កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

Advertisement

បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា សាធារណរដ្ឋ​កូរ៉េ​នឹង​រៀប​ចំ​កម្ម​វិធី​ K-POP as a Global Cultural Industry ចាប់​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា រហូត​ដល់ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ២០២៦។ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ គឺ​ដើម្បី​ផ្តល់​នូវ​ចំណេះ​ដឹង​ទាក់ទង​នឹង​គោលនយោបាយ​ស្ថាប័ន និង អាជីវកម្ម ដល់អ្នក​រៀបចំ​គោល​នយោបាយ អ្នក​ស្រាវជ្រាវ និង​ភាគីពាក់ព័ន្ធក្នុងវិស័យវប្បធម៌។

សម្រាប់ការ​ទៅ​ចូល​រួម​ គឺ​ភាគី​កូរ៉េ​នឹង​ទទួល​បន្ទុក​លើ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក ការ​ហូប​ចុក និង​ការ​បកប្រែ រីឯ​ការ​ស្នាក់នៅ (មាន​ផ្តល់​ការ​បញ្ចុះ​តម្លៃ​លើ​សណ្ឋាគារ) សំបុត្រ​យន្តហោះ​ទៅ-មក និង​ការ​ស្នើ​សុំ​ទិដ្ឋាការ ជា​បន្ទុក​របស់​អ្នក​ចូលរួម ដោយ​ភាគី​រៀបចំ​នឹង​ជ្រើសរើស​បេក្ខភាព។

សាធារណជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីខាងលើ អាច​ទាក់ទង និងបំពេញបែបបទ តាមរយៈគេហទំព័រ https://www.gkedc.go.kr/enhttps://www.kdi.re.kr/eng/ និងតាមរយៈអ៊ីម៉ែល [email protected] ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា