មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង។

អ្នកនិពន្ធ សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ មានប្រសាសន៍ថា មហោស្រពអក្សរសិល្ប៍ខ្មែរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានរយៈពេល ៣ ថ្ងៃ បង្កើតនៅឆ្នាំ២០១៧ ក្នុងគោលបំណង ១) បណ្ដុះស្មារតីស្រលាញ់អក្សរសិល្ប៍ជាតិតាមរយៈការផ្ដល់ឱកាសដល់យុវជនខ្មែរ, ២) លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងសិល្បករខ្មែរនៅក្នុងសង្គមជាតិ និង ៣) បង្កើនទំនាក់ទំនងរវាងអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ព និងពង្រីកវិសាលភាពទីផ្សារអក្សរសិល្ប៍។

ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ បញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ មានកម្មវិធីដូចជា ពិព័រណ៍គំនូរ និងស្នាដៃនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាគរុកោសល្យខេត្តព្រៃវែង សរសេរតាមអាន កំណាព្យសេរី និងសម្តែងកំណាព្យ ពិព័រណ៍សៀវភៅ អំណាន វេទិកាពិភាក្សា សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ សិល្បៈទស្សនីយភាព និងទស្សនកិច្ចវប្បធម៌។

បើតាម អ្នកនិពន្ធ សូ ភីណា មហោស្រពអក្សរសិល្ប៍ខ្មែរ ជាកម្មវិធីសាធារណៈដែលរៀបចំដោយក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីបុព្វហេតុអក្សរសិល្ប៍ខ្មែរ។ អ្នកនិពន្ធ សូ ភីណា ក៏បានលើកទឹកចិត្តដល់សាធារណជន សូមមកលេងមហោស្រពអក្សរសិល្ប៍ខ្មែរទាំងអស់គ្នា។

សូមបញ្ជាក់ថា​ ឆ្នាំ២០២៦ នេះ ជាលើកទី៨ នៃការរៀបចំកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ដោយលើកទី១ ធ្វើនៅខេត្តសៀមរាប, លើកទី២ ខេត្តបាត់ដំបង (២០១៨), លើកទី៣ រាជធានីភ្នំពេញ (២០១៩), លើកទី៤ តាមប្រព័ន្ធអនឡាញ (២០២១), លើកទី៥ ខេត្តពោធិ៍សាត់ (២០២២), លើកទី៦ ខេត្តកោះកុង (២០២៣) និងលើកទី៧ ខេត្តកំពង់ចាម (២០២៤)៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា