លោក​ ​គីម ​ដារ៉ា​ ​ជំរុញ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​សម្រាប់​អនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ ​គីម ​ដារ៉ា​ ​ជំរុញ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​សម្រាប់​អនាគត

លោក​ ​គីម ​ដារ៉ា​ ​ជំរុញ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​សម្រាប់​អនាគត

ការ​ជ្រើសរើស​ជំនាញ​សិក្សា​ដែល​ខ្លួន​ពេញចិត្ត​ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២ ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន​។ ​ស្រប​គ្នា​នេះ​ ​លោក​ ​គីម ដារ៉ា​ ​ស្ថាប​និក​សាលា​បង្វឹក​ ​Start ​Up ​Community ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​ផង​សម្រាប់​អនាគត​។

​លោក​ ​គីម ​ដារ៉ា​ ​លើកឡើង​ថា ​ក្នុង​វ័យ​ជា​យុវជន​ត្រូវ​ខិតខំ​រៀន​ឱ្យ​ចេះ ​ឱ្យ​មាន​ជំនាញ ​ហើយ​ខិតខំ​ធ្វើការ ​ដើម្បី​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់​ ​ដោយ​កុំ​ធ្វើ​ការ​លេង​ៗ​ ព្រោះ​នាំឱ្យ​ខាត​ពេលវេលា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​។ ​លោក​ គីម ​ដារ៉ា ​បន្ត​ថា​ ​ពេល​យើង​ចេះ​ច្បាស់ជំនាញ​របស់​យើង​ ​យើង​នឹង​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​ តែ​ពេល​ទទួល​បាន​ចំណូល ត្រូវ​ទម្លាប់​ដក​សន្សំ​យ៉ាងតិច ​១០​%​ ​មុន​ចាយ​។ ​លើស​ពី​នេះ​ ​ពេល​ចំណូល​កើន​ ​ក៏​ត្រូវ​បង្កើន​ការ​សន្សំ​ដែរ​ ​ហើយ​ដក​លុយ​មួយចំនួន​ទៅ​វិនិយោគ​លើ​ការ​រៀន​បន្ថែម​ ​គឺ​រៀន​ជំនាញ​ការងារ​របស់​យើង ​និង​ជំនាញ​គ្រប់គ្រង​ដឹកនាំ​ ព្រោះ​តួនាទី​កាន់តែ​ធំ​ ​ជៀស​មិន​ផុត​រឿង​គ្រប់គ្រង​ ​និង​ដឹកនាំ​មនុស្ស​ឡើយ​។​

​ពេល​ជំនាញ​យើងខ្លាំង ​ហើយ​អាច​គ្រប់គ្រង​ ​និង​ដឹកនាំ​បាន​ ​ចំណូល​យើង​កើនឡើង​កាន់តែ​ច្រើន​ ហេតុ​នេះ​យើង​ក៏​អាច​ដក​លុយ​មក​សន្សំ​បាន​កាន់តែ​ច្រើន

​ស្ថាប​និក​សាលា​បង្វឹក​ ​Start ​Up ​Community ​បន្ថែម​ថា​ ​នៅពេល​មាន​លុយ​ច្រើន​គួរ​សម ​យុវជន​អាច​ទិញ​ទ្រព្យ​សម្រាប់​រយៈពេល​វែង​បាន​ ​ដូចជា​ ​ផ្ទះ ​ប្រសិនបើ​ចាំបាច់​ ​ដី​ ​ភាគ​ហ៊ុន​ ​ឬ​សន្សំ​យក​ការប្រាក់​នៅ​ធនាគារ​។ ​លោក​ ​គីម ​ដារ៉ា ​បន្ត​ថា​ ​មនុស្ស​ភាគ​ច្រើន​ដួល​ពិបាក​ក្រោក​ឡើង​វិញ​ ព្រោះ​ពួកគេ​មិន​បាន​ពង្រឹង​ជំនាញ​តាំងពី​ពេល​ចាប់ផ្ដើម​ ​និយាយ​រួម​គឺ​បណ្ដាល​មកពី​ខ្សោយ​គ្រឹះ​។ ហេតុ​នេះ​ ​ដើម្បី​គ្រឹះ​មាំ ​យើង​មិន​ត្រូវ​ខ្លាច​លំបាក​នោះ​ទេ​ ​គឺ​ប្រឹងប្រែង​លើ​ជំនាញ​ខ្លួនឯង​ឱ្យ​ខ្លាំង ​ឱ្យ​ចេះ​ច្បាស់ ​ទើប​ធ្វើឱ្យ​ខ្លួនឯង​មាន​តម្លៃ​។

​លោក​ ​គីម ដារ៉ា​ ​ក៏​បាន​ណែនាំ​ដល់​យុវជន​គួរ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ខុសឆ្គង​បច្ចុប្បន្ន​ ​គឺ​ជ្រើសរើស​ស្រណុក​ទោះបីជា​ខុស​ក៏​ដោយ​ ហេតុ​នេះ​យើង​ត្រូវ​ផ្លាស់ប្ដូរ​វា​មក​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ ​ទោះ​បី​វា​លំបាក​ក៏​ដោយ​។

​បើ​តាម​គេហទំព័រ​ Saving ​Advice ​ដើម្បី​ជំរុញ​ដល់​ប្រសិទ្ធភាព​នៃ​ការ​សន្សំ ​គេ​មាន​គន្លឹះ​សាមញ្ញ​ចំនួន​បី ​ដែល​រួមមាន​ ទី​១​.​ ​សាកល្បង​សន្សំ​បែងចែក​ជា​កញ្ចប់​ៗ ៖​ ការ​បែងចែក​ប្រាក់​ចំណូល​ ​ឧទាហរណ៍​ 50​/​30​/​20 ​ដើម្បី​បណ្តុះ​ទម្លាប់​សន្សំ​ ​ទី​២​.​ ​ផ្តល់​អាទិភាព​លើ​ការ​សន្សំ​ជា​មុន​ ​ទោះតិចក្ដី ​ច្រើន​ក្ដី​ ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ទៀងទាត់​ ​និង​ទី​៣​.​ ​ពិចារណា​រាល់​កាក់​សេន​ដែល​ចេញ​ចូល ​ជំនួស​ឱ្យ​ការ​អង្គុយ​នឹក​ស្តាយ​រាល់​ការ​ចាយវាយ​ដែល​ខុសឆ្គង​ពីមុន​ៗ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា