្ខណៈគ្រួសាររបស់លោកស្រី ស សាន មិនត្រឹមតែជួយដល់ជីវភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែបានជួយដល់អ្នកភូមិបានយ៉ាងច្រើន ០១ ពេលនេះពិការភាព មិនមែនជាឧបសគ្គចំពោះរូបលោកស្រី និងស្វាមីឡើយ ហើយផ្ទុយទៅវិញ លោកស្រី សាន មានបំណងពង្រីកអាជីវកម្មសិប្បកម្មតម្បាញកោះដាច់ឱ្យកាន់តែធំជាងនេះ ដើម្បីស្វាគមន៍អតិថិជនទាំងជាតិ និងអន្តរជាតិមកកាន់ទឹកដីតំបន់កោះដាច់ ។ ជាមួយគ្នានេះដែរ លោកស្រី ស សាន បានបង្ហើបឱ្យដឹងថា លោកស្រីនិងគ្រួសារបានប្រើប្រាស់កម្ចីពីគ្រឹៈស្ថានធនាគារមួយ ០១ ដើម្បីពង្រីកសិប្បកម្ម តម្បាញកោះដាច់របស់ខ្លួន ព្រមទាំងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដែលជាផ្លែផ្កាទទួលបានពីកម្ចីឆ្លាវៃ ។“ម្តាយឪពុកខ្ញុំជាអ្នកតម្បាញ ហើយខ្ញុំជាកូនអ្នកតម្បាញនៅភូមិនេះ ដូច្នេះខ្ញុំចង់ផ្សព្វផ្សាយផលិតផលរបស់អ្នកភូមិខ្ញុំឱ្យគេឯកបានស្គាល់ ហើយខ្ញុំផ្ទាល់ក៏អាចមានចំណូលបន្ថែមខ្លះៗសម្រាប់គ្រួសារ ។ ខ្ញុំសន្សំលុយផ្ទាល់ខ្លួនខ្លះ និងខ្ចីលុយខ្លះពីគេ (ធននាគារ) ដើម្បីដំណើរការសិប្បកម្ម និងមានលទ្ធភាពទិញឥវ៉ាន់ (ក្រណាត់) ពីអ្នកភូមិ ! ខ្ញុំខ្ចីលុយធ្វើអាជីវកម្ម មិនខ្ចីតាមចំណង់ចិត្តនោះទេ តែខ្ចីតាមសមត្ថភាពសងត្រឡប់វិញដោយសមល្មម និងស្របតាមសមត្ថភាព” ។ ០១ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី ស សាន ម្ចាស់សិប្បកម្ម តម្បាញកោះដាច់ ។លោកស្រី ស សាន បានបង្ហាញគំនិតចាស់ទុំជាច្រើននៅក្នុងការប្រកបអាជីវកម្ម ឬ Start Up របស់ខ្លួន ។ មានឃ្លាលើកទឹកចិត្តមួយដែលលោកស្រី ស សាន បានលើកឡើង នោះគឺ “ខ្ញុំតែងអបអរសាទនៅពេលនរណាម្នាក់ដែលខ្ញុំបានស្គាល់គេជោគជ័យលើរឿងអ្វីមួយ ព្រោះខ្ញុំជឿជាក់ថា ថ្ងៃណាមួយនឹងដល់វេនរបស់ខ្ញុំវិញជាក់ជាមិនខាន” ហើយអាជីវកម្មដែលលោកស្រីកំពុងធ្វើជាអាជីវកម្មរីករាយ ។ ០៦ ត្រលប់ បន្ទាប់

និយាយពីការងារតម្បាញ
របស់អ្នកភូមិក្បាលកោះវិញម្តង !
លោកស្រី ប៉ាល់ រី និយាយពីការងារតម្បាញរបស់អ្នកភូមិក្បាលកោះវិញម្តង ! កំពុងអង្គុយត្បាញសំពត់ហូលនៅក្នុងផ្ទះដោយចិត្តទុកដាក់លើការងាររបស់ខ្លួន លោកស្រី ប៉ាល់ រី បាននិយាយថា ការងារតម្បាញជាមុខរបរប្រពៃណីតជំនាន់របស់អ្នកភូមិកោះដាច់ ។ ការងារតម្បាញក្រណាត់នេះ បានជួយឱ្យជីវភាពគ្រួសារលោកស្រីធូរធារគ្រាន់បើ ព្រមទាំងមានលទ្ធភាពឱ្យកូនទៅបន្តការសិក្សាដូចគេឯង ។

ពេលមកវិញជួយការងារប្រពន្ធ អ្នកភូមិនេះ ស្ទើរគ្រប់គ្នាហើយចេះត្បាញ លើកលែងតែអ្នកមិនចង់ត្បាញ ។ បើនិយាយថ្ងៃទៅមុខ ខ្ញុំបារម្ភខ្លាចក្មេងៗ មិនចង់ការងារនេះ ព្រោះវានឿយហើយនៅតែផ្ទះមួយកន្លែង” ។ លោកស្រី ប៉ាល់រី អ្នកតម្បាញនៅភូមិក្បាលកោះ និយាយថា ៖ “ឱ្យតែយើងខំប្រឹងធ្វើ មិនអត់លុយចាយទេ គ្រាន់តែហត់បន្តិច តែមុខរបរនេះវាជាប្រពៃណីការងារបន្តពីដូនតាមមក ! យើងស្រីៗនៅផ្ទះត្បាញ ចំណែកប្រុសៗគាត់ទៅធ្វើការងារផ្សេងៗ

ថ្វីត្បិតរបរតម្បាញលក្ខណៈគ្រួសារ ថ្វីត្បិតរបរតម្បាញលក្ខណៈគ្រួសារ ហាក់ហត់នឿយ ចុកចង្កេះចុកខ្នង និងទទួលប្រាក់ចំណូលមិនច្រើនជាដុំកំភួនពិតមែន ប៉ុន្តែលោកស្រី ប៉ាល់ រី បានបញ្ជាក់ថា លោកស្រីមិនបោះបង់របរនេះឡើយ ។ មិនបោះបង់ក៏ព្រោះតែតម្បាញជាមុខរបរបន្តជំនាន់ ហើយជាការងារប្រចាំថ្ងៃនៅផ្ទះ ព្រមទាំងអាចបន្សល់ទុកស្នាដៃរបស់ខ្លួនជាច្រើនផ្ញើជាអានុស្សាវរីយ៍ជាមួយអតិថិជនរបស់លោកស្រី ។ ហាក់ហត់នឿយ ចុកចង្កេះចុកខ្នង និងទទួលប្រាក់ចំណូលមិនច្រើនជាដុំកំភួនពិតមែន ប៉ុន្តែលោកស្រី ប៉ាល់ រី បានបញ្ជាក់ថា លោកស្រីមិនបោះបង់របរនេះឡើយ ។ មិនបោះបង់ក៏ព្រោះតែតម្បាញជាមុខរបរបន្តជំនាន់ ហើយជាការងារប្រចាំថ្ងៃនៅផ្ទះ ព្រមទាំងអាចបន្សល់ទុកស្នាដៃរបស់ខ្លួនជាច្រើនផ្ញើជាអានុស្សាវរីយ៍ជាមួយអតិថិជនរបស់លោកស្រី ។

រវៃអំបោះសូត្រ
ហូតរមូរអំបោះ
តម្បាញដោយដៃមានក្តារកីនៅមុខផ្ទះ មិនហត់ដូចការងារចំណាកស្រុកទៅឆ្ងាយបីផ្ទះ ។ ជាទូទៅលោកស្រីអាចរកចំណូលបានចន្លោះពី ៦ម៉ឺន ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ដៃម្ខាងរវៃអំបោះសូត្របណ្តើរ ដៃម្ខាងហូតរមូរអំបោះបណ្តើរ និងនិយាយបណ្តើរពីប្រវត្តិតម្បាញរបស់គ្រួសារ លោកស្រី សេង សាមឿន អាយុ ៤៥ឆ្នាំ ជាអ្នកតម្បាញតាំងពីវ័យកុមារ បាននិយាយថា លោកស្រីស្រឡាញ់ការងារតម្បាញនៅផ្ទះ ។

លោកស្រី សេង សាមឿន “ខ្ញុំធំដឹងក្តីឡើងមក រៀនត្បាញហ្នឹងតពីម៉ែ មិនមានសាលារៀនអីទេជំនាន់ខ្ញុំ ហើយឥឡូវនេះក៏គ្មានសាលារៀនដែរភូមិនេះ ! បើចង់ចេះត្បាញស្រួលទេ ក្មេងៗគ្រាន់តែមើលក៏អាចត្បាញបានដែរ បើក្មេងស្រីនៅភូមិនេះចេះត្បាញទាំងអស់ បើក្មេងប្រុសគាត់មិនសូវចាប់អារម្មណ៍ទេ” ។
ចំណូលនេះបើកាត់កងទៅនឹងការចំណាយផ្សេងៗសម្រាប់កម្លាំងពលកម្មពាក់ព័ន្ធ និងវត្ថុធាតុដើម គឺលោកស្រីអាចមានលទ្ធភាពចំណាយសមល្មមសម្រាប់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ ។លោកស្រី សេង សាមឿន បាននិយាយបញ្ជាក់ ៖

រសៀលថ្ងៃទៀបលិច ម៉ោង ៦ល្ងាចកំពុងអង្គុយរើសផ្កាសំពត់ និងថ្ករអំបោះ (រៀបក្បាច់គោម) ក្រោមផ្ទះអមដោយពន្លឺអំពូលអគ្គីសនីតូចមួយបន្ថែមគ្រាន់ជំនួយភ្នែក លោកស្រី ឱ សុខឈឿន ជាអ្នករើសផ្ការៀបចំក្បាច់ស៊ឹង និងផាមូងដ៏ចំណានម្នាក់ នៅភូមិក្បាលកោះ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អ្នកភូមិតែងពឹងអាស្រ័យឱ្យលោកស្រីជួយរើសផ្កាជរ រងជើង ឬគោមមុននឹងត្បាញ ។

លោកស្រី ឱ សុខឈឿន បាននិយាយរៀបរាប់ពីការងារហត្ថកម្មរបស់គាត់ថា ៖ “ ជិតហាសិបឆ្នាំហើយដែលអ៊ុំរើសផ្កាសំពត់ឱ្យគេ អ្នកភូមិតែងមករកឱ្យជួយថ្ករ ! ភូមិនេះមិនមានអ្នករើសផ្កាទេ អ្នកត្បាញក៏មិនចេះរើសផ្កាដែរ ។ រើសផ្កាសំពត់នេះ ខ្ញុំចេះតពីម្តាយ ហើយបំបែកដោយខ្លួនឯង ពេលខ្លះអ្នកត្បាញគេចង់បានផ្កាអីគោមអីគេឱ្យយើងចម្លងម៉ូតតាម អ៊ីចឹងយើងធ្វើម៉េចឱ្យស្អាតដូចគេ ! ការងារហ្នឹងផ្ចិតផ្ចង់ណាស់ ហើយគ្មានអ្នករៀនទេរាល់ថ្ងៃនេះ ព្រោះវាពិបាកភ្នែក អ្នកខ្លះគ្រាន់តែឃើញចង់ក្អួតវិលមុខ” ។

បំណាច់ចង់ឱ្យក្មេងស្រករក្រោយចេះពីរបៀបរើសផ្កាធ្វើគោមសំពត់លោកស្រី ឱ សុខឈឿន បានចងក្រងជាក្បួនផ្ទាល់ខ្លួនដើម្បីងាយស្រួលបង្កើតក្បាច់ ។ ប៉ុន្តែបច្ចុប្បន្នក្បួនរើសផ្កានេះ មិនមានអ្នកណាមើលយល់ឡើយក្រៅពីលោកស្រី សូម្បីតែអ្នកតម្បាញក៏មិនអាចមើលយល់ដែរ ។លោកស្រី ឱ សុខឈឿន អាយុ ៦៧ឆ្នាំ បានបន្តនិយាយថា សព្វថ្ងៃនេះរបរតម្បាញមិនសូវមានអ្នកចំណាប់អារម្មណ៍ចង់ចេះរៀបចំក្បាច់រំលេចលើសំពត់ឡើយ ។

លោកស្រី ឱ សុខឈឿន បានបន្តលើកឡើងយ៉ាងខ្លីអមដោយស្នាមញញឹមថា បារម្ភដោយសារមិនមានយុវជនកូនអ្នកភូមិរៀនសូត្រចំណេះជំនាញតម្បាញបន្តពីម្តាយឪពុក ។
និងក្បាច់មួយចំនួនហូរចូលពីបរទេស ។ វិលមកសួរថា តើលោកស្រីបារម្ភពីការបាត់បង់មុខរបរតម្បាញរបស់អ្នកភូមិកោះដាច់ទេ ? ប្រសិនបើមានអ្នកចង់ចេះចង់ដឹងលោកស្រីនឹងរីករាយបង្រៀនដោយមិនយកកម្រៃ ដើម្បីរក្សាក្បួនខ្នាតប្រពៃណីតម្បាញរបស់ខ្មែរ ។ បើតាមលោកស្រី អ្នកចេះរើសក្បាច់សំពត់មិនមានច្រើនទេនៅតំបន់កោះដាច់ ហើយភាគច្រើនអតិថិជនក៏មិនសូវបែងចែកច្បាស់ក្បាច់ខ្មែរ

បង្អង់សម្តីបន្តិចលោកស្រីបែរជាបង្ហាញអារម្មណ៍រីករាយវិញ អមដោយពាក្យពេចន៍លើកទឹកចិត្តថា “គ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់របស់វា បើមានការគាំទ្រពីអតិថិជន នោះរបរតម្បាញដោយដៃនៅតែមានរហូត ។ ប្រសិនបើគ្រប់គ្នាឱ្យតម្លៃលើការផលិតដោយម៉ាស៊ីនខ្លាំងពេក និងនិយមការនាំចូលខ្លាំងពេក នោះការងារតម្បាញក៏នឹងបោះបង់ទៅតាមនោះដែរ ប៉ុន្តែសព្វថ្ងៃរបរតម្បាញតជំនាន់របស់អ្នកភូមិកោះដាច់ហាក់កំពុងបង្គួតសម្រស់ទៅកាន់អតិថិជន ហើយអ្នកភូមិបានរក្សាមុខរបរប្រពៃណីនេះរួចហើយ” ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ស៊ុំ ណារ៉ូ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ស៊ុំ ណារ៉ូ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ស៊ុំ ណារ៉ូ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ស៊ុំ ណារ៉ូ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា