ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

Advertisement

​សម្រាប់​មុខជំនាញ​ទាំង​ ​៧​ ​ដែល​ឡាវ​នឹង​ផ្តល់ជូន​រួមមាន​ ​៖​ បរិស្ថាន​, ​សេដ្ឋកិច្ច​, ​ពាណិជ្ជកម្ម​, ​ព័ត៌មានវិទ្យា​, ​ស្ថាបត្យកម្ម​, ​គ្រប់គ្រង​ព្រៃឈើ​, ​គ្រប់គ្រង​ធនធាន​ទឹក​ និង​ឧតុនិយម​, ​សណ្ឋាគារ​ និង​ទេសចរណ៍​។​

​លក្ខខណ្ឌ​នៃ​ការ​ចុះឈ្មោះ​ជា​បេក្ខជន​ ​៖ ​មាន​សញ្ជាតិ​ខ្មែរ​, ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​សញ្ញាបត្រ​មាន​តម្លៃ​សម​មូល​, ​មាន​អាយុ​មិន​លើស​ពី​ ​៣៥​ឆ្នាំ​ គិត​ដល់​ខែតុលា ​ឆ្នាំ​២០២៦, ​មាន​សុខភាព​ល្អ​បរិបូណ៌​ទាំង​កាយសម្បទា ​និង​សតិ​បញ្ញា​។​

​ការ​ទទួល​ពាក្យសុំ​ប្រឡង​អាហារូបករណ៍​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​១៤​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​១៦:០០​នាទី​ ​នៅ​ការិយាល័យ​សហប្រតិបត្តិការ​ទ្វេ​ភាគី ​និង​ពហុ​ភាគី ​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​ ​អន្តរជាតិ​ ​និង​កិច្ចការ​អាស៊ាន​ ​ដែល​មាន​អាសយដ្ឋាន​ អគារ​លេខ​២៣​ ​ផ្លូវ​៣៦០​ ​សង្កាត់​បឹងកេងកង​ទី​១​ ​ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ (​ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា ​ប្រហែល​៥០​ម៉ែត្រ​)​។

ដោយឡែក​ចំពោះ​ការ​ប្រឡង​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​លើ​វិញ្ញាសា​សំខាន់​ៗ​ចំនួន​ ​២​ ​រួមមាន​ ​៖​ វប្បធម៌​ទូទៅ​ ​និង​គណិតវិទ្យា​។​

​សំណុំ​ឯកសារ​ដែល​បេក្ខជន​ត្រូវ​បំពេញ​ ​និង​ភ្ជាប់​មក​ជាមួយ​មាន​ ​៖​
​១​-​បង្កាន់ដៃ​ដាក់ពាក្យ​សុំ​
​២​-​ពាក្យ​សុំ​អាហារូបករណ៍​
​៣​-​ជីវប្រវត្តិ​សង្ខេប​
​៤​-​កិច្ចសន្យា​
​៥​-​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​សញ្ញាបត្រ​មាន​តម្លៃ​សម​មូល ​ច្បាប់​ថតចម្លង​ ​ចំនួន​ ​១​ច្បាប់​ ​ដោយ​មាន​បញ្ជាក់​ពី​សាលា​រាជធានី ​ខេត្ត​ ​ខណ្ឌ​ ​ក្រុង​ ​ស្រុក​ ​(​ភ្ជាប់​ច្បាប់​ដើម​មក​ជាមួយ​ ​ដើម្បី​ពិនិត្យ​
​និង​ផ្ទៀងផ្ទាត់​) ​
​៦​-​សេចក្តីបញ្ជាក់​ពី​អង្គភាព​ “​ចំពោះ​បេក្ខជន​ជា​មន្ត្រីរាជការ​”
​៧​-​សេចក្តីបញ្ជាក់​ពី​គ្រឹះស្ថាន​សិក្សា​ “​ចំពោះ​បេក្ខជន​ជា​និស្សិត​កំពុង​សិក្សា​”
​៨​-​រូបថត​ ​ទំហំ​ ​៤​ ​គុណ​ ​៦​ (​រូបថត​ថ្មី​ ​ថត​ចំ​ពីមុខ​ ​ពុំ​មាន​ពាក់​វ៉ែនតា ​និង​មាន​ផ្ទៃ​ពណ៌​ស​) ​ចំនួន​ ​៤​សន្លឹក​
​៩​-​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា ​“​២​ច្បាប់​” ​បំពេញ​ក្រោយពេល​ប្រឡង​ជាប់​។

​ព័ត៌មាន​លម្អិត​បន្ថែម​ ​បេក្ខជន​អាច​ទាក់ទង​ជាមួយ​ការិយាល័យ​សហប្រតិបត្តិការ​ ​ទ្វេ​ភាគី ​និង​ពហុ​ភាគី ​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​កិច្ចការ​អាស៊ាន​ តាម​អាសយដ្ឋាន​ខាងលើ​ ​ឬ​ តាមរយៈ​ទូរស័ព្ទ​លេខ​ ​០៩៨​ ​៩៨៩​ ​៧៨៩​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា